ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​កោតសរសើរ​នូវ​វីរភាព​របស់​ព្រះសង្ឃ​យើង

3 ឆ្នាំ មុន

តាំងពី​បុរាណកាល​មក ព្រះសង្ឃ​មាន​កិត្យានុភាព​ខ្ពស់ ហើយ​មាន​ឥទ្ធិពល​ធំធេង​ណាស់​ទៅ​លើ​ជឺ​វ​ភាព​រស់នៅ​របស់​ប្រជាជន ព្រះសង្ឃ​ខ្មែរ​ដើរតួ​សំខាន់​ណាស់​ជា​គំរូ​សម្រាប់​សង្គម​ជាតិ ។ អ្នកបួស​បាន​លះ​នូវ​អ្វី​ៗ​គ្រប់​បែប​យ៉ាងដូច​ជា កោរ​ព្រះកេសា លះបង់​ទ្រព្យសម្បត្តិ ភូមិឋាន​កេរ​មរតក​គ្រប់​បែប​យ៉ាង ។…

តាំងពី​បុរាណកាល​មក ព្រះសង្ឃ​មាន​កិត្យានុភាព​ខ្ពស់ ហើយ​មាន​ឥទ្ធិពល​ធំធេង​ណាស់​ទៅ​លើ​ជឺ​វ​ភាព​រស់នៅ​របស់​ប្រជាជន ព្រះសង្ឃ​ខ្មែរ​ដើរតួ​សំខាន់​ណាស់​ជា​គំរូ​សម្រាប់​សង្គម​ជាតិ ។

អ្នកបួស​បាន​លះ​នូវ​អ្វី​ៗ​គ្រប់​បែប​យ៉ាងដូច​ជា កោរ​ព្រះកេសា លះបង់​ទ្រព្យសម្បត្តិ ភូមិឋាន​កេរ​មរតក​គ្រប់​បែប​យ៉ាង ។ ព្រះសង្ឃ​យើង​មាន​មេត្តាធម៌ ចិត្ត​សន្តោស ប្រោសប្រណី​ដ៏​ប្រ​សើ​រ ដោយ​មិន​លើកកម្ពស់​ខ្លួន បណ្តុះបង្អាប់​អ្នក​ដទៃ ។ អាកប្បកិរិយា​ជា​គំរូ​នេះ​បាន​ផ្តល់​នូវ​ការ​គោរព​ដ៏​ជ្រាលជ្រៅ និង​ស្មោះ​អំពី​ប្រជារាស្ត្រ​ខ្មែរ ។

ព្រះ​អង្គ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​វត្ត​អារាម ធ្វើ​ឲ្យ​ទី​វត្ត​ក្លាយទៅជា​រមណីយដ្ឋាន ជាទី​សក្ការបូជា ។ ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​អភិវឌ្ឍន៍​សង្គម​ជាតិ ព្រះ​អង្គ​បាន​ជួយ​ឧបត្ថម្ភ​លើ​វិស័យ​សង្គមកិច្ច សិក្សាធិការ សុខាភិបាល បរិស្ថាន​មួយ​ចំណែក​ផង​ដែរ ។

សូម​គោរព និង​កោតសរសើរ​ចំពោះ​វិភាគទាន​ដ៏​ធំធេង​ក្នុង​កិច្ច​កសាង និង​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​ព្រះសង្ឃ​យើង ជា​អតិបរិមា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ