ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងអាវុធហត្ថ​​ចុះ​ចាប់ ​ចិន​ជិត​៣០​នាក់ ក្នុងសណ្ឋាគារមួយ នៅ​សង្កាត់​ចតុមុខ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​ជនជាតិ​ចិន​ជា​ច្រើន​នាក់ នៅ​វេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃ​ទី ១២ សីហា ២០២០…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​ជនជាតិ​ចិន​ជា​ច្រើន​នាក់ នៅ​វេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃ​ទី ១២ សីហា ២០២០ នៅ​ចំណុច​សណ្ឋាគារ​មួយ​ដែល​មានឈ្មោះ​ថា កណ្តាល​សួនច្បារ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ នេះ​បើ​យោង​តាម ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ដោយ​មានការ​ណែនាំ​ចង្អុលបង្ហាញ ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​មេបញ្ជាការ​រង​ចំនួន ០២​រូប គឺ​លោក​ឧត្តមសេនីយ៍ត្រី ពូ ដា​វី និង​លោក​ឧត្តមសេនីយ៍ត្រី ផា​ន់ តារា​វុ​ធ សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថោ​ង ពិសិដ្ឋ ព្រមទាំង​មានការ​ចូលរួម​ពី​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង ឆាយ ហុង បាន​ចុះ​បង្ក្រាប ជនជាតិ​ចិន​មួយ​ក្រុម ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ២៩​នាក់ (​ស្រី​០៣​នាក់​) ។

ប្រតិបត្តិការ​មួយ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា ក្រុម​ជនសង្ស័យ​ទាំងនេះ ជាប់​ពាក់ព័ន្ធ​ករណី ចាប់ជម្រិត​យក​ប្រាក់​លើ​ជនជាតិ​ចិន​ដូច​គ្នា ដោយ​ក្នុង​នោះ សមត្ថកិច្ច​រំដោះ​បាន​ជន​រង​គ្រោះ​ចំនួន ០៣ នាក់ ។ បច្ចុប្បន្ន សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​សួរនាំ​ជនសង្ស័យ​កសាង​សំណុំរឿង​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ