ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០២​ថ្ងៃ​ហើយ​គ្មាន​ការ​ឆ្លង តែ​ពេល​នេះ​នូ​វែ​ល​ហ្សេ​ឡង់ ប្រកាស​បិទ​ក្រុង​ភ្លាម​ៗ

3 ឆ្នាំ មុន

នូ​វែ​ល​ហ្សេ​ឡង់ ៖ ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ កំពុង​តែ​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​វិញ​បាន​ជាង​បី​ខែ​មក​ហើយ បន្ទាប់​ពី​មានការ​ផ្ទុះ​ករណី​ឆ្លង​លើក​ទី​មួយ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។ ដោយឡែក​ពេល​នេះ ក្រុង Auckland ត្រូវ​បាន​ត្រឡប់​ទៅ​ជា​បិទ​ម្តងទៀត…

នូ​វែ​ល​ហ្សេ​ឡង់ ៖ ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ កំពុង​តែ​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​វិញ​បាន​ជាង​បី​ខែ​មក​ហើយ បន្ទាប់​ពី​មានការ​ផ្ទុះ​ករណី​ឆ្លង​លើក​ទី​មួយ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។ ដោយឡែក​ពេល​នេះ ក្រុង Auckland ត្រូវ​បាន​ត្រឡប់​ទៅ​ជា​បិទ​ម្តងទៀត ដោយសារ​តែ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​។

១០២​ថ្ងៃ​របស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ដោយ​គ្មាន​ការ​ឆ្លង​ក្នុង​សហគមន៍ ត្រូវ​បាន​បញ្ចប់​ដោយ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រ៍ លើ​ករណី​ឆ្លង​ថ្មី​ចំនួន​៤ នៅ​ក្នុង​គ្រួសារ​មួយ​នៅ​ក្រុង Auckland ដែល​ជាទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស​។ ឥឡូវនេះ រដ្ឋាភិបាល​កំពុង​ព្យាយាម​បញ្ឈប់​ការ​រីក​រាល​ដាល​នៃ​វីរុស និង​ចៀសវាង​ជោគវាសនា​របស់​ប្រជាជាតិ កុំឱ្យ​ដូច អូស្ត្រាលី ជប៉ុន និង​វៀតណាម ដែល​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ដំបូង​ក្នុង​គ្រប់គ្រង​កូ​វី​ដ​១៩ តែ​មក​ត្រូវ​រង​គ្រោះ​ដោយសារ​រលក​ទី​២​នេះ​ម្តងទៀត​។

នាយក​រដ្ឋមន្ត្រី Jacinda Ardern បាន​ដាក់​ទីក្រុង Auckland ស្ថិត​នៅ​ក្នុង​ការ​ចាក់សោរ​ក្នុង​រយៈពេល​បី​ថ្ងៃ​ដំបូង ខណៈ​ដែល​អាជ្ញាធរ​ព្យាយាម​តាមដាន​ពី​ប្រភព​ដើម​នៃ​ការ​ឆ្លង​។ ច្បាប់ និង​ការ​រក្សា​គម្លាត​សង្គម​ទៅ​នឹង​ការ​ប្រមូលផ្ដុំ ត្រូវ​បាន​រៀបចំ​ឡើង​វិញ​នៅ​ទូ​ទាំង​ប្រទេស ដោយ​គំរាម​កំហែង​ដល់​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​ឡើង​វិញ​។

ក្នុង​ចំណោម​ករណី​ថ្មី​ទាំង​បួន ករណី​ពីរ គឺ​សហសេវិក​ការងារ​របស់​បុរស​ម្នាក់​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន និង​ពីរ​ទាក់ទង​នឹង​គ្រួសារ​ដែល​ករណី​មួយ​ក្នុង​ចំណោម​ករណី​ទាំងនោះ​ស្ថិត​នៅ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ