ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១២,១៣,១៤,១៥ ឆ្នាំ​ទាំង​៦​លាភ​ផ្ទួន​មាសប្រាក់​ហូរ​ដូច​ទឹក

3 ឆ្នាំ មុន

បួន​ថ្ងៃនេះ​មហាលាភ មហា​សំណាង​ធ្លាក់​ពីលើ​មេឃ កំពូល​ហោរ​ចិន​សែ​បាន​អះអាង​ថា នៅ​ក្នុង​រង្វង់​បួន​ថ្ងៃ​គឺ​ថ្ងៃ​ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ទី​១២,១៣,១៤,១៥ សីហា លេខ​លាភ​សំណា​ង​​១​៤៥៦…

បួន​ថ្ងៃនេះ​មហាលាភ មហា​សំណាង​ធ្លាក់​ពីលើ​មេឃ កំពូល​ហោរ​ចិន​សែ​បាន​អះអាង​ថា នៅ​ក្នុង​រង្វង់​បួន​ថ្ងៃ​គឺ​ថ្ងៃ​ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ទី​១២,១៣,១៤,១៥ សីហា លេខ​លាភ​សំណា​ង​​១​៤៥៦ ឆ្នាំ​ទាំង​៦ រោង ឆ្លូវ មមែ ជូត ថោះ ច មាន​ង៉ូ​វ​ហេង​ល្អ ជួប​លាភ​សំណាង លុ​​យ​ចូល​ច្រើន​ៗ បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ និង​លាភសក្ការៈ​ផ្សេង​ៗ ជា​សំណាង​ដែ​ល​​ព្រះ​ប្រទាន​ឱ្យ ។ ឯ​ការងារ​រក​ទទួលទាន​, ជំនួញ​ជួញដូរ និង​ការងារ​តាម​អង្គភាព​ស្ថាប័ន​កាក់កប​និង​ជោគជ័យ​ខ្លាំង​ហួសការ​ស្មាន ។

ឆ្នាំរោង នៅ​រង្វង់​បួន​ថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់​ខ្លាំង​ណាស់ ដូចនេះ​កិច្ចការ​អ្វី​ៗ​តែង​ហុច​ផ្លែផ្កា​ផ្តល់​ផល​មក​វិញ​ជាទី​ពេញចិត្ត​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​បើ​ប៉ង​ចង់​យក​នរណា​ម្នាក់​ជា​គូគាប់ អ្នក​នោះ​នឹង​នាំ​លាភ​សំណាង​ចូល​ក្នុង​ជីវិត​លើក​មង្គល​គ្រួសារ​ថ្កុំថ្កើង​ឡើង ។

ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​រង្វង់​បួន​ថ្ងៃនេះ​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​ឃើញ​ថា​ជឿនលឿន​ទៅ​មុខ​យ៉ាង​គាប់ប្រសើរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញ​ថា​មាន​ភាព​លូតលាស់​ជា​លំដាប់ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​ថ្មី​តែង​ឆ្លើយ​តប​ជា​ផ្លែផ្កា​ជា​ផលប្រយោជន៍​មក​វិញ​ជា​និច្ច ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការ​ធ្វើ​ជំនួញ​ទោះ​ទី​ជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​រីក​លូតលាស់​ទៅ​មុខ និង​កំពុង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត កំឡុង​បួន​ថ្ងៃនេះ​ការងារ​លោក​អ្នកមាន​ភាព​រលូន​ល្អ​និង​ធ្វើ​អ្វី​តែង​សម្រេច​ដល់​គោលដៅ​ប្រាកដ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ចេញ​ធ្វើ​ជំនួញ​តាម​ផ្លូវទឹក ផ្លូវគោក ឬ​ផ្លូវអាកាស​ច្បាស់​ជា​ទទួលផល​ជោគជ័យ ។ ទាំង​សុខភាព ទាំង​លុយកាក់​មិន​មាន​អ្វី​ចោទ​ទេ គឺ​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ ។

ឆ្នាំជូត នៅ​រង្វង់​បួន​ថ្ងៃនេះ​រាសី​ខ្ពស់​ណាស់ ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង ដូចនេះ​ជា​វេលា ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចាត់ចែង​ការងារ ផល​ល្អ​ៗ​តែង​ហុច​មក​វិញ​យ៉ាង​កក់ក្តៅ ។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីក​ចម្រើន​លូតលាស់​ទៅ​មុខ​លឿន ដូច្នេះ​ជា​ឱកាសល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។

ឆ្នាំថោះ នៅ​រង្វង់​បួន​ថ្ងៃនេះ​រាសី​ឡើង​ខ្ពស់​ខ្លាំង​ណាស់ សម្រាប់​កិច្ច​ការងារ​នានា​ដែល​លោក​អ្នក​តាំងចិត្ត​ធ្វើ នោះ​នឹង​ទទួលផល ទទួល​បាន​លាភ​កម្រៃ​ដ៏​ច្រើន​លើសលប់ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទី​ជិត​ឆ្ងាយ​តែង​សម្រេច​ផល​សម​ដូច​បំណង លោក​អ្នក​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត ។ ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​កំពុង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំច រាសី​ខ្ពស់ត្រដែត នៅ​រង្វង់​បួន​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ម្ល៉ោះហើយ​រមែង​នាំ​ឱ្យ​មាន ការ​រីក​ចម្រើន​ច្រើន​រឿង​ក្នុង​នោះ មិន​ថា​ជា​រឿង​ការងារ​ប្រចាំ​ថ្ងៃ បញ្ហា​ប្រាក់​កាក់ មុខរបរ​រក​ទទួលទាន ជំនួញ​ជួញដូរ និង​ពិសេស​រឿង​ផ្ទាល់ខ្លួន​សុទ្ធតែ​ជោគជ័យ​គ្រប់​ទម្រង់​រឿង​ទាំងអស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ