ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ ជា សិរី ត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការវាយតម្លៃសម្រាប់ការប្រកួតប្រជែង ក្រោមគំនិតផ្តួចផ្តើម G20 TechSprint

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោមគំនិតផ្តួចផ្តើម G20 TechSprint ប្រទេសអារ៉ាប៊ីសាអូឌីតដែលជាប្រធាន G20 និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) បានជ្រើសរើសបេក្ខភាព…

រាជធានីភ្នំពេញ ៖ ក្រោមគំនិតផ្តួចផ្តើម G20 TechSprint ប្រទេសអារ៉ាប៊ីសាអូឌីតដែលជាប្រធាន G20 និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) បានជ្រើសរើសបេក្ខភាព ជាក្រុមហ៊ុនចំនួន ២០ ក្នុងចំណោម ១២៨ ក្រុមហ៊ុន មកពីប្រទេសចំនួន ៣៥ សម្រាប់ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងផ្នែកត្រួតពិនិត្យ និងនិយតកម្មហិរញ្ញវត្ថុ ។

ជាមួយគ្នានេះ គណៈកម្មការវាយតម្លៃឯករាជ្យក៏ត្រូវបានបង្កើតឡើងដោយមានសមាជិកចំនួន ១៤ រូប ដែលក្នុងនោះក៏មាន លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ហើយគណៈកម្មការទាំង ១៤ រូបសុទ្ធសឹងជាថ្នាក់ដឹកនាំ និងជំនាញការអន្តរជាតិមកពីធនាគារកណ្តាល សកលវិទ្យាល័យល្បីៗ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពិភព លោក ។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើម G20 TechSprint ដែលបានចាប់ផ្តើមនៅខែមេសាឆ្នាំ ២០២០ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញពីសក្តានុពលនៃបច្ចេកវិទ្យាក្នុងការផ្តល់ដំណោះស្រាយចំពោះការអនុលោមតាមបទប្បញ្ញត្តិបច្ចេកវិទ្យា (regtech) និងបញ្ហាប្រឈមនានានៃការត្រួតពិនិត្យ ។ កាលពីថ្ងៃទី ៦-៧ ខែសីហាកន្លងទៅ ក្រុមបេក្ខជនដែលជាប់ឈ្មោះបន្ទាប់ពីការជម្រុះជុំទី ១ ទទួលបានឱកាសក្នុងការបង្ហាញនូវដំណោះស្រាយរបស់ពួកគេទៅកាន់គណៈកម្មការវាយតម្លៃឯករាជ្យ និងទទួលបានមតិយោបល់នានា មុនពេលទទួលបានការវិនិច្ឆ័យចុងក្រោយនៅខែតុលា ឆ្នាំ ២០២០ ។

នៅក្នុងបរិការណ៍នៃការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ គំនិតផ្តួចផ្តើម TechSprint របស់ក្រុមប្រទេស G20 បានកត់សម្គាល់ថា និយតករ និងអ្នកត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុនឹងនៅតែបន្តធ្វើឱ្យប្រាកដថា ប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដំណើរការប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងបរិយាបន្ន ។ គំនិតផ្តួចផ្តើមនេះក៏កត់សម្គាល់ផងដែរថា និយតករនិងអ្នកត្រួតពិនិត្យត្រូវមានឧបករណ៍នានា ដើម្បីកំណត់ភាពងាយរងគ្រោះ និងចែករំលែកព័ត៌មាននៅក្នុងនិងក្រៅប្រទេសឱ្យបានទាន់ពេលវេលា ហើយក៏លើកទឹកចិត្តដល់ក្រុមបេក្ខជនដែលចូលរួមក្នុងការប្រកួតប្រជែងឱ្យបង្កើតដំណោះស្រាយនានាដែលជួយគាំទ្រដល់ដំណើរការនេះផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ