ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹមថា​ចាន​ផលិត​ពី​ស្លឹកឈើ​ធម្មជាតិ​អាច​ប្រើ​ជំនួស​ចាន​ស្នោរ ឬ​ចាន​ប្លា​ស្ទិ​កបាន​នា​ថ្ងៃ​ខាង​មុខ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ដោយ​មើលឃើញ​ផលវិបាក​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក និង​ជា​ពិសេស ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ផង​នោះ​យុវជន​មួយ​ក្រុម​នៃ​វិទ្យាល័យ​តេ​ជោ​សែន​សំរោង ក្នុង​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ បាន​បង្កើត​គំនិត​កែ​ច្នៃ​ប្រភេទ​ស្លឹកឈើ ធ្វើ​ជា​ចាន សម្រាប់​ដាក់​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​ជំនួស​ចាន​ធ្វើ​ពី​ប្លា​ស្ទិ​ក​វិញ…

ខេត្តឧត្តរមានជ័យ ៖ ដោយ​មើលឃើញ​ផលវិបាក​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក និង​ជា​ពិសេស ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ផង​នោះ​យុវជន​មួយ​ក្រុម​នៃ​វិទ្យាល័យ​តេ​ជោ​សែន​សំរោង ក្នុង​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ បាន​បង្កើត​គំនិត​កែ​ច្នៃ​ប្រភេទ​ស្លឹកឈើ ធ្វើ​ជា​ចាន សម្រាប់​ដាក់​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​ជំនួស​ចាន​ធ្វើ​ពី​ប្លា​ស្ទិ​ក​វិញ ។ នេះ​បើ​យោង​តាម​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា​នេះ ។

ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា គម្រោង​នេះ​មានឈ្មោះ​ថា​«​ដើម្បី​សហគមន៍​ខ្ញុំ​» បាន​លើក​ចេញ​ជា​ពាក្យស្លោក​«​ចូលរួម​ថែរក្សា កា​ពារ និង​អភិរក្ស​ធនធានធម្មជាតិ​របស់​យើង​ទាំងអស់​គ្នា​» បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​មាន​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក ហើយ​នាំ​គ្នា​ងាក​មក​ប្រើប្រាស់​ស្លឹកឈើ​ធម្មជាតិ​នៃ​ព្រៃ​សហគមន៍​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន ។

លោក អោ​ក គិ​ម​សួរ ប្រធាន​ក្រុម​យុវជន​ស្ម័​គ​ចិត្ត ដើម្បី​សហគមន៍​ខ្ញុំ បានឱ្យ​ដឹង​ថា គម្រោង​ធ្វើ​ចាន ដែល​ផលិត​ចេញពី​ស្លឹកឈើ ប្រ​ភ​ទ​ឈើ​ខ្លុង ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នៅឡើយ ។ ក្រុម​យុវជន​កំពុង​រៀបចំ​សាកល្បង និង​បន្ត​សិក្សា​រួម​គ្នា​បន្ថែម​ទៀត ទាំង​ការ​រចនា រូបរាង ទំហំ ចំណុះ ពណ៌ តម្លៃ​និង​ពី​គុណភាព​រក្សា​ទុក​ផង​ដែរ ។

លោក លឿន ឆៃ​មិ​ញ​ជូ សិស្ស​វិទ្យាល័យ​ហ៊ុន សែន​ឧត្តរមានជ័យ បាន​សំណូមពរ​ដល់​ប្រជា​រដ្ឋ​ក្នុង​សហគមន៍​ឱ្យ​ចូលរួម​កាត់​ប​ន្ថ​ការ​ប្រើប្រាស់​ចាន​ស្នោរ​ឬ​ចាន​ប្លា​ស្ទិ​ក និង​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជា​សហគមន៍​ត្រូវ​រួម​គ្នា​ផលិត​ចាន​ស្លឹកឈើ ដែល​អាច​រក​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ថែម​ទៀត ។

ព្រះ​តេជគុណ ប៊ុ​ន សា​លួត ព្រះប្រធាន​សង្ឃ​សហគមន៍​ព្រៃ​សង្ឃ​រុក្ខា​វ័ន បាន​សាទរ​ចំពោះ​គម្រោង​ស្រាវជ្រាវ​មួយ​នេះ​។ អ្វី​ដែល​រំពឹង​ទុក​នោះ ចាន​ផលិត​ឡើង​ពី​ស្លឹកឈើ​ធម្មជាតិ ដែល​ទាញ​យក​ពី​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន នឹង​អាច​ប្រើ​ជំនួស​ចាន​ស្នោរ​ឬ​ចាន​ប្លា​ស្ទិ​កបាន​នា​ថ្ងៃ​ខាង​មុខ ៕