បារាំង ៖ នាយករដ្ឋមន្ត្រីបារាំង Jean Castex បាននិយាយកាលពីថ្ងៃអង្គារ៍ថា រដ្ឋាភិបាលបារាំងកំពុងធ្វើការហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនពី ៥,០០០នាក់ឡើងទៅ រហូតដល់ថ្ងៃទី៣០ ខែតុលា។
លោក Castex បានពន្យល់នៅពេលនិយាយទៅកាន់អាជ្ញាធរក្នុងទីក្រុង Montpellier ថា អាជ្ញាធរមូលដ្ឋានអាចស្នើសុំការលើកលែងចំពោះការហាមឃាត់នេះ។ លោកបានព្រមានថា ការសម្រេចចិត្តនេះកើតឡើងនៅពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩ បានចុះខ្សោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោកបានបន្ថែមថា៖ «ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ស្ថានភាពកូវីដ១៩ កំពុងមានភាពគ្រោះថ្នាក់ជាងមុន»។
ការប្រយ័ត្នមានការខ្សោយ វិន័យក៏ខ្សោយ និងធ្វើមិនស្រុះគ្នាក្នុងចំណោមប្រជាជនក្នុងការអនុវត្តតាមការការពារការឆ្លងជំងឺកូវីដ១៩ ដែលលោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យបន្ថែមកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈខាងក្រៅ។
សេចក្តីសម្រេចចិត្តស្តីពីការប្រមូលផ្តុំមនុស្សជាច្រើនបានផ្លាស់ប្តូរការសម្រេចចិត្តមុនដែលបានប្រកាសកាលពីថ្ងៃទី៤ ខែសីហា ពីក្រសួងវប្បធម៌ ដែលបាននិយាយថា ព្រឹត្តិការណ៍វប្បធម៌នៅប្រទេសបារាំង ដែលមានមនុស្ស ៥,០០០នាក់ ឬច្រើនជាងនេះ នឹងអាចចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញា៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ