ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មបាក់ដងសន្ទូច ឆក់​យក​ជីវិត៥នាក់ របួសធ្ងន់​៣នាក់​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​​ ស្ត្រី​ចំនួន​៥​នាក់​បាន​បាត់បង់​ជីវិត ចំណែកស្ត្រី​ចំនួន​​៣នាក់ផ្សេង​ទៀត​បាន​រងរបួសធ្ងន់ ក្នុង​ហេតុការណ៍​បាក់ដង​សន្ទូច​នៅ​ក្នុង​ការដ្ឋាន​សំណង់​អគារ​មួយ​កន្លែង ​​ស្ថិត​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​​ ស្ត្រី​ចំនួន​៥​នាក់​បាន​បាត់បង់​ជីវិត ចំណែកស្ត្រី​ចំនួន​​៣នាក់ផ្សេង​ទៀត​បាន​រងរបួសធ្ងន់ ក្នុង​ហេតុការណ៍​បាក់ដង​សន្ទូច​នៅ​ក្នុង​ការដ្ឋាន​សំណង់​អគារ​មួយ​កន្លែង ​​ស្ថិត​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​វេលា​ម៉ោងជាង​២​រសៀល​នេះ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​បឋម​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​កំពុង​អង្គុយ​លេង​នៅ​ជិត​ការដ្ឋាន​សំណង់​ខាងលើ​នោះ​ ​ស្រាប់តែ​​ដង​ស​ន្ទួ​ច​នោះ​បាន​បាក់​មក​សង្កត់​ពីលើ​ពួក​​គាត់​ បណ្តាល​ឱ្យមានអ្នក​បាត់បង់ជីវិត និង​អ្នករង​របួសធ្ងន់តែម្តង ។​

​បន្ទាប់ពីកើតហេតុ គេ​សង្កេត​ឃើញ​​អាជ្ញាធរ​ខេត្ត​ដឹកនាំ​ដោយ​លោក​អ៊ុំ​ រាត្រី​ កំពុង​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ ដើម្បីពិនិត្យ​ផងដែរ ។​ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ