ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ហ្វី​លី​ពី​ន ទទួលយក​វ៉ាក់សាំង​កូ​វី​ដ​១៩ របស់​រុ​ស្ស៊ី

3 ឆ្នាំ មុន

រុ​ស្ស៊ី ៖ ប្រធានាធិបតី​ហ្វី​លី​ពី​ន រ៉ូ​ឌ្រី​ហ្គោ​ឌូ​ទើ​តេ (Rodrigo Duterte) បាន​ទទួលយក​ការ​ផ្តល់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការ​ចាក់​លើក​ដំបូង ក្នុង​កាយវិការ​ជឿ​ទុកចិត្ត និង​ការ​ត្រេកអរ​ដឹងគុណ​ចំពោះ​ការ​ផ្តល់​ជូន​។…

រុ​ស្ស៊ី ៖ ប្រធានាធិបតី​ហ្វី​លី​ពី​ន រ៉ូ​ឌ្រី​ហ្គោ​ឌូ​ទើ​តេ (Rodrigo Duterte) បាន​ទទួលយក​ការ​ផ្តល់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការ​ចាក់​លើក​ដំបូង ក្នុង​កាយវិការ​ជឿ​ទុកចិត្ត និង​ការ​ត្រេកអរ​ដឹងគុណ​ចំពោះ​ការ​ផ្តល់​ជូន​។

លោក​ប្រធានាធិបតី បាន​មាន​ប្រសាសន៍​ថា​៖ «​នៅ​ពេល​វ៉ាក់សាំង​មក​ដល់ ខ្ញុំ​នឹង​ចាក់​ខ្លួនឯង​នៅ​សាធារណៈ​។ ការ​ពិសោធន៍​លើ​ខ្ញុំ​ជា​មុន វា​មិន​អី​ទេ​សម្រាប់​ខ្ញុំ​»​។

លោក​បាន​និយាយ​ថា ហ្វី​លី​ពី​ន​ត្រៀមខ្លួន​ជួយ​ដល់​ប្រទេស​រុ​ស្ស៊ី​ក្នុង​ការ​សាកល្បង​ព្យាបាល​និង​ផលិតកម្ម​ក្នុងស្រុក​។

ហ្វី​លី​ពី​ន​មាន​ករណី​ឆ្លង ១៣៦,៦៣៨​ករណី ដែល​បាន​អះអាង​ថា ជា​ប្រទេស​មាន​ចំនួន​ខ្ពស់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​។ កាលពី​ថ្ងៃ​ច័ន្ទ ប្រទេស​នេះ​បាន​រាយការណ៍​ពី​ការ​ឆ្លង​ថ្មី​ចំនួន ៦,៩៥៨​នាក់ ដែល​ជា​ការ​កើនឡើង​ប្រចាំ​ថ្ងៃ​ដ៏​ធំ​បំផុត ដែល​ក្រសួងសុខាភិបាល​សន្មត​ថា​មាន​កំហុស​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​របស់​ខ្លួន ដែល​មិន​បាន​រាប់​បញ្ចូល​លទ្ធផល​តេស្ត​មុន​ៗ​។

កាលពី​ខែ​មុន លោក Duterte បាន​និយាយ​ថា លោក​ក៏​បាន​ស្នើ​សុំ​ឱ្យ​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជិន​ពីង ជួយ​ហ្វី​លី​ពី​ន​ទទួល​បាន​សិទ្ធិ​ជា​អាទិភាព​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ផង​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ