ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​វេសាលី​ក្លាយជា​ទីក្រុង​ខ្មោច​ព្រោះ​មេរោគ

3 ឆ្នាំ មុន

កាល​ព្រះពុទ្ធ​ធរមាន​នៅឡើយ កាលនោះ​នៅ​ក្រុង​វេសាលី​មាន​កើត​គ្រោះ​ទុរ្ភិក្ស​ធ្វើ​ឱ្យ​អ្នកស្រុក​អត់បាយ អត់​អាហារ​បរិភោគ រស់នៅ​រោម​រឹត​ទៅ​ដោយ​មេរោគ​ដ៏​សាហាវ​ទាំងឡាយ​មាន​អហិវាតរោគ​ជាដើម ។ អ្នក​រស់នៅ​ក្នុង​ទីក្រុង​ទាំងឡាយ​ខ្លះ​ឈឺ ខ្លះ​ស្លាប់ ចំណែក​អ្នក​ដែល​មានជីវិត​រស់នៅ​ត្រូវ​រត់​ចោលផ្ទះ​សម្បែង​ចេញពី​ទីក្រុង​ទៅ​រស់នៅ​ក្នុង​តំបន់​ផ្សេង​ៗ គ្រានោះ​ទីក្រុង​វេសាលី​ក្លាយជា​ទីក្រុង​ខ្មោច មាន​សភាព​ស្ងាត់ជ្រងំ…

កាល​ព្រះពុទ្ធ​ធរមាន​នៅឡើយ កាលនោះ​នៅ​ក្រុង​វេសាលី​មាន​កើត​គ្រោះ​ទុរ្ភិក្ស​ធ្វើ​ឱ្យ​អ្នកស្រុក​អត់បាយ អត់​អាហារ​បរិភោគ រស់នៅ​រោម​រឹត​ទៅ​ដោយ​មេរោគ​ដ៏​សាហាវ​ទាំងឡាយ​មាន​អហិវាតរោគ​ជាដើម ។

អ្នក​រស់នៅ​ក្នុង​ទីក្រុង​ទាំងឡាយ​ខ្លះ​ឈឺ ខ្លះ​ស្លាប់ ចំណែក​អ្នក​ដែល​មានជីវិត​រស់នៅ​ត្រូវ​រត់​ចោលផ្ទះ​សម្បែង​ចេញពី​ទីក្រុង​ទៅ​រស់នៅ​ក្នុង​តំបន់​ផ្សេង​ៗ គ្រានោះ​ទីក្រុង​វេសាលី​ក្លាយជា​ទីក្រុង​ខ្មោច មាន​សភាព​ស្ងាត់ជ្រងំ ។

ដំណឹង​នេះ​បាន​លេចឮ​ដល់​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គ​ក៏​យាង​មក​កាន់​ក្រុង​វេសាលី​ជាមួ​យនឹង​ព្រះ​អានន្ទ ដោយ​ឱ្យ​ព្រះ​អានន្ទ​កាន់​ទឹក​មួយ​ផ្តិល​ប្រោស​ព្រំ ហើយ​ព្រះ​អង្គ​សូត្រធម៌​ប​ណិ​ធាន​គាថា​បាច​ប្រោស​ជុំវិញ​ទីក្រុង ដើម្បី​បណ្តេញ​ពួក​អមនុស្ស​ទាំងឡាយ និង​បណ្តេញ​មេ​រោ​​​គ​​ឱ្យ​វិនាស​ខ្ចាត់ខ្ចាយ​អស់​ចាប់តាំងពី​ពេល​នោះ​មក ។

ប៉ុន្តែ​សម័យ​បច្ចុប្បន្ន​ប្រហែលជា​មិន​មាន​ព្រះសង្ឃ​អង្គ​ណា​ដែល​មាន​សមត្ថភាព​អាច​សូត្រធម៌​បណ្តេញ​មេរោគ​ទាំងឡាយ​នោះ​បាន​ទេ ពិសេស​មេរោគ​កូ​វី​ដដែល​កំពុង​អុក​ឡុ​ង​ពិភពលោក​រាល់ថ្ងៃ​នេះ ព្រះសង្ឃ​ក៏​ត្រូវ​ប្រយ័ត្ន​ឱ្យ​ណាស់ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ