ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar បង្ហាញ​ទម្រង់​លេចធ្លោ ខណៈ PSG ឆ្លង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ

3 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្រុម​អ្នកមាន​បារាំង PSG បាន​ឆ្លង​បន្ត​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម​អ៊ី​តា​លី Atalanta ទាំង​លំបាក​ដោយ​លទ្ធផល…

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្រុម​អ្នកមាន​បារាំង PSG បាន​ឆ្លង​បន្ត​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម​អ៊ី​តា​លី Atalanta ទាំង​លំបាក​ដោយ​លទ្ធផល ២-១​។

ជំនួប​ដែល​ធ្វើ​ឡើង​ក្នុង​ដី​កណ្តាល Estádio da Luz ក្នុង​ទីក្រុង​លី​ស​បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ Atalanta បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​២៧ ដោយ​ខ្សែបម្រើ Mario Pasalic​។ មុន​ពេល PSG ​មាន​លទ្ធភាពអាច​វាយបក​យកឈ្នះ​នៅ​ចុង​ម៉ោង ពោល​គឺ​នៅ​នាទី​៩០ ដោយ​ខ្សែការពារ Marquinhos និង​នៅ​នាទី​៩០+៣ ដោយ​ខ្សែប្រយុទ្ធ Choupo-Moting​។

ការ​ប្រកួត​នេះ គេ​សង្កេត​ឃើញ​ខ្សែប្រយុទ្ធ Neymar បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​លេចធ្លោ និង​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​សម្រាប់​ប្រកួត​នេះ (Man Of The Match) បើ​ទោះបីជា​គេ​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទីយ៉ាងណា​ក៏​ដោយ​។

ក្រុម​របស់​លោក Thomas Tuchel ត្រូវ​រក​ចាំ​ការ​ប្រកួត​រវាង​ក្រុម RB Leipzig និង​ក្រុម Atlético Madrid ដែល​ត្រូវ​លេងរាត្រី​នេះ ដើម្បីរ​កមួយ​ក្រុម​ឡើង​ទៅ​ប៉ះ​គ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕

https://www.youtube.com/watch?v=WOcZohGqrR8