ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដោះ​ម្តាយ​ថ្លៃ​! ពលករ​ខ្មែរ​ឆេះរ​លាកខ្លួន​ដោយ​ផ្ទុះ​ហ្គា​ស​នៅ​លើ​ទូក​នេសាទ​រួច​ផុត​ជីវិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មានការ​ភ្ញាក់ផ្អើល​មួយ​ជុំវិញ ជីវិត​ពលករ​ខ្មែរ​មួយ​រូប​បម្រើ​ការ​ជា​កម្មករ​ទូក​នេសាទ តែ​បាន​ជួប​គ្រោះ​អកុសល​ផ្ទុះ​ហ្គា​ស​នៅ​លើ​ទូក​នេសាទ បណ្តាល​ឲ្យ​ឆេះរ​លាកខ្លួន និង​មុខ ហើយ​កាន់តែ​អ​ណោ​ច​អធម៌​ទៀត​នោះ​ទូក​នេសាទ​ក៏​លិច​ក្នុង​សមុទ្រ ដូច្នេះ​ពលករ​ខ្មែរ​រូប​នេះ​បាន​បណ្តែត​ខ្លួន​ជាមួយ​កា​ដុ​ង…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មានការ​ភ្ញាក់ផ្អើល​មួយ​ជុំវិញ ជីវិត​ពលករ​ខ្មែរ​មួយ​រូប​បម្រើ​ការ​ជា​កម្មករ​ទូក​នេសាទ តែ​បាន​ជួប​គ្រោះ​អកុសល​ផ្ទុះ​ហ្គា​ស​នៅ​លើ​ទូក​នេសាទ បណ្តាល​ឲ្យ​ឆេះរ​លាកខ្លួន និង​មុខ ហើយ​កាន់តែ​អ​ណោ​ច​អធម៌​ទៀត​នោះ​ទូក​នេសាទ​ក៏​លិច​ក្នុង​សមុទ្រ ដូច្នេះ​ពលករ​ខ្មែរ​រូប​នេះ​បាន​បណ្តែត​ខ្លួន​ជាមួយ​កា​ដុ​ង លើ​ផ្ទៃសមុទ្រ​ដាច់​បាយ ដាច់​ទឹក ៤​យប់ ៤ ថ្ងៃ ទម្រាំ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ និង​ជួយ​សង្គ្រោះ​នោះ ។

យ៉ាងណាមិញ ឧបទ្ទវហេតុ​ផ្ទុះ​ធុង​ហ្គា​ស នៅ​លើ​ទូក​នេសាទ បណ្តាល​ឱ្យ​លិច​ក្នុង​សមុទ្រ​ត្រូវ​បាន​ជន​រង​គ្រោះ​បង្ហោះ​ជា​វី​ដេ​អូ​ស្រែក​រក​ការ​ជួយ​សង្គ្រោះ និង​បាន​ផ្តាំ​ទៅ​ប្រពន្ធ​កូន និង​ដង្ហោយ​រក​ការ​ជួយ​សង្គ្រោះ​ដោយ​ក្តី​ឈឺផ្សារ ដោយសារ​តែ​របួស​នៃ​ការ​រលាក និង​អណ្តែង​លើ​ផ្ទៃសមុទ្រ​អស់​រយៈពេល ៤​យប់​៤​ថ្ងៃ ទម្រាំ​គេ​ប្រទះ​ឃើញ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

កាលពី​ថ្ងៃ​ទី ១២ សីហា​ម្សិលមិញ​នេះ ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ចុះ​មក​សួរសុខទុក្ខ ពលករ​រង​គ្រោះ​ដែល​មានឈ្មោះ​ពិត​ថា លោក វ៉ា​ន់ ឡុ​ន អាយុ​២៥ ឆ្នាំ និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង និង​បាន​ជួប​គ្រោះថ្នាក់​នៃ​ការ​ផ្ទុះ​ហ្គា​ស​នៅ​លើ​ទូក​នេសាទ នៅ​ខេត្ត​រ៉ា​ក់​យ៉ង ប្រទេស​ថៃ ដែល​ការ​ពិត​ទៅ​ហេតុ​ការ​នៃ​ការ​ផ្ទុះ​ឆេះរ​លាកខ្លួន​របស់​ពលករ​ខ្មែរ​នេះ គឺ​កើតឡើង​តាំងពី​ដែល​បាន​ជួប​ឧបទ្ទវហេតុ​ផ្ទុះ​ធុង​ហ្គា​ស​នៅ​លើ​ទូក​នេសាទ បណ្តាល​ឱ្យ​លិច​ក្នុង​សមុទ្រ កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ ។

មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​បាន​បញ្ជាក់​ថា ករណី​នេះ គឺ​ធ្លាប់តែ​លឺ​ក្នុង​រឿងភាពយន្ត តែ​នេះ​ជា​រឿង​ពិត​ដែល​ពលករ​ខ្មែរ​មានជីវិត​ថ្លៃ ក្រោយ​ផ្ទុះ​ធុង​ហ្គា​ស​នៅ​លើ​ទូក​នេសាទ​របស់​គាត់ បណ្តាល​ឲ្យ​ទូក​លិច ត្រូវ​រសាត់​អណ្តែង​លើ​ផ្ទៃសមុទ្រ ៤ ថ្ងៃ ជាមួយ​កា​ដុ​ង ទម្រាំ​គេ​រក​ឃើញ ។ បច្ចុប្បន្ន​គាត់​បាន​ចេញពី​មន្ទីរពេទ្យ និង​បន្ត​ស្នាក់​នៅ​បន្ទប់​ជាមួយ​បងប្អូន​របស់​គាត់ ។

មន្ត្រី​ស្ថានទូត​ខ្មែរ​បាន​អះអាង​ថា ស្ថា​ត​ទូត​នឹង​ទំនាក់ទំនង​ជាមួយ​និយោជក​របស់​គាត់​ដើម្បី​ទាមទារ​នូវ​អត្ថប្រយោជន៍​ផ្សេង​ៗ​សម្រាប់​ពលករ​ខ្មែរ​ដែល​ជួប​គ្រោះថ្នាក់​ពេល​បំពេញការងារ លោក វ៉ា​ន់ ឡុ​ន បាន​រៀបរាប់​ប្រាប់​មន្ត្រី​ស្ថានទូត​ខ្មែរ​ថា នៅ​ថ្ងៃ​កើតហេតុ គឺ​គាត់​ចេញ​ទូក​តែ​ម្នាក់ឯង ហើយ​គាត់​នៅ​ធ្វើការ​ជាមួយ​ថៅកែ​ដែល​លោក បាន​ជួប​គ្រោះថ្នាក់​ការងារ​បាន​៥ ឆ្នាំ​ហើយ ។

លោក​បាន​រៀបរាប់​ថា ពេល​រលាក​ពេញ​ខ្លួន​នោះ គឺ​លោក​ពុំ​មាន​សង្ឃឹមថា នឹង​មានជីវិត​រស់នៅ​ឡើយ ព្រោះ​ពេលរ​សាត់អណ្តែត​លើ​សមុទ្រ​អត់​មានអី​ហូប​នោះ​ទេ ដូច្នេះ​លោក​បាន​ហូប​ទឹកប្រៃ​ធ្វើ​ឲ្យ​ក្រពះ​ក្រហាយ​ផ្សា រួច​ផឹកទឹក​សមុទ្រ​បាន​មួយសន្ទុះ​ក៏​ក្អួត​ចេញ​មក​វិញ ដៃ និង​ជើង​ដែល​ឆេះ​រលាក​ក៏​ត្រូវ​ទឹកសមុទ្រ​ប្រៃ​ធ្វើ​ឲ្យ​ឈឺផ្សារ​ផង ហើយ​ផ្នែក​ខ្លះ​នៃ​ដៃជើង ក៏​ត្រូវ​ត្រី​ចឹក​ស៊ី​ខ្លះ​ៗ តែ​យ៉ាងណាមិញ​ពេល​នេះ​សុខភាព​លោក​រាង​ធូរស្បើយ​ហើយ ។

បើ​ក្រឡេក​ទៅ​មើល​វី​ដេ​អូ ៣ ឃ្លី​ប​របស់​ពលករ​ខ្មែរ​រង​គ្រោះ ដែល​សំបុរ​ស្រអែម​បាន​ផ្តាំផ្ញើ​មក​ប្រពន្ធ និង​កូន​នៅ​ស្រុក​ខ្មែរ​ថា «​បើ​ឃើញ​វី​ដេ​អូ​ហើយ អូន​កុំ​យំ សង្ឃឹមថា អូន​ឯង​មើលថែ​កូន​បាន​ល្អ​» ។ ដែល​ក្នុង​វី​ដេ​អូ យើង​បានឃើញ​មុខមាត់​ត្រូវ​ភ្លើង​ឆេះ​រោល​ឡើង​ខ្មៅ ហើយ​ជន​រង​គ្រោះ​ស្រែក​រក​ជំនួយ​ទាំង​ក្តី​ឈឺផ្សារ ហើយ​វី​ដេ​អូ​នោះ​ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម​ចែកចាយ​យ៉ាង​ផុសផុល ។ វី​ដេ​អូ​មួយ​នោះ គឺ​លោក​បាន​ពោល​ទាំង​អួល​ដើម​.​ក អម​នឹង​ក្តី​ឈឺផ្សារ​នៃ​មុខរបួស​ដែល​រលាក​ឡើង​រោល​ខ្មៅ​មុខ​និង​ដងខ្លួន ផ្តាំ​ប្រពន្ធ​ថា «​សង្ឃឹមថា​អូន​ឯង​បានឃើញ​វី​ដេ​អូ​ឃ្លី​ប​នេះ ។

នេះ​ជា​ដង្ហើម​ចុង​ក្រោយរ​បស់បង អង្គុយ​លើ​ពង​ម្នាក់ឯង ទូក​ក៏​លិច​គ្មាន​អី​ទីពឹង​ទៀត​ទេ ។ បើ​គ្មាន​ឃើញ​ទូក​មក​ក្បែរ​ផង មាន​តែ​ស្លាប់​ហើយ ។ មើល​មុខ​បង​ឆេះ​អស់ហើយ មិន​ដូច​មុន​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ