​មហាសេដ្ឋី​ថៅកែ​កាសែត​​ត្រូវ​ដោះ​លែង​វិញ​ ក្រោយ​ចាប់​ខ្លួន​​១​ថ្ងៃ​(វីដេអូ)


ក្រុង​ហុងកុង ៖ មហាសេដ្ឋី​សារព័ត៌មាន​ក្រុង​ហុងកុង​លោក​JIMMY LAI​ដែល​ត្រូវ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០​សីហា ក្នុង​ប្រតិបត្តិការ​មួយ​របស់​ប៉ូលិស ក្នុង​នាម​នៃ​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ​នៅ​ហុង​កុង ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​១១​សីហា​។

មហាសេដ្ឋី​វ័យ​ជាង​៧០​ឆ្នាំ​រូប​នោះ ដែល​កាសែត​ស្និទ្ធ​ប្រជាធិបតេយ្យ​របស់​លោក​APPLE DAILY ជា​កាសែត​មាន​ប្រជាប្រិយ​បំផុត​នៅ​ហុងកុង បាន​ចេញពី​ស្នងការដ្ឋាន​ប៉ូលិស​នា​ពាក់​កណ្ដាល​យប់ ដោយ​មាន​អ្នកគាំទ្រ​លោក​ច្រើន​នាក់​ចោមរោម​ដោយ​ពួក​គេ​នាំ​គ្នា​ស្រែក​អបអរ​ពិ​ជោគជ័យ​របស់​ពួក​គេ​។

កាលពី​ថ្ងៃ​ទី​១២​សីហា​លោក​បាន​អំពាវនាវ​ដល់​បណ្ដា​អ្នកកាសែត​របស់​លោក ឲ្យ​បន្ត​ការ​ប្រយុទ្ធ​ចេញពី​ការិយាល័យ​និពន្ធ​។ លោក​ថា​ចូរ​យើង​ប្រយុទ្ធ​។ ទោះបី​យ៉ាងណា​លោក​ទទួលស្គាល់​ថា លោក​មានការ​លំបាក​កាន់តែ​ខ្លាំង ក្នុង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​សារព័ត៌មាន​មួយ​នៅ​ហុងកុង តែ​លោក​ថា​យើង​ត្រូវ​តែ​បន្តការងារ​របស់​យើង​។

មាន​អាយុ​៧១​ឆ្នាំ​លោក​JIMMY LAI​ស្ថិត​ក្នុង​ចំណោម​មនុស្ស​១០​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០​សិ​ហា ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ចលនា​ស្និទ្ធ​ប្រជាធិបតេយ្យ មុន​ពេល​ប៉ូលិស​លុក​ចូល​ឆែក​ឆេរ​ក្នុង​ការិយាល័យ​និពន្ធ​របស់​កាសែត​លោក ដែល​តែង​រិះគន់​ចំពោះ​ក្រុង​ប៉េ​កាំ​ង​។

គួររំលឹកថា ៖ ចាប់ខ្លួន​សេដ្ឋី​ម្ចាស់​កាសែត​ក្នុង​ផ្ទះ មុន​ចូល​ឆែកឆេរ​ក្រុម​ហ៊ុន​សារ​ព័ត៌មាន៕ ដក​ស្រង់​ចេញ​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ