ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គី​ម ហ៊ា​ង ៖ កុំ​ចំណាយ​លើស​ពី ៩% នៃ​ទ្រព្យសម្បត្តិ​សរុប​លើ​សម្ភារៈ​និយម​ជ្រុល​ហួសហេតុ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ពិភពលោក​កំពុង​ជួប​វិបត្តិ​កូ​វី​ដ​១៩ កូរ​ពិភពលោក​លោក​ឡើង​វ៉​ល់​យ៉ាងណា​ក៏​ដោយ ក៏​បច្ចុប្បន្ន​ជំងឺឆ្លង​មួយ​នេះ​មិន​បាន​ធ្វើ​ឱ្យ​រាំងស្ទះ​នៃ​ការ​ផលិត​បច្ចេកវិទ្យា​ទំនើប​នោះ​ដែរ ហើយ​ប្រជាជន​ខ្លះ​មិន​បាន​គិតដល់ ឬ​ខ្វាយខ្វល់​អំពី​ហិរញ្ញវត្ថុ​របស់​ខ្លួន ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ផង​ដែរ ។ អ្នកខ្លះ​បាន​ចំណាយ​ថវិកា…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ពិភពលោក​កំពុង​ជួប​វិបត្តិ​កូ​វី​ដ​១៩ កូរ​ពិភពលោក​លោក​ឡើង​វ៉​ល់​យ៉ាងណា​ក៏​ដោយ ក៏​បច្ចុប្បន្ន​ជំងឺឆ្លង​មួយ​នេះ​មិន​បាន​ធ្វើ​ឱ្យ​រាំងស្ទះ​នៃ​ការ​ផលិត​បច្ចេកវិទ្យា​ទំនើប​នោះ​ដែរ ហើយ​ប្រជាជន​ខ្លះ​មិន​បាន​គិតដល់ ឬ​ខ្វាយខ្វល់​អំពី​ហិរញ្ញវត្ថុ​របស់​ខ្លួន ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ផង​ដែរ ។

អ្នកខ្លះ​បាន​ចំណាយ​ថវិកា ឬ​ហិរញ្ញ​វិ​ត្ថុ​របស់​ខ្លួន​ទៅ​លើ​របស់ ឬ​សម្ភារៈ​នានា​ដែល​មាន​តម្លៃ​ថ្លៃ​ដូច​ជា សំលៀក​បំពាក់ ស្បែកជើង ទូរស័ព្ទ និង​ឡាន​ស៊េរី​ទំនើប​ជាដើម​ដែល​នេះ​គ្រាន់តែ​ចង់​បង្ហាញ​គេ​គ្រប់​គ្នា​ថា ឡួ​យ​ឆាយ ឬ​ជា​អ្នកមាន ។

យ៉ាងណាមិញ អ្នកមាន​ជំនាញ​ផ្នែក​អចលនទ្រព្យ​ម្នាក់​ដែល​គាត់​ចាប់ផ្តើម​តាំងពី​បាតដៃ​ទទេ​រហូត​ក្លាយ​ខ្លួន​ជា​ម្នាស់​ក្រុមហ៊ុន​រៀល​អ៊ី​ស្តេត បាន​លើកយក​បទ​ពិសោធន៍​របស់​លោក​ផ្ទាល់​ដែល​លោក​ធ្លាប់​បាន​ឆ្លងកាត់​នូវ​ជំនាន់​ដែល​ក្នុង​ប្រទេស​កម្ពុជា​បាន​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច ដែល​ក្នុង​នោះ​លោក​មិន​ចង់ឱ្យ​ពាណិជ្ជករ​វ័យក្មេង​ជា​ច្រើន នា​ពេល​បច្ចុប្បន្ន​ដែល​កំពុង​ឈ្លក់​វ​ង្វែ​ង​នឹង​ភាព​ហ៊ឺហា​របស់​ខ្លួន​លិចលង់​កាន់តែ​ជ្រៅ ។

លោក គី​ម ហ៊ា​ង ជា​ប្រធាន​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ី​ស្តេត (Khmer Real Estate Co.,Ltd) បាន​និយាយ​ថា «​មាន​ពាណិជ្ជករ​វ័យក្មេង​ជា​ច្រើន​កំពុង​ឈ្លក់​វ​ង្វែ​ង​នឹង​ភាព​ហ៊ឺហា ភាព​ឆើតឆាយ សម្ភារៈ​និយម​ជ្រុល​ហួសហេតុ ហើយ​យក​សំបក ឬ​ខោអាវ​ថ្លៃ​ជាង​ខ្លួន ។ ខ្ញុំ​បាន​ឆ្លងកាត់​សម័យ​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​តំបន់ ឆ្នាំ​១៩៩៧ វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០០៨ និង​កំពុង​ឆ្លងកាត់​វិបត្តិ​ពិភពលោក Covoid19 ផង​ដែរ​» ។ លោក​បាន​បន្ត​ថា ដូចនេះ​ហើយ ទើប​លោក​សូម​ចែករំលែក​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​ដូច​ខាងក្រោម ៖ ១- កុំ​ចំណាយ​លើស​ពី​៩% នៃ​ទ្រព្យសម្បត្តិ​សរុប​ទៅ​លើ​រថយន្ត​ទំនើប និង​ប្រណិត​១​គ្រឿង ព្រោះ​យើង​ត្រូវការ​ដើមទុន ដើម្បី​បង្កើន​ប្រាក់​ចំណេញ និង​ពង្រីក​អាជីវកម្ម ! ២- កុំ​ចំណាយ​លើស​ពី ១០% នៃ​ទ្រព្យសម្បត្តិ​សរុប​ទៅ​លើ​ផ្ទះ​នៅ​ប្រចាំ​ថ្ងៃ ព្រោះ​យើង​នៅ​វ័យក្មេង ឱកាស​រក​លុយ​នៅ​មាន​ច្រើន គួរ​ទុក​ដើមទុន​ទាំងនោះ​ទៅ​ពង្រីក និង​ពង្រឹង​អាជីវកម្ម​! ៣- កុំ​ខ្ចី​ធនាគារ​លើស​ពី ៣០% នៃ​ទ្រព្យសម្បត្តិ​សរុប ព្រោះ​បើ​បំណុល​ក្រោម ៣០% គឺ​យើង​អាច​គ្រប់គ្រង​បាន ទោះ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាងណា​ក៏​ដោយ ! ៤ – បើក​ក្រុមហ៊ុន​រកស៊ី គឺ​ដើម្បី​ប្រាក់​ចំណេញ មិនមែន ដើម្បី​អួត​ប្រាប់​គេ​ថា ខ្លួន​ជា​ម្ចាស់​អាជីវកម្ម ចេះ​រកស៊ី មិនមែន​ទំនេរ​ទេ ព្រោះ​បើ​បើក​មក ដើម្បី​តែ​ខាត​កុំ​បើក​ល្អ​ជាង ! ៥ – បើ​អ្នកមាន​លុយ​ពិត​នោះ​ធ្វើ​អ្វី​ទិញ​អ្វី ប្រើ​របស់​ប្រណិត​អ្វី គឺ​សុទ្ធតែ​សម​ទាំងអស់ តែបើ​ភាព​មានបាន​នៅ​មាន​កំរិត​នោះ​សូម​ទុក​លុយ​រកស៊ី​ទៅ​វា​ល្អ​ជាង​ហ៊ឺហា​តែ​សំបក​ក្រៅ​! ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជា​រឿយ​ៗ​មានការ​លើក​ឡើង​ស្រ​ដៀង​គ្នា​ដូច​លោក​ផង​ដែរ​ថា មាន​មនុស្ស​ខ្លះ មិន​បាន​ខ្វល់​នូវ​អ្វី​ទាំងអស់ សំខាន់​ឱ្យ​បាន​របស់ ឬ​សម្ភារៈ​ថ្លៃ​ៗ​មក​ប្រើប្រាស់ បើ​ទោះបី​ត្រូវ​ចំណាយ​ទឹកប្រាក់​ប៉ុណ្ណា​ក៏​ហ៊ាន ទាំង​ដែល​អ្នកខ្លះ​គ្រាន់តែ​ចង់​អួត និង​បង្ហាញ​ថា ខ្លួន​ជា​អ្នកមាន និង​ខ្លះ​ទៀត​មាន​បំណុល​នៃ​សម្ភារៈ​នេះ និង​ខ្លះ​ទៀត​មាន​ឡាន​ថ្លៃ​ៗ​ជិះ ប៉ុន្តែ​នៅផ្ទះ​ជួល​គេ​ក៏​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ