ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹបអូសវត្ថុតាងបទល្មើស​ធន​ធាន​ធម្ម​ជាតិ​ក្នុងតំបន់ជម្រក​សត្វព្រៃ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ​បទល្មើស​ធនធានធម្មជាតិ​ជា​ច្រើន​ករណី ត្រូវ​បាន​មន្ត្រី​បរិ​ស្ថាន​រឹប អូស​នៅ​តាម​តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ ក្រោយ​ជនល្មើស​បាន​ធ្វើ​សកម្ម​ភាព​រំលោភ​យក​ដី​ព្រៃ កាប់​ឈើប្រណីត និងបរ​​បាញ់​សត្វព្រៃ​ជាដើម​។ សេចក្តី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៩…

ខេត្តមណ្ឌលគិរី ៖ ​បទល្មើស​ធនធានធម្មជាតិ​ជា​ច្រើន​ករណី ត្រូវ​បាន​មន្ត្រី​បរិ​ស្ថាន​រឹប អូស​នៅ​តាម​តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ ក្រោយ​ជនល្មើស​បាន​ធ្វើ​សកម្ម​ភាព​រំលោភ​យក​ដី​ព្រៃ កាប់​ឈើប្រណីត និងបរ​​បាញ់​សត្វព្រៃ​ជាដើម​។

សេចក្តី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៩ ​សីហា ឆ្នាំ​២០២០ ក្រុមការងារ​ដែន​ជម្រកសត្វព្រៃ​ស្រែ​ពក បាន​ធ្វើការ​ដក​បង្គោលព្រំ​ដី​ដែល​បោះ​ខុសច្បាប់​តាម​បណ្តោយ​ផ្លូវ​៩៥ ស្ថិត​ក្នុងភូមិ​ណ​ង​បួរ ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ចំនួន ២៧៨​បង្គោល​។

ដោយឡែក ​គិត​ចាប់ពី​ថ្ងៃ​ទី ០៤-០៩ ​សីហា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ ប្រចាំ​ស្នាក់​ការ​កែរ​ពៅ សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់​ការ ដេ​អេ​អូរ​ច្បារ​-​ស្នាក់​ការ​មេ​ម៉​ង់​-​ស្នាក់​ការ​ឡៅ​ការ ស្នាក់​ការ​ខ្ទង់​អ​ន្ទ្រ​ង និង​បុគ្គលិក​អង្គការ​WWF ផ្នែក​អនុវត្ត​ច្បាប់ បាន​សម្រេច​លទ្ធផល​ការងារ​ដូច​ជា ថ្ងៃ​ទី ០៤ ខែសីហា ឆ្នាំ​២០២០ បាន​ចាប់​ឃាត់​គោ​យន្ត​កន្ត្រៃ​ចំនួន​០១​គ្រឿង ដែល​ជនសង្ស័យ​លាក់​ទុក​ចោល​ក្នុង​ព្រៃ​នៅ​ចំណុច​អូរ​ជី​មេះ ស្ថិត​ក្នុងភូមិ​ជី​ក្លប់ ឃុំ​សុខសាន្ដ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២០ បានរ​រុះរើ​ជុំរុំ ០១​កន្លែង និង​រុករក​ជុំវិញ​បរិវេណ​ជុំរុំ​ឃើញ​រណា​យន្ត​ចំនួន​០១​គ្រឿង នៅ​ចំណុច​ដៃ​អូរ​ជី​មេះ ស្ថិត​ក្នុងភូមិ​ជី​ក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២០ បាន​ចាប់​ឃាត់​គោ​យន្ត​កន្ត្រៃ​ចំនួន​០១​គ្រឿង ដែល​ជនសង្ស័យ​លាក់​ទុក​ចោល​ក្នុង​ព្រៃ​នៅ​ចំណុច​ក្បាល​អូរ​ជើង​ជ្រៃ ស្ថិត​ក្នុងភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២០ បាន​ចាប់​ឃាត់​គោ​យន្ត​កន្ត្រៃ​ចំនួន​០១​គ្រឿង និង​រណា​យន្ត​ចំនួន​០១​គ្រឿង ដែល​ជនសង្ស័យ​លាក់​ទុក​ចោល​ក្នុង​ព្រៃ នៅ​ចំណុច​អូរ​រ​ម៉ា​ញ ស្ថិត​ក្នុងភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២០ បាន​ដកហូត​រណា​យន្ត​ចំនួន​០១​គ្រឿង ដែល​ជនសង្ស័យ​លាក់​ទុក​ចោល​ក្នុង​ព្រៃ នៅ​ចំណុច​ដៃ​អូរ​ជើង​ជ្រៃ ស្ថិត​ក្នុងភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

គួរ​កត់​សម្គាល់ថា វិសាលភាព​ដែនដី​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី មាន​ទំហំ​ធេង​ខ្លាំង​ណាស់​រាប់​លាន​ហិច​តា តែ​ក៏​មានការ​រំលោភ​បំពាន​កាប់​រាន​យក​ដី​ទាំងនោះ​ជាក​ម្មសិ​ទ្ឋ ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ជា​ខ្លាំង​លើ​ជីវចម្រុះ​ហើយ​ក៏​មាន​សត្វ​កម្រ​ខ្លះ​បាន​ផុត​ពួ​ជ​ផង​ដែរ​។​

ជាក់ស្តែង​ ក្រោយ​អំឡុង​ឆ្នាំ​២០០៧​សត្វ​ខ្លាធំ​បាន​បាត់​វត្តមាន​ពី​ទឹកដី​ខេត្តមណ្ឌលគិរី រហូត​មក​ដល់​បច្ចុប្បន្ន​មន្ត្រី ការពារ​សត្វព្រៃ ប្រជាពលរដ្ឋ​ពុំដែល​បានឃើញ​សត្វ​ខ្លា​ជាង​១០​ឆ្នាំ​មក​ហើយ ចំណែក​កាមេរ៉ា​បង្កប់​ក្នុង​ដែនជម្រកសត្វព្រៃ ក៏​មិន​ធ្លាប់​ចាប់​បាន​រូបភាព​សត្វ​ខ្លា​ប្រភេទ​នេះ​ទៀត​ដែរ ដែល​អ្នកជំនាញ​ផ្នែក​សត្វព្រៃ​បាន​សន្និដ្ឋាន​ថា ខ្លាធំ​ប្រហែល​មិន មាន​វត្ត​មាននៅ​ខេត្តមណ្ឌលគិរី​ទៀត​នោះ​ទេ ។

អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្ដម ស្វាយ សំ​អ៊ា​ង បាន​ថ្លែង​ថា បើ​មិន​រួម​គ្នា​ក្នុង​ការ​ថែរក្សា​ព្រៃឈើ និង​សត្វព្រៃ​ពី​គ្រប់​មជ្ឈដ្ឋាន​នោះ​ទេ ធនធានធម្មជាតិ​ទាំងនោះ​នឹង​បាត់បង់ តួយ៉ាង​សត្វ​ខ្លាធំ​គឺ​បាត់ដាន​ពី​ខេត្តមណ្ឌលគិរី​តាំងពី​ឆ្នាំ​២០០៧ ក្នុង​បញ្ហា​នេះ​ប្រសិនបើ​សាធារណៈជន​ចូលរួម​ជាមួយ​មន្ត្រី​ជំនាញ ទប់ស្កាត់​បទល្មើស​ធនធាន​ធម្ម​ជាតិ​គ្រប់​រូបភាព លោក​ជឿ​ថា វិសាលភាព​ដែនជម្រកសត្វព្រៃ​ជាង​១​លាន​ហិ​កតា​នៅ​ខេត្តមណ្ឌលគិរី នឹង​ក្លាយជា​ជម្រក​សម្រាប់​សត្វព្រៃ​គ្រប់​ប្រភេទ​យ៉ាង​គង់វង្ស ។

លោក សេង ទៀក តំណាង​អង្គការ​WWF​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ខ្លាធំ​ជា​សត្វ​ស៊ីសាច់​ជា​អាហារ​លំដាប់​លើ​គេ​ក្នុង​ចំណោម​សត្វព្រៃ​ទាំងអស់ ហើយ​វា​មាន​តួនាទី​យ៉ាង​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព និង​រក្សា​លំនឹង​ប្រ​ព័​ន្ឋ​អេកូឡូស៊ី និង​បរិស្ថាន​ដែល​ផ្តល់​ប្រយោជន៍​ដល់​សត្វព្រៃ​ដទៃ​ទៀត​ព្រមទាំង​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​។

លោក សេង ទៀក បន្ត​ថា ក្នុង​ឆ្នាំ​២០១៦ ចំនួន​សត្វ​ខ្លាធំ​នៅ​ទូ​ទាំង​ពិភពលោក​ត្រូវប៉ាន់​ប្រមាណ​ថា មានការ​កើនឡើង​បន្តិច គឺ​មាន​ចំនួន​៣ ៩០០​ក្បាល បើ​ប្រៀបធៀប​និង​ឆ្នាំ​២០១០ មាន​ចំនួន​៣២០០​ក្បាល ខណៈ​នៅ​ដើម​ទ​ស្សវ​តទី​២០ ខ្លាធំ​មាន​ចំនួន​ប្រហែល​១០​ម៉ឺន​ក្បា​លើ​ពិភពលោក ប៉ុន្តែ​ត្រូវ​បាន​បាត់បង់​រហូត​ជាង​៩០% ។​ចំនួន​សត្វ​ខ្លាធំ​ដែល​បាន​កើនឡើង ជា​ពិសេស​មាន​ក្នុង​ប្រទេស​ឥណ្ឌា នេ​ប៉ា​ល់ នឹង​រុ​ស្សី​។​

ជាមួយ​កំណើន​បន្តិច​នេះ ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​លើ​ការ​គំរាម​គំ​ហែង ជា​សាកល​ដល់​សត្វ​ខ្លាធំ​នៅ​លើ​ពិភពលោក ដោយសារ​តែ​ការ​បាត់បង់​ទីជម្រក ការ​បរបាញ់ នឹង​ការ​ជួញដូរ ជា​បណ្តាញ និង​ជា​ប្រ​ព័​ន្ឋ​ក្នុង​ពិភពលោក​៕

អត្ថបទសរសេរ ដោយ