ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីកម្មករ​«ស៊ុន​សាំង​លិ​»​នាំ​គ្នា​បិទ​​ផ្លូវ ព្រោះតែ​ខឹង​​ថៅកែ​​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ​កម្មករ-កម្ម​ការី​នី​ចំនួន​រាប់រយ​នាក់​នៅ​រោងចក្រ​«ស៊ុន សាំង​លី ខូ អិ​ល​ធី ឌី» ដេរ​កាបូប បាន​នាំ​គ្នា​ធ្វើការ​តវ៉ា និង​បិទផ្លូវ​លេខ​៥១…


ខេត្ត​កណ្តាល​ ៖ ​កម្មករ-កម្ម​ការី​នី​ចំនួន​រាប់រយ​នាក់​នៅ​រោងចក្រ​«ស៊ុន សាំង​លី ខូ អិ​ល​ធី ឌី» ដេរ​កាបូប បាន​នាំ​គ្នា​ធ្វើការ​តវ៉ា និង​បិទផ្លូវ​លេខ​៥១ ​មិន​អោយ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ បន្ទាប់​ពី​ខឹង​ថៅកែ​ជា​ជនជាតិ​ចិន​មិន​បើក​ប្រាក់ខែឱ្យពួកគេ ។

ហេតុ​ការ​ណ៍ខាងលើ ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​សីហា​ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​៥១ ភូមិ​ដំណាក់​ព្រីង ឃុំ​ទំនប់​ធំ ស្រុក​ពញ្ញា​ឰ ខេត្តកណ្តាល ។

បើ​តាម​លោក​វរ​សេនី​យ៌​ទោ ដួង តេ​ង អធិការ​នគរបាល​ស្រុក​ពញ្ញាឮ​បាន​ប្រាប់​អោយ​ដឹង​ថា ​ពិតជា​មាន​ក្រុម​កម្មករ កម្ម​ការី​នី​រាប់រយ​នាក់​នៅ​រោងចក្រ សាន់ ស៊ុន​លី ដេរ​កាបូប បាន​នាំ​គ្នា​ធ្វើការ​តវ៉ា និង​បិទផ្លូវ​លេខ​៥១​ពិតមែន​។

តែ​មក​ដល់​ពេល​នេះ​ បាន​បើកផ្លូវ​ជា​ធម្មតា​វិញ​ហើយ ខណៈ​ដែល​អាជ្ញាធរ​ស្រុក​​ពញ្ញាឮ និង​មានការ​សម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកណ្តាល​។

លោក​អធិការ​បាន​បន្ថែម​ទៀត​ថា មូលហេតុ​ដែល​កម្មករ កម្ម​ការី​នី​ផ្ទុះ​ការ​តវ៉ា បិទផ្លូវ​នោះ ដោយសារ​ថៅកែ​រោងចក្រ​អត​បើក​ប្រាក់ខែ​ជូន​ពួក​គាត់ ពោល​គឺ​រោងចក្រ​នោះ ក្ស័យ​ធន់​ហើយ ។

អត្ថបទសរសេរ ដោយ