ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ស្នើ​ទិញ​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19​ ១០០​លាន​ដូ​ស

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​MODERNA​និង​សេត​វិមាន​រាយការណ៍​នា​ថ្ងៃ​ទី​១១​សីហា​ថា សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មួយ មាន​ទឹកប្រាក់​១,៥​ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន ​MODERNA​សម្រាប់​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ដែល​កំពុង​សាកល្បង​ដល់​ដំណាក់កាល​ចុង​ក្រោយ ១០០​លាន​ដូ​ស​ពី​មន្ទីរពិសោធន៍​អា​មេ​រិ​ក​នោះ​។ MODERNA​ប្រកាស​កាលពី​ខែ​មុន​ថា…

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​MODERNA​និង​សេត​វិមាន​រាយការណ៍​នា​ថ្ងៃ​ទី​១១​សីហា​ថា សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មួយ មាន​ទឹកប្រាក់​១,៥​ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន ​MODERNA​សម្រាប់​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ដែល​កំពុង​សាកល្បង​ដល់​ដំណាក់កាល​ចុង​ក្រោយ ១០០​លាន​ដូ​ស​ពី​មន្ទីរពិសោធន៍​អា​មេ​រិ​ក​នោះ​។

MODERNA​ប្រកាស​កាលពី​ខែ​មុន​ថា ចាប់ផ្ដើម​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សាកល្បង​គ្លីនិក​វ៉ាក់សាំង​របស់​ខ្លួន ដែល​មានឈ្មោះ​ថា​mRNA 1273​។ ការ​ធ្វើតេស្ត​នោះ​ត្រូវធ្វើ​លើ​មនុស្ស​ប្រមាណ​​ជា​៣០.០០០​នាក់ ហើយ​ត្រូវ​បញ្ចប់​ក្នុង​ខែកញ្ញា​។

មន្ទីរពិសោធន៍​នោះ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងឡាយ ដែល​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​របស់​រដ្ឋការ​សហព័ន្ធ​អា​មេ​រិ​ក ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​មានឈ្មោះ​ថា​OPERATION WARP SPEED​ដែល​មាន​បំណង​ឲ្យ​អា​មេ​រិ​ក​ទទួល​បាន​វ៉ាក់សាំង​មួយ​មុន​ដំណាច់ឆ្នាំ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ