ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ​ជាង​២៦​ម៉ឺន​នាក់​បាន​រៀបចំ​ឥណទាន​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ខែមីនា មក​ដល់​ថ្ងៃ​ទី​០៩ សីហា ២០២០ មាន​ពលរដ្ឋ​ដែល​ជា​អតិថិជន គឺ​អ្នក​ជំពាក់​បំណុល​ចំនួន ២៦៦ ៨១៨​នាក់…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ខែមីនា មក​ដល់​ថ្ងៃ​ទី​០៩ សីហា ២០២០ មាន​ពលរដ្ឋ​ដែល​ជា​អតិថិជន គឺ​អ្នក​ជំពាក់​បំណុល​ចំនួន ២៦៦ ៨១៨​នាក់ បាន​ធ្វើការ​ស្នើ​សុំ​រៀបចំ​ឥណទាន​ឡើង​វិញ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០២០​នេះ ។

ពលរដ្ឋ​ច្រើន​ជាង​២​លាន​នាក់​ត្រូវ​គេ​ដឹង​ថា បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រមាណ​១០០ ស្ថាប័ន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ដោយសារ​រង​ផល​ប៉ះពាល់​ពី​ជំងឺឆ្លង​កូ​វី​ដ​-១៩ អ្នក​ជំពាក់​បំណុល​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ការ​ពិបាក​រក​ប្រាក់​បង់ប្រាក់​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ ដោយសារ​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ ទេសចរណ៍ សំណង់ កំពុង​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ​-១៩ យ៉ាង​ខ្លាំង ។

ហេតុ​ដូច្នេះ​យន្តការ​រៀបចំ​ប្រាក់​ឥណទាន​ឡើង​វិញ ជា​ផ្នែក​មួយ​ដែល​សម្រួល​ដល់​ការ​លំបាក​របស់​ពេល​ពលរដ្ឋ​នេះ ទោះបី​យន្តការ​នេះ មាន​ពលរដ្ឋ​មួយ​ចំនួន​មិន​ពេញចិត្ត​យ៉ាងណា​ក្តី ដោយសារ​យន្តការ​នេះ​បាន​សម្រួល​ពលរដ្ឋ​បង់​ត្រឹមតែ​ការ​ប្រាក់​នៅ​ពេល​គ្រា​លំបាក​នេះ ទៅ​ម្ចាស់បំណុល ។

បើ​តាម​សេចក្តី​ប្រកាស​របស់​សមាគម​មីក្រូ​ហិរញ្ញ​វត្ថ​ថា ក្នុង​ចំនួន​ពលរដ្ឋ ២៦៦ ៨១៨ នាក់​ក្នុង​នោះ​អតិថិជន​ចំនួន ២៥០ ៩០៥​នាក់ (​ជាង​៩០%) បាន​បាន​ទទួល​ការ​អនុម័ត​រៀបចំ​ឥណទាន​ឡើង​វិញ ក្នុង​ទំហំ​កម្ចី​សរុប ១ ២៣២​លាន​ដុល្លា​សហរដ្ឋអាមេរិក ។ សមាគម​មី​គ្រូ​ហិរញ្ញវត្ថុ បាន​បញ្ជាក់​បន្ថែម​ថា ចាប់ពី​ខែមិថុនា ចំនួន​អ្នក​ស្នើ​សុំ​រៀបចំ​ឥណទាន​ឡើង​វិញ​មានការ​ថយ​ចុះ​ជា​លំដាប់ ដែល​ជា​សញ្ញា​វិជ្ជមាន​បង្ហាញ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​១៩ ចាប់ផ្តើម​ថមថយ​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ