ដឹងអត់ថា តើផ្កាឈូក ជា​ផ្កា​និមិត្តរូប​ជាតិ​ប្រទេស​ណា ?


ប្រទេស​នានា​លើ​សាកលលោក​តែងតែមាន​ផ្កា​ជា​និមិត្តរូប​ជាតិ​របស់​ខ្លួន ដូច​ជា​កម្ពុជា គឺ​ផ្ការំដួល​ជា​និមិត្តរូប​ជាតិ ។ ចុះ​ផ្កាឈូក​ជា​និមិត្តរូប​ប្រទេស​ណា ? នៅ​ក្នុង​សង្គម​កម្ពុជា ផ្កាឈូក​ជា​ផ្កា​សក្ការៈ គឺ​សម្រាប់​បូជា​ព្រះ ។

ផ្កាឈូក​គឺជា​ផ្កា​ជាតិ​របស់​ប្រទេស​ឥណ្ឌា ។ ជា​ផ្កា​សម្រាប់​ជា​សក្ការៈបូជា ហើយ​មាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុង​សិល្បៈ និង​និទាន​ទេ​វក​ឋា​របស់​ឥណ្ឌា ។ ផ្កាឈូក​ក៏​ជា​និមិត្តរូប​ដ៏​ខ្ពង់ខ្ពស់​ក្នុង​វប្បធម៌​ឥណ្ឌា​តាំងពី​បុរាណកាល​មក ។

បច្ចុប្បន្ន​នេះ​ប្រទេស​ឥណ្ឌា​សម្បូរ​ទៅ​ដោយ​ភូតគាម តាម​តួលេខ​បង្ហាញ​ឲ្យ​ឃើញ​ថា​ឥណ្ឌា​ជាប់​ចំណាត់ថ្នាក់​ទី​១០​នៅ​លើ​ពិ​ភេ​ព​លោក និង​ចំណាត់ថ្នាក់​ទី​៤​នៅ​អាស៊ី​ក្នុង​ភាព​សម្បូរ​រុក្ខជាតិ​ចម្រុះ ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​នា​ពេល​កន្លង​មក​លើ​តំបន់​ភូមិសាស្ត្រ​ប្រហែល​៧០​កន្លែង​ដោយ​ក្រុម​ស្រាវជ្រាវ​ភូតគាម​សាស្ត្រ​ឥណ្ឌា​(BSI) ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ