ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​២​នាក់​ក្រោយ​សំរាលកូន ​ទទួល​បាន​អំណោយ​មនុស្សធម៌​ពីសាខា​កាកបាទក្រហមកម្ពុជា

9 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖ អនុវត្ត​តាម​អនុ​សាស​ន៍​ដ៏​ខ្ព​ង់​ខ្ពស់​របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជាក្នុង​ការ​ជម្រុញ​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ជា​មាតា​គ្រប់​រូប​មក​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​

ខេត្ត​រតន​គិរី​ ៖ អនុវត្ត​តាម​អនុ​សាស​ន៍​ដ៏​ខ្ព​ង់​ខ្ពស់​របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជាក្នុង​ការ​ជម្រុញ​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ជា​មាតា​គ្រប់​រូប​មក​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ដោយ​គ្រូពេទ្យ​ជំនាញ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៥ លោក ឌឹ​ម ណាត នាយក​សាខា​កាកបាទក្រហម​ខេត្តរតនគិរី និង​សហការី​បាន​នាំ​យក​អំណោយ​រួម​មាន ឃី​ត​២​កញ្ចប់​ផ្តល់​ជូន​ស្ត្រី​ពីរ​នាក់​ដែល​មកសម្រាល​កូន​​នៅ​មណ្ឌល​សុខភាព​ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្ត​រតនគីរី​។

ស្ត្រី​ទាំង​ពីរ​ដែល​មក​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ខាងលើ​ទី​១​-ឈ្មោះ រ​ចំ បូ​ឡា រស់នៅ​ភូមិ​រ៉​យ ទី​២​-ឈ្មោះ ក្វា​ស អំ​ផឿ​ស ជនជាតិ​ទំពួន ស្ត្រី​ខាងលើ​សំរាល​បានកូន​ស្រី​ដូច​គ្នា ហើយ​ទារក​ទាំង​ពីរ​មាន​សុខភាព​ល្អ​ណាស់ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​មណ្ឌល​សុខភាព ។

លោក​ឌឹ​ម ណាត មាន​ប្រសា​ស​ន៍ថា ចាប់ពី​ឆ្នាំ​២០១៥​នេះ​តទៅ សាខា​កាកបាទក្រហម​ខេត្តនឹង​ធ្វើការ​ផ្តល់​ជូន​នូវ​ស្ត្រី​ជា​មាតា​គ្រប់​រូប​នៅ​តាម​ជនបទ​ដាច់​ស្រយាល​ដែល​បាន​អញ្ជើញ​មក​សម្រាលកូន​នៅ​មណ្ឌល​សុខ​ភាព នូវ​ឃី​ត​មួយ​សម្រាប់​ដល់​ទារក មាន​មុង ភួយ ខ្នើយ សាប៊ូ និង​ម្សៅ ។ លោក​បន្ត​ថា ការ​ផ្តល់​ឃី​ត​សំរាប់​ទារក​នេះ​គឺ​អនុវត្ត​តាម​អនុ​សាស​ន៍​​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជាដើម្បី​លើកទឹកចិត្តដល់​ស្ត្រី​ជា​មាតាឲ្យ​មក​ទទួលយក​សេវា​សម្រាលកូន​នៅ​តាម​មណ្ឌល​សុខភាព​ដើម្បី​កាត់​បន្ថយ​មរណភាព​មាតា​ និង​ទារក ។

លោក ឌឹ​ម ណាត ​បាន​ផ្តាំផ្ញើដល់​ស្ត្រី​ក្រោយ​សំរាល​កូន​ទាំង​ពីរ សូម​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​សូម​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​ស្ត្រី​ជា​មាតា​ក្នុង​សហ​គម​ន៍ បើ​មាន​បុត្រ​សូម​មក​សម្រាល​នៅ​មណ្ឌល​សុខភាព​ឱ្យ​បាន​គ្រប់​ៗ​គ្នា នឹង​ទទួល​បាន​ឃី​ត​សម្រាប់​ទារក​ពី​សាខា​កាកបាទក្រហម​ខេត្ត​ដូច​គ្នា ៕