សូមកុំប្រើកាំបិត និង​ពូថៅ​ មក ដោះស្រាយ​បញ្ហា​​​ដីធ្លី​នោះ​អី


ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ ការ​ដោះស្រាយ​ដីធ្លី​មាន​ទំនាស់​ សុំកុំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើ​កាំបិត​ពូថៅ ដើម្បីមក​​ដំណោះស្រាយអី ​ទុក​អោយ​មន្ត្រី​ជំនាញ​ដោះស្រាយ​ជូន​ ទើប​ជោគជ័យ​ហើយ​ចូលរួម​សម្តែង​ការ​ពិត​ ទើប​ដោះស្រាយ​ចេញ​ ។

​​លោក លី សារី អភិបាលរង​ខេត្ត ​រួម​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ន​បាន​ចុះ​ផ្ទាល់​លើ​ដី​ទំនាស់​រវាង​ប្រជាពលរដ្ឋ​១៧៦​គ្រួសារ​ មាន​ផ្ទៃដី​ទំហំ​២០០​ហិ​កតា​ ដែល​ទំនាស់​ជា​ប្រជាពលរដ្ឋ​ក្រុម​ជន​ពិការ​ចំនួន​៦០​គ្រួសារ​មាន​ផ្ទៃដី​៦០​ហិ​កតា​ស្ថិត​ភូមិ​អូរ​អំពិល ឃុំ​ពង្រ ស្រុក​ម៉ា​ឡៃ​។

លោក លី សារី បាន​បញ្ជាក់​ថា​​ ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ជន​ពិការ គឺ​មាន​រយៈ​ពេល​ជា​យូ​រឆ្នាំ​មក​ហើយ ​ដែល​ដោះស្រាយ​មិន​ចេះ​ចប់​ចេះ​ហើយ​នៅឡើយ ត្រូវ​បាន​អូស​បន្លាយ​រហូត​ដល់​ទល់​ពេល​នេះ​ ដែល​មាន​ទំនាស់​គ្នា​រហូត​។ ហើយ​រយៈពេល​កន្លង​មក​ នៅ​ពេល​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ​ជាក់ស្តែង ​គឺ​ចុះ​មិន​ដែល​ដល់​ដី​ទំនាស់​ឡើយ​ដោយ​មាន​ប្រជាពលរដ្ឋ​១​ក្រុម​ តែងតែ​រា​រ៉ាំ​ង​មានកាំបិត​ពូថៅ​ដំបង​ចាំ​ផ្លូវ​មិន​អោយ​មន្ត្រី​ចូល​មក​វាស់វែង​កំណត់​ព្រំ​បាន​ឡើយ​។

លោក​បាន​បញ្ជាក់​ថា ជាក់ស្តែង​ថ្ងៃនេះ ​លោក​ដឹកនាំ​មន្ត្រី​និង​សមត្ត​កិច្ច​ដែល​ពាក់ព័ន្ធ​ត្រូវ​បាន​ប្រជុំ​ពិភាក្សា​គ្នា​នៅ​សាលាឃុំ​ទួល​ពង្រ ទើប​សម្រេចចិត្ត​ចុះ​មក​ពិនិត្យ​ឃើញ​មាន​ប្រជាពលរដ្ឋ​១​ក្រុម​កាន់​កាំបិត​ពូថៅ​និង​ដំបង​ដូច​ការ​ពិត​ម៉ែ​ន​តែ​សំខាន់​ត្រូវ​ចេះ​សម្របសម្រួល​ប្រជាពលរដ្ឋ​អោយ​យល់​ដឹង​ការ​ចុះ​រក​ដំណោះស្រាយ​ដើម្បី​ឈ្នៈ​ទាំង​សងខាង​ដោយ​ទទួល​បាន​យុត្តិធម៌​ទាំងអស់​គ្នា​។

លោក លី សារី បាន​បញ្ជាក់​ថា​៖​ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​ទាំង​២​ក្រុម​ដែល​ទំនាស់​គ្នា​ទទួលយក​ការ​ចុះ​រក​ដំណោះស្រាយ​របស់​គណៈកម្មការ​ដោះស្រាយ​វិ​វា​ធ​ដីធ្លី ហើយ​អោយ​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​និង​កំណត់​ព្រំប្រទល់​ដី​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ប្រជា​ពលរដ្ឋ​១៧៦​គ្រួសារ​លើ​ផ្ទៃដី​ទំហំ​២០០​ហិ​កតា ដែល​មាន​ទំនាស់​ជា​ប្រជាពលរដ្ឋ​ក្រុម​ជន​ពិការ​ចំនួន​៦០​គ្រួសារ​មាន​ផ្ទៃដី​៦០​ហិ​កតា ធ្វើការ​ស្រាយ​ជូន​អាច​ថា​ដោះស្រាយ​និង​បាន​​សម្រេច​៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ