ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេងមែន អ្នកសៀមរាប ! គាស់ភ្លាម ឈ្នះរង្វាន់ iPhone11 Pro Max ភ្លែត (វីដេអូ)

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ទទួលយកបទពិសោធន៍ថ្មីនៃអារម្មណ៍កាន់តែរំភើបជាមួយកម្មវិធីស្រាបៀរ អង្គរ ផ្តល់រង្វាន់ភ្លាមៗ ដើម្បីពញ្ញាក់អារម្មណ៍អតិថិជនរបស់ខ្លួន ដោយធ្វើការចែករង្វាន់ទូរស័ព្ទ iPhone 11 Pro…

ខេត្តសៀមរាប ៖ ទទួលយកបទពិសោធន៍ថ្មីនៃអារម្មណ៍កាន់តែរំភើបជាមួយកម្មវិធីស្រាបៀរ អង្គរ ផ្តល់រង្វាន់ភ្លាមៗ ដើម្បីពញ្ញាក់អារម្មណ៍អតិថិជនរបស់ខ្លួន ដោយធ្វើការចែករង្វាន់ទូរស័ព្ទ iPhone 11 Pro Max ដល់អ្នកឈ្នះរង្វាន់នៅក្នុងហាងស្រាបៀរផ្ទាល់តែម្តង ។ គ្រាន់តែក្រុមការងារផ្តល់រង្វាន់នៅក្នុងកម្មវិធី «ជល់ម៉ោ» ទៅដល់ខេត្តសៀមរាបភ្លាម សំណាងក៏កើតមានភ្លាមៗតែម្តង ។ អបអរអតិថិជនមានសំណាងចំនួន 4 នាក់រស់នៅខេត្តសៀមរាប ដែលបានឈ្នះរង្វាន់ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗពីស្រាបៀរ អង្គរ នៅហាង ផ្ទះគោដុត និងហាង សែនសប្បាយ ។

This image has an empty alt attribute; its file name is a48023d930897070ad9bc6f2696505f0-1024x576.jpg

ឡូយហេ៎ ! ឈ្នះរង្វាន់ស្តែងៗអ៊ីចឹង ! អតិថិជនមានសំណាងម្នាក់ឈ្មោះ មាន វណ្ណា ដែលឈ្នះទូរស័ព្ទ iPhone 11 Pro Max នៅហាងផ្ទះគោដុត បានឲ្យដឹងថា «នៅថ្ងៃនោះខ្ញុំមិន សូវសប្បាយចិត្ត ខ្ញុំក៏បបួលមិត្តភក្តិមកញ៉ាំអីជុំគ្នានៅហាងផ្ទះគោដុត ដើម្បីជជែកលេង កម្សាន្ត និងបំបាត់ភាពតប់ប្រមល់ ។ ត្រូវថ្ងៃនោះ ហាង និងស្រាបៀរ អង្គរ មានកម្ម
វិធីពិសេស ។ យើងក៏កម្ម៉ង់ស្រាបៀរ អង្គរ មកញ៉ាំ ហើយភាពភ្ញាក់ផ្អើលក៏កើតមានលើរូបខ្ញុំ ។ ខ្ញុំគាស់ភ្លាម ឈ្នះបានរង្វាន់ទូរស័ព្ទ iPhone 11 Pro Max ។ ខ្ញុំកាន់តែរំភើបពេលឃើញតំណាងស្រាបៀរ អង្គរ ប្រគល់រង្វាន់ភ្លាមៗតែម្តង» ។

This image has an empty alt attribute; its file name is 84b751be4a162cc75e85cc8db2741a96-1024x576.jpg

ការផ្តល់រង្វាន់ភ្លាមៗនៅនឹងកន្លែងនេះ គឺជាផ្នែកមួយនៃគោលបំណងរបស់ស្រាបៀរ អង្គរ
ដើម្បីរក្សាភាពរំភើបរីករាយ សម្រាប់កម្មវិធី «ជល់ម៉ោ» របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ។ ក្រៅពីមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗនៅតាមហាងស្រាបៀរហើយអតិថិជនរបស់ស្រាបៀរ អង្គរ ក៏មានឱកាសក្លាយជាម្ចាស់រថយន្តទំនើប BMW 730 Li Pure Excellence មាសសុទ្ធ 1 គីឡូ, ទឹកប្រាក់ 1,000,000 រៀល, 5,000,000 រៀល និងរង្វាន់ស្រាបៀរអង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស ដោយគ្រាន់តែពិនិត្យមើលរង្វាន់ដ៏អស្ចារ្យនៅក្រោមក្រវិលកំប៉ុងស្រាបៀរ អង្គរ ។

This image has an empty alt attribute; its file name is 6f5a7835daa16065928b9526904efbc3-1024x576.jpg

អ៊ីចឹង តោះជាវស្រាបៀរ អង្គរ នៅថ្ងៃនេះ ហើយគាស់ក្រវិលកំប៉ុង អ៊ុតមើលរង្វាន់របស់អ្នក ។ ចាំថា អ្នកឈ្នះបន្ទាប់អាចជារូបអ្នក ។ គាស់កាន់តែច្រើន ឈ្នះកាន់តែច្រើនពីស្រាបៀរ អង្គរ ។ ពិសាគ្រឿងស្រវឹង សូមកុំបើកបរ ! ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ