ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​នឹង​បើក​សាលា​ឡើង​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍

3 ឆ្នាំ មុន

ថៃ ៖ ការិយាល័យ​គណៈកម្មការ​អប់រំ​មូលដ្ឋាន របស់​ប្រទេស​ថៃ បាន​ណែនាំ​សាលារៀន​ទាំងអស់​ឱ្យ​បន្ត​ការ​រៀន​ក្នុង​ថ្នាក់​ឡើង​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ អគ្គលេខាធិការ​រង​របស់​ការិយាល័យ​គណៈកម្មការ​អប់រំ​មូលដ្ឋាន លោក Sanit Yamgesorn ការិយាល័យ​គណៈកម្មការ​អប់រំ​មូលដ្ឋាន…

ថៃ ៖ ការិយាល័យ​គណៈកម្មការ​អប់រំ​មូលដ្ឋាន របស់​ប្រទេស​ថៃ បាន​ណែនាំ​សាលារៀន​ទាំងអស់​ឱ្យ​បន្ត​ការ​រៀន​ក្នុង​ថ្នាក់​ឡើង​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។

អគ្គលេខាធិការ​រង​របស់​ការិយាល័យ​គណៈកម្មការ​អប់រំ​មូលដ្ឋាន លោក Sanit Yamgesorn ការិយាល័យ​គណៈកម្មការ​អប់រំ​មូលដ្ឋាន បាន​និយាយ​ថា លោក​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ឱ្យ​សាលារៀន​បន្ត​ការ​បង្រៀន​នៅ​នឹង​កន្លែង ប៉ុន្តែ​វា​នឹង​ចាប់ផ្តើម​ដោយ​ផ្អែក​លើ​ការ​សាកល្បង​ក្នុង​កំឡុង​ពេល​កូ​វី​ដ ដោយ​សិស្ស​ត្រូវការ​កត់ត្រា​កន្លែង​ដែល​ខ្លួន​ទៅ​ក្រោយ​ពី​ចេញពី​ថ្នាក់រៀន និង ត្រូវធ្វើ​តាម​វិធានការ​របស់​រដ្ឋាភិបាល​។

លោក​បាន​មាន​ប្រសាសន៍​ថា សាលារៀន​ក៏​គួរតែ​ផ្តោត​លើ​សកម្មភាព​នៅ​ខាងក្រៅ​បន្ទប់រៀន​ផង​ដែរ ដើម្បី​រក្សា​ការ​ប្រើប្រាស់​ក្នុង​ថ្នាក់​ឱ្យ​ទាប​បំផុត​។ ការ​សម្រេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ត្រូវ​បាន​អនុម័ត​ដោយ​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា​។

ការិយាល័យ​គណៈកម្មការ​អប់រំ​មូលដ្ឋាន បាន​ណែនាំ​ដល់​ការិយាល័យ​អប់រំ​ទាំងអស់​ឱ្យ​ជូន​ដំណឹង​​ដល់​សាលារៀន​ដែល​ស្ថិត​នៅ​ក្រោម​ពួក​គេ ឱ្យ​បើក​ឱ្យ​បាន​ពេញលេញ ប៉ុន្តែ​ត្រូវ​គោរព​តាម​វិធាន​ការណ៍​បង្ការ​ដែល​កំណត់​ដោយ​ក្រសួង​សុខភាព​សាធារណៈ​។

ជា​ឧទាហរណ៍​ស្រាប់ សាលារៀន​ត្រូវ​បាន​ជម្រុញ​ឱ្យ​ជៀសវាង​ព្រឹត្តិការណ៍​ប្រមូលផ្តុំ​ដូច​ជា​ការ​ជួបជុំ សកម្មភាព​កម្សាន្ត ឬ​លេង​ហ្គេ​ម​កំសាន្ត​ជាដើម​។

រដ្ឋមន្ត្រីក្រសួង​អប់រំ លោក Nataphol Teepsuwan បាន​សង្កត់ធ្ងន់​នៅ​ថ្ងៃ​អង្គា​រ៍ថា សាលារៀន​ទាំងអស់​ត្រូវ​តែ​គោរព​តាម​វិធាន​ការណ៍​ដែល​បាន​កំណត់​ដោយ​ក្រសួង​សុខភាព​សាធារណៈ ដូច​ជា ការ​ពាក់​ម៉ាស​ជា​កំហិត ការ​លាងដៃ​ដោយ​ប្រើ​ទឹក​លាងដៃ​ដែល​មាន​ជាតិ​អាល់កុល និង​ពិនិត្យ​មើល​សីតុណ្ហភាព​របស់​សិស្ស​មុន​ពេល​ពួក​គេ​ចូល​ក្នុង​បរិវេណ​សាលា​។

លោក​បាន​ណែនាំ​ថា សិស្ស​ដែល​មាន​គ្រុនក្តៅ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ឈប់​ទៅ​សាលារៀន​រហូត​​ដល់​ពួក​គេ​ជា​សះស្បើយ​ពេញលេញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ