ទីបំផុត សុគន្ធ នី​សា និង​ស្វាមី​ប្រកាស​យក​កូន​ដំបូង​មុន​ចេញដំណើរ​ទៅ​អា​មេ​រិ​ក


រាជធានី​ភ្នំពេញ ៖ កន្លង​មក​មហាជន និង​អ្នកគាំទ្រ​តារាចម្រៀង​ស្រី​ដ៏​ល្បីឈ្មោះ​មួយ​រូប​បាន​បង្ហាញ​ជា​ច​ម្ង​ល់​ថា តើ​ពេល​ណា​តារាចម្រៀង អ្នក​នាង សុគន្ធ នី​សា និង​ស្វាមី យក​បុត្រ​ទៅ ព្រោះ​អ្នក​ទាំង​ពីរ​បាន​រៀប​ការ​ជាមួយ​គ្នា​យូរ​ឆ្នាំ​ដែរ​ហើយ ណាមួយ​ទៀត បើ​និយាយ​ពី​កត្តា​ជីវភាព​របស់​តារា​ស្រី​រូប​នេះ គឺ​មិនមែន​ជា​ឧបសគ្គ​នៃ​ការយ​កកូន​ៗ​នោះ​ទេ ។

ខណៈ​ដែល​ច​ម្ង​ល់កំ​ពុង​ពួន​ផ្តុំ​គរ​ដូច​ភ្នំ ស្រាប់តែ​កាលពី​ពេល​ថ្មី​ៗ​នេះ តារាចម្រៀង​ស្រី​សម្លេង​ស្រទន់ អ្នក​នាង សុគន្ធ នី​សា ដែល​ទទួល​បានការ​គាំទ្រ​តាំងពី​ចូល​សិល្បៈ​ចម្រៀង​ដំបូង​ៗ​នោះ​បាន​បង្ហើប​ប្រាប់​មហាជន និង​មិត្ត​នៅ​ក្នុង​សិល្បៈ​ថា ខ្លួន​នឹង​ត្រៀម​យក​កូន​ដំបូង​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ គ្រាន់តែ​មួយ​រយៈ​បន្ទាប់​ពី​រៀប​ការ​ហើយ មាន​ភាព​មមាញឹក​នៅ​ក្នុង​ការងារ​ខ្លាំង ដោយ​គ្មាន​ពេល​គិតគូ​អំពី​រឿង​យក​កូន​នេះ​នៅឡើយ ។

យ៉ាងណាមិញ ក្រោយ​ពី​ប្រកាសប្រាប់​មហាជន​ថា ខ្លួន​នឹង​យក​កូន​ដំបូង​ហើយ អ្នក​នាង​នឹង​សម្រេចចិត្ត​ផ្អាក​ពី​ការងារ​នៅ​ក្នុង​សិល្បៈ​មួយ​រយៈ​ធំ ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង និង​ថែរក្សា​សុខភាព​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ បន្ទាប់​ពី​លឺដំណឹង​ថា តារាចម្រៀង​ស្រី​ដ៏​ល្បីឈ្មោះ និង​ជា​តារាចម្រៀង​លេចធ្លោ​មួយ​ដួង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស រូប​នេះ​ប្រកាស​ថា នឹង​យក​កូន​នៅ​ឆ្នាំ​ក្រោយ​រួច​មក​បាន​ធ្វើ​អោយ​មហាជន​សប្ប​យ​ចិត្ត និង​ចូលរួម​អបអរសាទរ​ដល់​រូប​នាង និង​ស្វាមី ពីព្រោះ​តែ​តារា​ស្រី​រាង​តូច​ច្រឡឹង​រូប​នេះ ធ្លាប់​បាន​ប្រកាសប្រាប់​មហាជន​នៅ​ពេល​រៀប​ការ​ថា នឹង​យក​កូន​ដំបូង​នៅ​ពេល​ខ្លួន​ទទួល​បាន​ទិដ្ឋាការ​ចេញ​ទៅ​សហរដ្ឋអាមេរិក​ជាមួយនឹង​ស្វាមី​ជា​មុន​សិន។

តែ​ពេល​នេះ​រូប​នាង​មិន​ទាន់​ទទួល​បាន​សិទ្ធ​ទៅ​រស់នៅ​ស្របច្បាប់​ក៏​ដោយ​ក៏​នាង​សម្រេចចិត្ត​ថា នឹង​យក​កូន​ក្មេង​នៅ​ឆ្នាំ ២០២១ នេះ​ហើយ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ