ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ! បញ្ជាឲ្យ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​លក់ ​និង​ចែកចាយ​ស៊ី​មកា​ត​ដោយ​មិន​យក​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុ​ជា នា​ថ្ងៃ​ទី១២ សីហា​នេះ​ បាន​ចេញ​សេចក្តីណែនាំបញ្ឈប់​ជា​បន្ទាន់​ ចំពោះ​ការ​លក់ និង​ចែកចាយ​ស៊ី​មកា​ត ​ដោយ​មិន​យក​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នក​ជួល​ជាវ​សេវា ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​សន្តិសុខ​សាធារណៈ និង​សន្តិសុខ​ជាតិ…

រាជធានី​ភ្នំពេញ​៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុ​ជា នា​ថ្ងៃ​ទី១២ សីហា​នេះ​ បាន​ចេញ​សេចក្តីណែនាំបញ្ឈប់​ជា​បន្ទាន់​ ចំពោះ​ការ​លក់ និង​ចែកចាយ​ស៊ី​មកា​ត ​ដោយ​មិន​យក​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នក​ជួល​ជាវ​សេវា ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​សន្តិសុខ​សាធារណៈ និង​សន្តិសុខ​ជាតិ ​។

យោង​តាម​សេចក្តីណែនាំ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បាន​បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា កន្លង​មក​មាន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​មួយ​ចំនួន​ពុំ​ទាន់​បាន​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍​បទ​ប្បញ្ញត្តិ និង​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ប្រតិបត្តិការ​បណ្តាញ និង​សេវាកម្ម​ទូរគមនាគមន៍​បាន​ល្អ​នៅឡើយ ។

ដូច្នេះ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ទ​.​ទ​.​ក​) បាន​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​ត្រូវ ក៏ «​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការ​ប្រកួតប្រជែង​មិន​ស្របច្បាប់ និង​ការ​ផ្តល់​សេវា​ទូរគមនាគមន៍​ដោយ​ពុំ​មានគុណ​ភាព ឬ​ពុំ​មាន​សុចរិត​តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​កញ្ចប់​សេវា​ច្រើន​ប្រភេទ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មានការ​ភាន់ច្រឡំ ហើយ​ហាម​ដាច់ខាត​រាល់​ការ​កាត់​បណ្តាញ ឬ​រាំង​ខ្ទប់​ចរ​ន​ត្រា​ហ្វិ​ក​របស់​បណ្តា​ប្រតិបត្តិ​ករ​ទូរ​គម​នា​គម​នា៍នា​។ រាល់​ការ​ផ្សព្វផ្សាយ​ជម្រុញ​ការ​លក់ (Promotion) ឬ​កាត់​ផ្តាច់​បណ្តាញ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ណាមួយ ត្រូវ​សុំ​ការ​អនុញាត​ជា​មុន​ពី ទ​.​ទ​.​ក ស្រប​តាម​បទ​ប្ប​ញ្ញាត្តិ​ជា​ធរមាន ។

ក្នុង​នោះ​ផង​ដែរ សេចក្តីណែនាំ​ក៏​បាន​ព្រមាន​ថា «​ក្នុង​ករណី ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ណាមួយ​មិន​អនុវត្ត​តាម​សេចក្តីណែនាំ​នេះ ប​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នោះ​នឹង​ប្រឈម​មុខ​ចំពោះ​ច្បាប់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ