ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហត្ថាកសិករ ឧបត្ថម្ភអគារសិក្សា និងបង្គន់អនាម័យដល់សាលាបឋមសិក្សាស្ទឹងតូច នៅខេត្តពោធិ៍សាត់ !

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់, ថ្ងៃពុធ ទី ១២ ខែសីហា ឆ្នាំ ២០២០ ៖ ហត្ថាកសិករ លីមីតធីត…

ខេត្តពោធិ៍សាត់, ថ្ងៃពុធ ទី ១២ ខែសីហា ឆ្នាំ ២០២០ ៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២៦ឆ្នាំ នៅក្នុងប្រទេសកម្ពុ ជា បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា និងបង្គន់អនាម័យជូនដល់សាលាបឋមសិក្សាស្ទឹងតូចដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ដោយមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ហត្ថាកសិករ រួមជាមួយលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាស្ទឹងតូច ។

This image has an empty alt attribute; its file name is c22c60349630d688cef20a3fd708ad87-1024x682.jpg

បើទោះបីជាពិភពលោកស្ថិតក្នុងអន្តរកាលនៃការរីករាតត្បាតនៃជំងឺកូវីដ ១៩ ហើយប្រទេសកម្ពុជាយើងក៏ទទួលរងផលប៉ះពាល់ផងដែរក៏ដោយ ក៏ហត្ថាកសិករ លីមីតធីត នៅតែបន្តបេសកកម្ម និងយកចិត្តទុកដាក់ខ្ពស់ទៅលើសកម្មភាពសង្គមរបស់ខ្លួនក្នុងការជួយដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូដែលកំពុងតែខ្វះខាតថ្នាក់រៀន និងបង្គន់អនាម័យ ។ ក្នុងនោះផងដែរនាយិកានៃសាលាបឋមសិក្សាស្ទឹងតូចបានរៀបរាប់ឲ្យដឹងថា សព្វថ្ងៃនេះសាលាបឋមសិក្សាស្ទឹងតូចមានសិស្សានុសិស្សសរុបចំនួន២១០នាក់ និងគ្រូបង្រៀនសរុបចំនួន ៨នាក់ ប៉ុន្តែយើងមានអាគារសិក្សាតែ ២ខ្នងប៉ុណ្ណោះធ្វើពីឈើ ហើយ ១ខ្នងមានសភាពចាស់ទ្រុឌទ្រោមខ្លាំងដែលផ្តល់ការលំបាកដល់សិស្សានុសិស្សក្នុងការទទួលយកចំណេះដឹង ហើយលោកស្រីពិតជាមានក្តីរំភើប និងសប្បាយរីករាយឥតឧបមាដែលទទួលបានការឧបត្ថម្ភពី ហត្ថាកសិករ ក្នុងការសាងសង់អគារសិក្សា ១ខ្នងដែលមានថ្នាក់រៀនចំនួន ៣បន្ទប់ និងបង្គន់អនាម័យចំនួន ៣ផងដែរ ។ អគារសិក្សាថ្មីដែលឧបត្ថម្ភដោយហត្ថាកសិករ លីមីតធីត រំពឹងនឹងបានរួចរាល់ជាស្ថាពរក្នុងខែធ្នូ ខាងមុខនេះ ហើយលោកស្រីនាយិកាសាលាក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិក ហត្ថាកសិករ លីមីតធីត ដែលបានចូលរួមក្នុងកម្មវិធីបញ្ចុះបឋមសិលានេះ ។

This image has an empty alt attribute; its file name is 7866cc7fb5a03c016efd4d506a451850-1024x682.jpg

ក្នុងឱកាសនោះផងដែរ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃហត្ថាកសិករ លីមីតធីត បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលលោកក៏ដូចជាបុគ្គលិកហត្ថាកសិករទាំងមូលបានចូលរួមចំណែកជួយដល់សង្គមជាតិ ជាពិសេសជួយដល់សិស្សានុសិស្សឲ្យទទួលបាននូវថ្នាក់រៀនប្រកបដោយផាសុខភាពដែលជួយជំរុញឲ្យការសិក្សារបស់ពួកគាត់កាន់តែមានភាពងាយស្រួល និងល្អប្រសើរឡើង ។ លោកបានមានប្រសាសន៍ថា ៖ «ការសាងសង់អគារសិក្សា គឺជាសកម្មភាពមួយដ៏ល្អប្រពៃបំផុត ព្រោះវានឹងផ្តល់ផលជាវិជ្ជមានយូរអង្វែងដល់កុមារាកុមារីគ្រប់ជំនាន់ឲ្យទទួលបានឱកាសសិក្សាគ្រប់ៗគ្នាដែលប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់» ។

This image has an empty alt attribute; its file name is a87ff679a2f3e71d9181a67b7542122c-49-1024x682.jpg

លោកបានបន្ថែមទៀតថា ៖ «កុមារគឺជាទំពាំងស្នងឫស្សីដ៏សំខាន់សម្រាប់ទ្រទ្រង់ប្រទេសជាតិទាំងមូល ដូច្នេះការយកចិត្តទុកដាក់ទៅលើការសិក្សារបស់ពួកគាត់ គឺជារឿងមួយដ៏សំខាន់ដែលអ្នកគ្រប់គ្នាមិនគួរមើលរំលងឡើយ ។ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថាការផ្តល់អគារសិក្សានេះ គឺជាការលើកទឹកចិត្ដដល់សិស្សានុសិស្សឲ្យខិតខំរៀនសូត្រ ក៏ដូចជាលោកគ្រូអ្នកគ្រូឲ្យខិតខំយកចិត្តទុកដាក់បង្រៀន និងចែករំលែកចំណេះដឹងដល់ក្មួយៗដើម្បីឲ្យពួកគាត់ទទួលបានចំណេះដឹងសម្រាប់កសាងអនាគតដ៏ភ្លឺស្វាងនាថ្ងៃខាងមុខ» ។

This image has an empty alt attribute; its file name is e4da3b7fbbce2345d7772b0674a318d5-44-1024x682.jpg

កន្លងមកហត្ថាកសិករ បានចូលរួមសកម្មភាពសង្គមជាច្រើនដូចជាសាងសង់អគារសិក្សា អគារមន្ទីរពេទ្យ ឧបត្ថម្ភគ្រែអ្នកជម្ងឺទៅមន្ទីរពេទ្យ ដាំកូនឈើ សម្អាតបរិស្ថាន ផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុ និងឧបត្ថម្ភសម្ភារផ្សេងៗដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋខ្វះ ខាត ។ ការចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ គឺជាបេសកកម្មដ៏សំខាន់មួយរបស់ហត្ថាកសិករ ដូច្នេះហើយទើបហត្ថាកសិករ នៅតែបន្តបេសកកម្ម និងសកម្មភាពសង្គមរបស់ខ្លួនយ៉ាងសកម្មដែលផ្តោតទៅលើ ៣ចំណុចសំខាន់ៗរួមមាន៖ ទី ១ ធ្វើឲ្យប្រសើរឡើងនូវចំណេះដឹងហិរញ្ញវត្ថុ ទី ២ ពង្រឹងផ្នែកសុខភាព និងសុវត្ថិភាព និងទី ៣ ការការពារបរិស្ថាន ។

This image has an empty alt attribute; its file name is 1679091c5a880faf6fb5e6087eb1b2dc-27-1024x682.jpg

សូមបញ្ជាក់ផងដែរថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង ២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ននេះ ហត្ថាកសិករ លីមីតធីត មានការិយា ល័យសាខាចំនួន ១៧៧ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូ អេធីអឹមចំនួន ១៣៧ នៅទូទាំង ២៥ ខេត្ត/រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារ ពាណិជ្ជធំបំផុតលំដាប់ទី ៥ នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ