ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ផ្ទុះ​ការ​រិះគន់​រឿង​ស្លៀក​ឈុត​ប៊ី​គី​នី​នៅ​ថ្ងៃ​ខួបកំណើត ជា ម៉ា​រី បោះពាក្យ​សំ​ម្តី​បែប​នេះ​ទៅ​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​សាច់​.​សខ្ចី ដែល​មាន​រហ័ស្ស​នាម​ជាតា​រា​ស្លៀកពាក់​សិច​ស៊ី នាង ជា ម៉ា​រី បាន​ធ្វើ​អោយ​មហាជន​រិះគន់​នាង​យ៉ាង​ខ្លាំង ទៅ​លើ​ការ​ជ្រើសរើស​ឈុត​សម្លៀក​បំពាក់​ដែល​នាង​បាន​គ្រង​នា​ឱកាស​ពិធី​ខួបកំណើត​របស់​ខ្លួន កាលពី​ពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​សាច់​.​សខ្ចី ដែល​មាន​រហ័ស្ស​នាម​ជាតា​រា​ស្លៀកពាក់​សិច​ស៊ី នាង ជា ម៉ា​រី បាន​ធ្វើ​អោយ​មហាជន​រិះគន់​នាង​យ៉ាង​ខ្លាំង ទៅ​លើ​ការ​ជ្រើសរើស​ឈុត​សម្លៀក​បំពាក់​ដែល​នាង​បាន​គ្រង​នា​ឱកាស​ពិធី​ខួបកំណើត​របស់​ខ្លួន កាលពី​ពេល​ថ្មី​ៗ​នេះ ព្រោះ​អ្នក​រិះគន់​មួយ​ចំនួន​បាន​លើក​ឡើង​ថា វា​មិន​សម​ទាល់តែ​សោះ ដែល​នាង​បាន​ជ្រើស​យក​ការ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី ក្នុង​កម្មវិធី​បែប​នេះ ។

ជា​ការ​ពិត​ណាស់ នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​តារា​សម្តែង​ស្រី​រូប​នេះ​បាន​ប្រារព្ធ​ធ្វើ​ពិធី​របស់​ខ្លួន​នៅ​អាង​ហែល​ទឹក​មួយ​កន្លែង​ដោយនៅ​ក្នុង​នោះ​ជា ម៉ា​រី បាន​ជ្រើស​យក​ការ​ស្លៀក​ឈុត​ហែល​ទឹក​ប្រភេទ​ប៊ី​គី​នី ជា​លក្ខណៈ​ស្បៃ​ស្រប​ពេល​ដែល​ខ្លួន​កំពុង​តែ​ពរ​ពោះ​កាន់តែ​ធំ​ជិត​គ្រប់​ខែ​ទៅ​ហើយ ។

ដោយនៅ​ក្នុង​កម្មវិធី​នោះ​រូប​នាង​ផ្ទាល់ មិន​បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ច្រើន​ប៉ុន្មាន​នោះ​ទេ មាន​តែ​មិត្តភក្ដិ​ជិត​ស្និ​ទ្ធិ និង​គ្រួសារ​របស់​នាង​តែ​ប៉ុណ្ណោះ ដោយ​ទិដ្ឋភាព​ក្នុង​ពិធី​អ្នកចូលរួម​ក៏​បាន​ស្លៀក​ជា​ឈុត​ហែល​ទឹក បែប​ឈុត​ប៊ី​គី​នី​ទាំងអស់​គ្នា​ផង​ដែរ ដែល​នាំ​អោយ​កម្មវិធី​មើលទៅ​កាន់តែ​ប្លែក និង​រាង​សិច​ស៊ី​បន្តិច​ផង​ដែរ ។

យ៉ាងណាមិញ ក្រោយ​ពី​ទទួល​បានការ​រិះគន់​ជា​ច្រើន​ពី​សំណាក់​មហាជន​តាម​រយៈ​ទិដ្ឋភាព​ដែល​បានឃើញ​នៅ​ក្នុង​កម្មវិធី ជា ម៉ា​រី ពិតជា​ទទួល​បានការ​មិន​ពេញ​ជា​ច្រើន រហូត​បាន​ធ្វើ​អោយ​រូប​នាង​ចេញ​មុខ​បកស្រាយ​យ៉ាង​ចំ​ៗ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា « យ៉ាប់​ណាស់ ប្រហែល​គាត់​មិន​ដែល​នាំ​ក្រុម​គ្រួសារ​គាត់​ទៅ​ហែល​ទឹក​ហើយ​បាន គាត់​មិនដឹង​ថា កន្លែង​ហេតុ តែ​គេ​ពាក់​បែប​មិច ។ អូ … ខ្ញុំ​ភ្លេច​ប្រាប់​ថា ខ្ញុំ​មិន​បាន​ចង់​ល្បី​ទេ បើ​ខ្ញុំ​ចង់​ល្បី​ខ្ញុំ​ឲ្យ​លុយ​អ្នកកាសែត​ចុះ​បាត់​ហើយ នេះ​ខ្ញុំ​ផុស​ក្នុង​គណនី​ផ្ទាល់ខ្លួន​របស់ខ្ញុំ ជីវិត​ឯកជន​របស់ខ្ញុំ ហើយ​កន្លែង​ធ្វើ​ខួប​ខ្ញុំ​ម៉ៅ​ដាច់​សម្រាប់​ធ្វើ Bikini Party ។ ពូ​ស្គាល់ Bikini Party​អត់? បើ​អត់​ស្គាល់​ពូ​អាច​ទៅ​សួរ​កន្លែង​ហែល​ទឹកបាន​ថា ពេល​ហែល​ទឹក​គេ​ពាក់​បែប​ម៉េច?​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​១ នោះ​ទេ ដែល​តារា​សម្តែង​ស្រី​រូប​នេះ​ទទួល​បានការ​រិះគន់​ទៅ​លើ​ការ​ស្លៀកពាក់​បែប​នេះ ពីព្រោះ​តែ​នា​ពេល​កន្លង​មកនេះ​រូប​នាង​តែងតែ​បង្ហោះ​រូបភាព ស្លៀកពាក់​សិច​ស៊ី ជា​និច្ច តាម​រយៈ​បណ្តាញ​សង្គម​របស់​នាង បើ​ទោះបីជា​ពេល​រូប​នាង​កំពុង​តែ​ពពោះ​ក៏​ដោយ ក៏​ជា ម៉ា​រី​នៅ​តែ​ប​ញេ្ច​ញ​ភាព​សិច​ស៊ី ដងខ្លួន​ស្រ​ឡូ​ន ជើងវែង​ៗ របស់​ខ្លួន​ដដែល ៕

កែសម្រួលដោយ