ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញទីតាំងអុីនធើរណេត២​អនុ​វត្តមិនត្រឹមត្រូវរឿងទប់ស្កាត់កូវីដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​អ៊ិ​ន​ធឺ​ណេ​ត​ចំនួន​២​កន្លែង កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​ដឹកនាំ​ដោយ​លោក កែវ សំណាង…

​រាជធានីភ្នំពេញ ៖ ​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​អ៊ិ​ន​ធឺ​ណេ​ត​ចំនួន​២​កន្លែង កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​ដឹកនាំ​ដោយ​លោក កែវ សំណាង អភិបាលរង ជួសមុខ​អោយ​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន បាន​ដឹកនាំ​កម្លាំង​ចំរុះ ចុះ​ត្រួតពិនិត្យអាជីវកម្ម​អ៊ី​ន​ធឺ​ណេ​ត​ចំនួន​២​កន្លែង ដែល​មិន​បាន​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ អោយ​បាន​ត្រឹមត្រូវ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

ទីតាំងអុីនធើរណេតទាំង២ខាងលើ ក្នុងនោះ​​មួយកន្លែង​យីហោ TK ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ៤៧៨ កែង​និង​ផ្លូវ ១៥៥ សង្កាត់​ទួល​ទំពូង​១ និង​មួយ​កន្លែង​ទៀត​យីហោ ឌែ​លតា DELTA ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៤៦៨​កែង​និង​ផ្លូវ​១៣៥ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​បានអោយ​ដឹង​ថា ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​យប់​ថ្ងៃ​ទី ១០ ខែសីហា ឆ្នាំ​២០២០​នេះ គណៈ​បញ្ជាការ​ឯកភាព ខណ្ឌចំការមន ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​នៃគណៈ​អភិបាល​ខណ្ឌចំការមន ដឹកនាំ​ផ្ទាល់​ដោយ​លោក កែវ សំណាង អភិបាលរង និង​លោក ហា​យ វុ​ទ្ធី​ ប្រធាន​ការិយាល័យ សេដ្ឋកិច្ច និង អភិវឌ្ឍ​សង្គម បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ត្រួតពិនិត្យ​ទីតាំង​ណេ​ត​ចំនួន​២​កន្លែង ដែល​ស្ថិត​នៅ​ក្នុង សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ តែ​ខុស​ត្រង់​មិន​មាន​ឧបករណ៍ ម៉ាស៊ីន​វាស់​កំ​ដៅ និង​ទីតាំង​មិន​មាន​គម្លាត​សុវត្ថិភាព ។

តាម​ប្រភពខាងលើបាន​បន្ត​ថា ចំពោះ​ភ្ញៀវ​ដែល​ចូល​លេង មិន​មាន​ពាក់ម៉ាស់​អោយ​បាន​ត្រឹមត្រូវ ដូច​តាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ការ​ឆ្លង​រីក​រាលដាល ជំងឺ​កូ​វី​ដ​១៩ នោះ​ទេ ទើប​អាជ្ញាធរ​បាន​ធ្វើការ​បិទ​ទីតាំង ទាំង​២​ជា​បណ្តោះអាសន្ន​រហូត​ទាល់តែ​មាន​លិខិតអនុញ្ញាត និង​អោយ​ម្ចាស់​ទីតាំង​រៀបចំ​គម្លាត​សុវត្ថិភាព តាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល អោយ​បាន​ត្រឹមត្រូវ​បាន​អនុញ្ញាត​អោយ​បើក​អាជីវកម្ម​ឡើង​វិញ ។

គណៈ​បញ្ជាការ​ឯកភាព លោក​កែវ សំណាង អភិបាលរង បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ទីតាំង​ខាងលើ មិន​មានការ​ភ្នាល់​លេងល្បែង​ស៊ីសង​នោះ​ទេ ជាក់ស្ដែង​គឺ​មាន​តែ​បើក​អ៊ីនធឺណិត​ហ្គេ​ម​តែ​ប៉ុណ្ណោះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ