ពាក់ព័ន្ធ​បុរស​មេខ្យល់​ម្នាក់​ទៀត ក្នុង​រឿង​ក្មេង​ស្រី​វៀតណាម​ទិញ​គ្រូបង្វឹក ដេក​១​ពេល​ជិត​១​ពាន់​ដុល្លារ


ហាណូយ ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ប៉ូ​លី​ស​ស្រុក​ឡុ​ង​បៀ​ន (​ក្រុង​ហាណូយ​) បាន​និយាយ​ថា អង្គភាព​ស៊ើបអង្កេត​រក​ឃើញ​ថា ពាក់ព័ន្ធ​នឹង​ករណី​ក្មេង​ស្រី​វៀតណាម​អាយុ​២២​ឆ្នាំ​ម្នាក់ ទិញ​ផ្លូវភេទ​ជាមួយ​បុរស​គ្រូបង្វឹក​កីឡា​កាយ​វប្បកម្ម​ម្នាក់ ក្នុង​តម្លៃ ១៨​លាន​ដុ​ង (773$) ក្នុង​មួយ​ដងនោះ គឺ​គ្រូបង្វឹក​ទទួល​បាន​តែ ៣​លាន​ដុ​ង (128$) ប៉ុណ្ណោះ ចំណែកឯ​ស្ត្រី​ឈ្មួញកណ្តាល​ឈ្មោះ ង្វៀ​ង ភួង​ថោ Nguyen Phuong Thao ទទួល​បាន​ប្រាក់ ៦​លាន​ដុ​ង (257$) ហើយ​ប្រាក់​ដែល​នៅ​សល់ ៩​លាន​ដុ​ង (386$) ទៀត​គឺ​បាន​ទៅ​លើ​បុរស​មេខ្យល់​ម្នាក់​ទៀត ។

មានតម្រុយថ្មីនេះ​ហើយ ប៉ូ​លី​ស​វៀតណាម​កំពុង​តែ​តាម​ចាប់ខ្លួន​ជន​ពាក់ព័ន្ធ​ម្នាក់​ទៀត​នោះ ខណៈស្ត្រី Nguyen Phuong Thao ដែល​កំពុង​ឃុំខ្លួន ដើម្បី​ស៊ើបអង្កេត​រក​ក្រុម​បណ្តាញ នៃ​ការ​ជួញដូរ​ផ្លូវភេទ ។ ស្ត្រី​សង្ស័យ​ឈ្មោះ ង្វៀ​ន ភួង​ថោ Nguyen Phuong Thao មាន​អាយុ​ពិត ២១​ឆ្នាំ ប៉ុន្តែ​តែ​នាង​ដាក់​អាយុ​ក្លែងក្លាយ ៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់ Cau Den ស្រុក Hai Ba Trung ទីក្រុង​ហាណូយ ។

បើ​តាម​មន្ត្រី​ស៊ើបអង្កេត នៅ​ក្នុង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឡុ​ង​បៀ​ន បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​សាកសួរ​ពី​ស្ត្រី​សង្ស័យ​ឈ្មោះ Thao នាង​បាន​ប្រាប់​ថា ក្នុង​ការ​និយម​លេង​នៅ​លើ​បណ្តាញ​សង្គម រូប​នាង​បាន​ស្គាល់​បុរស​ម្នាក់​(​មេខ្យល់​ម្នាក់​ទៀត​) ។ បន្ទាប់​ពី​ការ​ជជែក​គ្នា​ជា​ច្រើន ពិសេស​ប្រធានបទ​(​រកស៊ី​ជួញដូរ​ផ្លូវភេទ​)​រួម​មក បុរស​មេខ្យល់​រូប​នោះ​បានដឹង​ថា Thao នាង​មាន​មិត្ត​ស្រី និង​ទំនាក់​ទំនងជា​ច្រើន ពិសេស​ជាមួយ​ស្ត្រី​ៗ ដែល​មាន​លុយ ។

ដោយ​ដឹង​ថា Thao អាច​ជា​“​ដៃគូ​”​ដ៏​ល្អ បុរស​មេខ្យល់​រូបនោះ បាន​លើក​ឡើង​ពី​អ្វី​ដែល​រូបគេ​មាន ដូច​ជា​អាច​ផ្តល់​សេវាកម្ម “​បុរស​សង្ហារ ឫ ស្រី​ស្អាត​” ដើម្បី​បម្រើភ្ញៀវ​តាម​តម្រូវការ ពិសេស​នោះ​ពី​បុរស​និង​នារី ដែល​មាន​លុយ​ច្រើន ។ ជា​ថ្នូរ ផ្តល់​ឲ្យ Thao អាច​ទទួល​បាន​កម្រៃជើងសារ (​ភាគរយ​) ។

បុរស​មេខ្យល់​ពាក់ព័ន្ធ​ម្នាក់​ទៀត​នោះ បើ​តាម​កាសែត​វៀតណាម​សរសេរថា “tú ông” គឺជា​ជនសង្ស័យ ​ស្ថិត​ក្នុងខ្សែ​សង្វា​ក់នៃ​​ក្រុម​ជួញដូរ​ផ្លូវភេទ នៅ​ទូ​ទាំង​ប្រទេស ដែល​ប៉ូលិស​វៀតណាម​កំពុង​តាម​ចាប់ខ្លួន ។

“tú ông” បុរស​មេខ្យល់​រូប​នេះ បាន​បញ្ជូន​រូបភាព​របស់​បុរស​លក់​ផ្លូវភេទ​ជា​ច្រើន​នាក់ ផ្តល់​ទៅ​ឲ្យ​ដៃគូ​ខ្លួន គឺ​ស្ត្រី​ឈ្មោះ Thao និង​រួម​បញ្ចូល​ទាំង​តម្លៃ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ផង​ដែរ ។ បន្ទាប់​ពី Thao រក​ឃើញ​អតិថិជន​ស្រី អាយុ​២២​ឆ្នាំ​ម្នាក់ ដែល​ចង់​ទិញ​ផ្លូវភេទ​នោះ Thao បាន​ទាក់ទង​ទៅ​ដៃគូខ្លួនវិញ ។ ហើយ​បុរស​មេខ្យល់​រូប​នេះ បាន​ណែនាំ​លោក Trần H,D អាយុ​៣០​ឆ្នាំ គឺជា​គ្រូបង្វឹក ដែល​មាន​សាច់ដុំ​ធំ ដ៏​ល្បីល្បាញ​ម្នាក់ នៅ​ឯ​មជ្ឈមណ្ឌល​កីឡា​ហាត់ប្រាណ ត្រូវ​បាន​បញ្ជូន​ទៅ​បម្រើភ្ញៀវ​ស្រី​ខាងលើ ។

អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​នោះ គឺ​ការ​ចំណាយ​របស់​ក្មេង​ស្រី​វៀតណាម​ម្នាក់​នោះ ទៅ​លើ​សេវា​ផ្លូវភេទ ត​ម្លែ​ដល់ ១៨​លាន​ដុ​ង ប៉ុន្តែ​បុរស​គ្រូបង្វឹក ជាអ្នកលក់ផ្លូវភេទ ដែលមាន​សាច់ដុំ​ធំផងនោះ ទទួល​បាន​តែ ៣​លាន​ដុ​ង​ទេ ហើយ​ស្ត្រី​ឈ្មួញកណ្តាល Thao ទទួល​បាន ៦​លាន ចំណែក​ប្រាក់​នៅ​សល់ បាន​ទៅ​បុរស​មេខ្យល់​ម្នាក់​ទៀត ។

និយាយ​ពី​គ្រូបង្វឹក​កីឡា​កាយ​វប្បកម្ម​វិញ បើ​តាម​មន្ត្រី ប៉ូ​លី​ស​ព្រហ្មទណ្ឌ​ប៉ូ​លី​ស​ស្រុក​ឡុ​ង​បៀ​ន បានអោយ​ដឹង​ថា នៅ​ពេល​ចាប់ខ្លួន លោក Trần H,D នោះ គឺ​លោក​កំពុង​ប្រតិបត្តិការ​លក់​ផ្លូវភេទ​ទៅ​ឲ្យ​ក្មេង​ស្រី អាយុ​២២​ឆ្នាំ ។ ប៉ូលិស​បាន​រក​ឃើញ​ថ្នាំ​បំប៉ន​មួយ​កញ្ចប់ ដែល​មាន​ប្រសិទ្ធិ​ភាព​ជំនួយ​ប្រដាប់​ភេទបុរស នៅ​ក្នុង​កាបូប​របស់​បុរស​គ្រូបង្វឹក​រូប​នេះ ។

នៅ​ប៉ុស្តិប៉ូលីស Trần H,D បាន​សារភាព​ថា ដោយសារ​ប្រាក់​ចំណូល​ពី​ការងារ​គ្រូបង្វឹក​មិន​គ្រប់គ្រាន់ ទើប​លោក​លក់​ផ្លូវភេទ ។ ហើយ​មុន​ពេល​ប្រតិបត្តិការ​ម្តង​ៗ លោក​បាន​ប្រើ​ថ្នាំ​ចំនួន​២​គ្រាប់ ដើម្បី​ធ្វើ​ឲ្យ​ភ្ញៀវ ពេញចិត្ត​ស្ដូក​! ។

លោក Trần H,D បន្ត​សារភាព​ថា លោក​ទទួល​បាន​ប្រាក់​ត្រឹមតែ ៣​លាន​ដុ​ង​(128$) ប៉ុណ្ណោះ ។ ប្រាក់​ដែល​នៅ​សេសសល់​ត្រូវ​បាន​ដាក់​ហោប៉ៅ​ឈ្មួញកណ្តាល​ស្ត្រី Nguyen Phuong Thao និង​”​បុរស​”​មេខ្យល់​ម្នាក់​ទៀត ។ ក្នុង​នោះ Thao ទទួល​បាន ៦​លាន​ដុ​ង និង “tú ông” ទទួល​បាន ៩​លាន​ដុ​ង ។

លោក Trần H,D និយាយ​ថា ដោយសារ​តែ​នៅ​កន្លែង​ការងារ​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជា​ច្រើន រួម​ទាំង​ស្ត្រី​ៗ​ដែល​មាន​លុយ​ច្រើន ដូច្នេះ​ហើយ​លោក​បាន​ស្គាល់​មនុស្ស​ប្រុស​ស្រី​ទាំង​អស់នោះ និង​ទំនាក់ទំនង​គ្នា​តាម​បណ្ដាញ​សង្គម ។ បន្ទាប់​ពី​នោះ Trần ត្រូវ​បាន​ណែនាំ​ឲ្យ​រក​ចំណូល​បន្ថែម ដោយ​បងប្រុស​ម្នាក់ នៅ​ក្នុង​រង្វង់​ហ្វឹកហាត់​នោះ ដើម្បី​បាន​លុយ​ត្រូវ​”​លក់​ផ្លូវភេទ​” ។ ដោយសារ​តែ​ទទួល​បាន​ប្រាក់​ច្រើន​ជាង​ប្រាក់ខែ​របស់​គ្រូបង្វឹក​ហ្វឹកហាត់​កាយ​វប្បកម្ម​ទៀត​នោះ ទើប​លោក Trần H,D បាន​យល់ព្រម​ទទួលយក​ការ “​លក់​ផ្លូវភេទ​” នេះ ។

ការ​ទំនាក់ទំនង​រវាង​លោក​Trần H,D និង​ស្ត្រី Nguyen Phuong Thao នោះ លោក​បាន​អះអាង​ថា គឺ​ទាក់ទង​គ្នា​តាម​រយៈ​បណ្តាញ​សង្គម យើង​ទាំង​ពីរ មិន​ដែល​ជួប​គ្នា ផ្ទាល់​ទេ ៕

រឿងពាក់ព័ន្ធ ទី១ ចាប់ស្រ្តីវៀតណាមម្នាក់ ជួញដូរ​​បុរស​សាច់ដុំ​ធំ ឲ្យ​នារី​វ័យក្មេង យកទៅដេក​ម្តង​ជិត​១,០០០​ដុល្លារ

រឿងពាក់ព័ន្ធ ទី២ គ្រូបង្វឹក ​សាច់ដុំ​ធំ សារភាព​ថា ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់ ទើប​លក់ខ្លួន ម្តងជិត​១​ពាន់​ដុល្លារ

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ