ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​បាត់​បង់​ជីវិត​​ឡើង​ដល់​១៧១​នាក់ ក្រោយ​ផ្ទុះ​កំពង់​ផែ​យ៉ាង​កក្រើក​​​​នៅ​​បេ​រូត​

3 ឆ្នាំ មុន

ប្រទេស​លី​បង់ ៖ បណ្ដា​តួលេខ​ចុង​ក្រោយចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ សីហា ១​ស​ប្ដា​ហ៍ ក្រោយ​សោកនាដកម្ម​នៃ​ការ​ផ្ទុះ​ដ៏​ខ្លាំង​នៅ​កំពង់​ផែ​ក្រុង​បេ​រូត​នៅ​តែ​បណ្ដោះអាសន្ន ។ ការ​ផ្ទុះ​ដ៏​ខ្លាំង​ទាំង​២​នោះ​ដែល​បំផ្លាញ​កាលពីស​ប្ដា​ហ៍​មុន​សង្កាត់​ជា​ច្រើន​នៃ​ក្រុង​បេ​រូត ចំនួន​អ្នក​បាត់​បង់​ជីវិត​​មក​ទល់​ពេល​នេះ​ឡើង​ដល់​១៧១​នាក់​ហើយ​ចំនួន​អ្នក​របួស​មាន​ជាង​៦.០០០​នាក់។ នេះ​ជា​តុល្យការ​ថ្មី​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នា​ថៃ្ង​ទី​១១…

ប្រទេស​លី​បង់ ៖ បណ្ដា​តួលេខ​ចុង​ក្រោយចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ សីហា ១​ស​ប្ដា​ហ៍ ក្រោយ​សោកនាដកម្ម​នៃ​ការ​ផ្ទុះ​ដ៏​ខ្លាំង​នៅ​កំពង់​ផែ​ក្រុង​បេ​រូត​នៅ​តែ​បណ្ដោះអាសន្ន ។

ការ​ផ្ទុះ​ដ៏​ខ្លាំង​ទាំង​២​នោះ​ដែល​បំផ្លាញ​កាលពីស​ប្ដា​ហ៍​មុន​សង្កាត់​ជា​ច្រើន​នៃ​ក្រុង​បេ​រូត ចំនួន​អ្នក​បាត់​បង់​ជីវិត​​មក​ទល់​ពេល​នេះ​ឡើង​ដល់​១៧១​នាក់​ហើយ​ចំនួន​អ្នក​របួស​មាន​ជាង​៦.០០០​នាក់។

នេះ​ជា​តុល្យការ​ថ្មី​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នា​ថៃ្ង​ទី​១១ សីហា ។ តុល្យការ​លើក​មុន រៀបរាប់​ពី​អ្នក​​បាត់​បង់​ជីវិត​​១៦០​នាក់ ។ លោក​ហា​ម៉ា​ដ​ហា​សាន់ រដ្ឋមន្ត្រី​សុខាភិបាល​ដែល​លាលែង​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​តែ​បាត់​ខ្លួន ។

កាលពី​ថ្ងៃ​ទី​១០ សីហា រដ្ឋាភិបាល​លី​បង់​បានប្រកាស​លាលែង​ក្រោយ​ការ​ផ្ទុះ ។ បាតុកម្ម​តវ៉ា​ដោយ​កំហឹង​ក្រោយ​ការ​ផ្ទុះ​នៅ​បន្ត​ជាមួយ​ការ​ប៉ះទង្គិច​គ្នា​នានា​ជាមួយ​ប៉ូលិស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ