ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលខ្មែរចាញ់ប្រៀបលុយយន់ចិន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះបានបង្ហាញពីកម្លាំងចុះខ្សោយ ជាងប្រាក់យន់ចិនបន្តិច ដែលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១២ខែសីហា ឆ្នាំ ២០២០ នេះ…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះបានបង្ហាញពីកម្លាំងចុះខ្សោយ ជាងប្រាក់យន់ចិនបន្តិច ដែលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១២ខែសីហា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ១យន់ចិន ទិញចូលរហូតដល់ ៥៩០ រៀល ហើយលក់ចេញ ៥៩៦ រៀល ខណៈ កាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៥៨៨ រៀល និងលក់ចេញតែ ៥៩៤ រៀលប៉ុណ្ណោះ ។

សម្រាប់ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ ប្រទេសផ្សេងៗដែលរួមមាន៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៩៥ រៀល, ១អឺរ៉ូ ទិញចូល ៤៨០៧ រៀល លក់ចេញ ៤៨៥៥ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩២៦ រៀល លក់ចេញ ២៩៥៦ រៀល ។

This image has an empty alt attribute; its file name is bd842be2ae6416b8369f7d02f69625b4-1024x767.jpg

ទន្ទឹមនេះនៅថ្ងៃទី ១២ខែសីហានេះដែរ គឺ ១០០យ៉េនជប៉ុន ទិញចូល ៣៨៤៣ រៀល លក់ចេញ ៣៨៨១ រៀល ហើយ ១០០វុនកូរ៉េ ទិញចូល ៣៤៦ រៀល លក់ចេញ ៣៤៩ រៀល និង ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៨១ រៀល លក់ចេញ ៣០១១ រៀល ដោយឡែក ១បាតថៃ ទិញចូល ១៣២ រៀល លក់ចេញ ១៣៣ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ