ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ផែន​ស៊ីម៉ង់ត៍​ទាំង​ផ្ទាំង​សង្កត់​អន្តរាយ​លើជីវិតមនុស្សច្រើននាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​យ៉ាងតិច​ជិត​១០​នាក់​ស្លាប់​និង​របួស ក្នុង​ឧបទ្ទវហេតុ​ក្រឡាប់​រថយន្ត​ដងសន្ទូចធ្លាក់​ផែន​ស៊ីម៉ង់ត៍​ទាំង​ផ្ទាំង​សង្កត់​លើ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នា​រសៀល ថ្ងៃ​ទី​១២ សីហា ២០២០ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​យ៉ាងតិច​ជិត​១០​នាក់​ស្លាប់​និង​របួស ក្នុង​ឧបទ្ទវហេតុ​ក្រឡាប់​រថយន្ត​ដងសន្ទូចធ្លាក់​ផែន​ស៊ីម៉ង់ត៍​ទាំង​ផ្ទាំង​សង្កត់​លើ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នា​រសៀល ថ្ងៃ​ទី​១២ សីហា ២០២០ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ​មាន​៩​នាក់ ក្នុង​នោះ​ស្លាប់​៥​នាក់​របួសស្រាល​ធ្ងន់​៤​នាក់​រួម​មាន​៖១-​ឈ្មោះ ឈាង ហុង អាយុ​៤៩​ឆ្នាំ ២-​ឈ្មោះ ចៅ លី អាយុ​៥០​ឆ្នាំ ៣-​ឈ្មោះ សេង មុ​យ​គា អាយុ​៥៧​ឆ្នាំ ៤-​ឈ្មោះ ឡឹ​ក អាយុ​៦៦​ឆ្នាំ ៥-​ឈ្មោះ ឌឹ​ម ស្រី​ណា​ក់ អាយុ​៣៦​ឆ្នាំ (​ទាំង​៥​នាក់​ខាងលើ​ស្លាប់​) ៦-​ឈ្មោះ កា សុ​ម៉ា​មាន ៧-​ឈ្មោះ កាន់ ចាន់​ឌី អាយុ​២៧​ឆ្នាំ ៨-​ឈ្មោះ ផ​ន សុខ​ធីតា និង​៩-​ឈ្មោះ សៅ រិ​ទ្ធ អាយុ​៤០​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំងអស់​ជា​អ្នក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​បាន​និយាយ​ថា មុន​កើតហេតុ​នៅ​ចំណុច​អគារ​ការដ្ឋាន​សំណង់​The park city​មានការ​ស្ទូច​ផែន​ស៊ីម៉ង់ត៍​១​ផ្ទាំង​ធំ​ឡើង​លើ សម្រាប់​ធ្វើ​ជញ្ជាំង ប៉ុន្តែ​ជា​អកុសល​ស្រាប់​តែ​រថយន្ត​ដងសន្ទូច​ដ៏​ធំ​វែង​ក្រឡាប់​ដេក​ស្ដូក បណ្តាល​ឲ្យ​ធ្លាក់​ផ្ទាំង​ស៊ីម៉ង់ត៍​នោះ ចំ​មនុស្ស​ប្រុស​ស្រី​មួយ​ក្រុម ដែល​កំពុង​អង្គុយ​លេងល្បែង​មុខ​ផ្ទះ​អ្នកស្រុក ជាប់​នឹង​របង​អគារ​ការដ្ឋាន​សំណង់​ខាងលើ បណ្តាល​ឲ្យ​ស្លាប់ និង​របួស​មនុស្ស​ជា​ច្រើន​នាក់ និង​មានការ​ភ្ញាក់ផ្អើល​មនុស្ស​ចោមរោម​មើល​យ៉ាង​កកកុញ ពោរពេញ​ទៅ​ដោយ​ក្ដី​រន្ធត់​នៃ​សោកនាដកម្ម​នេះ ។

ក្រោយ​ហេតុការណ៍​កើតឡើង ខាង​ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​ស្ទូច​ផ្ទាំង​ស៊ីម៉ង់ត៍ ដែល​សង្កត់​លើ​ជន​រង​គ្រោះ​ចេញពី​ចំណុច​កើតហេតុ ហើយ​អាជ្ញាធរ​ខេត្ត និង​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ​ដើម្បី​ជួយ​សង្គ្រោះ និង​ដឹក​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ ។ គេ​មិន​ទាន់​ដឹង​ថា ខាង​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់​នៅ​ទីតាំង​The park city និង​មាន​ដំណោះស្រាយ​យ៉ាងណា​ចំពោះ​ជន​រង​គ្រោះ​នោះ​ទេ ព្រោះ​ភ្លាម​ៗ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន នៅឡើយ​ទេ ។

មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ក្រោយ​ឧបទ្ទវ​ហេតុនេះ​បាន​ឃាត់​ខ្លួន​​មនុស្ស​២​នាក់ ម្នាក់​ឈ្មោះ លី វី​ន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ (​ជា​អ្នកបើកបរ​រថយន្ត​ស្ទូច​កង់​ច្រវាក់ ឬ​ហៅ​ក្រែ​ន​) រស់នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ម្នាក់​ទៀត​ឈ្មោះ អុ​ី​ន ហេង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ (​ជា​មេការ​សំណង់​) មានស្រុក​កំណើត​ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​រស់នៅ​រាជធានី​ភ្នំពេញ ។

មន្ត្រី​កងរាជអាវុធហត្ថ​ដដែល​ឱ្យ​ដឹង​ទៀត​ថា ជញ្ជាំង​បេតុង​ដែល​ធ្លាក់​សង្កត់​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ មាន​ទម្ងន់​៨​តោន គឺ​ស្ទូច​ដាក់​នៅ​ជាន់​ទី​២ ដែល​មាន​កម្ពស់​២០​ម៉ែត្រ​បាន​ក្រឡាប់​ទៅ​ផ្នែក​ខាងកើត​អគារ​បុរី បណ្តាល​ឱ្យ​ធ្លាក់ សង្កត់​សំយាបផ្ទះ​នៅ​ខាងកើត​ការដ្ឋាន ដែល​នៅ​ទីនោះ​មាន​មនុស្ស​មួយ​ក្រុម​កំពុង​អង្គុយ​លេងបៀ ។ មន្ត្រី​អាវុធហត្ថ​បាន​បញ្ជាក់​ថា នៅ​កន្លែង​កើតហេតុ​ក្រៅពី​ស្លាប់​និង​របួស សំយាបផ្ទះ​ដែល​ជញ្ជាំង​បេតុង​សង្កត់​ក៏​បាក់​ដល់​ដី ។ ចំណែក​ចុង​ដងសន្ទូច​ក៏​ធ្លាក់​សង្កត់​ចំ​ដំបូលផ្ទះ​១​ខ្នង​ទៀត​នៅ​ផ្នែក​ខាងកើត​អគារ​បុរី​ដែល​កំពុង​សាងសង់​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ