ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ជាង​៥០០​នាក់​ឃាត់​ឡាន​ថៅកែ​មិន​​ឱ្យ​ចេញពី​រោងចក្រ ខណៈ​បំរុង​ឡើង​​យន្តហោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​មួយ​កន្លែង​យីហោ «​ថា​ម​លេស ហ្វេ​សសិន ខ្លូ​ស៊ី​ង​» បន្ទាប់​ពី​ប្រជុំ​នៅ​មុន​ថ្ងៃ​ឈប់​សំរាក ហើយ​ថៅកែ​មិន​ទាន់​បើក​ប្រាក់ខែ​ឱ្យ ស្រាប់តែ​ថៅកែ​រោងចក្រ​បំរុង​ចង់​ឡើង​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​មួយ​កន្លែង​យីហោ «​ថា​ម​លេស ហ្វេ​សសិន ខ្លូ​ស៊ី​ង​» បន្ទាប់​ពី​ប្រជុំ​នៅ​មុន​ថ្ងៃ​ឈប់​សំរាក ហើយ​ថៅកែ​មិន​ទាន់​បើក​ប្រាក់ខែ​ឱ្យ ស្រាប់តែ​ថៅកែ​រោងចក្រ​បំរុង​ចង់​ឡើង​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ធ្វើ​ឱ្យ​កម្មករ​រោងចក្រ​ជាង​៥០០​នាក់​នាំ​គ្នា​ឃាត់​មិន​ឲ្យ​រថយន្ត​បើក​ចេញពី​ក្នុង​រោងចក្រ​បាន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ជាប់​ផ្លូវ​ច្រក​-​ចូល​សាលា​សុវណ្ណ​ភូមិ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​ស្រី្ត​ម្នាក់​ដែល​ជា​កម្មករ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ខាងលើ បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បានលឺ​ដំណឹង​ថា ថៅកែ​រោងចក្រ​បំរុង​នឹង​ឡើង​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ដោយ​មិន​ព្រម​បើក​ប្រាក់ខែ​ឱ្យ​ពួក​គាត់​ជា​កម្មករ​-​កម្មការិនី​នោះ​ទេ ទើប​គាត់​ដឹកនាំ​គ្នា​មក​តវ៉ា​បិទទ្វារ​រោងចក្រ​មិន​រថយន្ត​ជនជាតិ​ចិន​បើក​ចេញពី​ក្នុង​រោងចក្រ​ទេ គឺ​ឃាត់​ទុក​ដើម្បី​រក​ដំណោះស្រាយ​ជួន​ពួក​គាត់​។

តាម​ប្រភព​ពី​តំណាង​កម្មករ​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ក្រុម​កម្មករ​សរុប​ទាំងអស់​ជាង​៥០០​នាក់​ដែល​កំពុងធ្វើការ​ជា​រៀងរាល់ថ្ងៃ ហើយ​កម្មករ​ដែល​នាំ​គ្នា​តវ៉ា​នេះ គឺ​ចង់​ឲ្យ​ខាង​ក្រុមហ៊ុន​រក​ដំណោះស្រាយ​ជូន​ពួក​គាត់ ក្នុង​នោះ​មាន​៤​ចំណុច ៖

ទី​១- ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​បើក​ប្រាក់ខែ​អោយ​ពួក​គាត់ ៥% នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០​។
ទី​២- ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​បើក​ប្រាក់ខែ​ក្នុង​ចំនួន​១០០​ដុល្លារ នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០​។
ទី​៣- សុំ​ឱ្យ​ក្រុមហ៊ុន​បើក​ប្រាក់ខែ​បំណាច់​ឆ្នាំ នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០ មុន​ពេល​ក្រុមហ៊ុន​ព្យួរការងារ​នៅ​ខែកញ្ញា​ខាង​មុខ​នេះ​។
និង​ទី​៤- សុំ​ឱ្យ​ក្រុមហ៊ុន​ព្យួរការងារ​កម្មករ​ឬ​រឺ​បិទ​រោងចក្រ​នឹង​ក្ស័យធន សូម​ឱ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់ខែ​ជូន​កម​តាម​ផ្លូវច្បាប់​។

បន្ទាប់​ពី​កម្មករ​នាំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​កើតហេតុ លោក​អភិបាលក្រុង​រង​រាជធានី​ភ្នំពេញ ព្រមទាំង​លោក​អភិបាល​ខណ្ឌ នឹង​លោក​អភិបាល​ខណ្ឌ​រង ខណ្ឌ​​ពោធិ៍​សែន​ជ័យ រួម​ទាំង​ខណៈ​បញ្ហា​ការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មក​ជួយ​អន្តរា​គមន៍​រក​ដំណោះស្រាយ​ភ្លាម​ៗ​ផង​ដែរ ។ ខណៈ​ពេល​នោះ​ផង​ដែរ លោក​អភិបាលក្រុង​រង ព្រម​ទាំង​លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ហៅ​អ្នកបកប្រែ​ចិន ព្រមទាំង​នាយក​ក្រុម​ហ៊ុន​កាត់ដេរ​សំលៀក​បំពាក់​ខាងលើ​មក​សួរនាំ និង​រក​ដំណោះស្រាយ​ភ្លាម​ៗ ដោយ​កម្មករ​ចង់​ឲ្យ​ខាង​សមត្ថកិច្ច​ដកហូត​នៅ​ឯកសារ​មួយ​ចំនួន​របស់​ជនជាតិ​ចិន​សិន ព្រោះ​ខ្លាច​ថៅកែ​រត់​ចោល​មិន​បើក​ប្រាក់ខែ​ជូន​ពួក​គាត់ ។

ដោយឡែក​ថៅកែ​រោងចក្រ​បាន​ខកខាន​ជើង​យន្តហោះ ដោយ​មិន​បាន​ចេញ​ទៅ​ប្រទេស​របស់​ខ្លួន​ដូច​បំណង ហើយ​ថៅកែ​រោងចក្រ​បានឱ្យ​ប៉ា​ស្ព័​រ​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច ដើម្បី​ឱ្យ​កម្មករ កម្ម​ការិនី​រោងចក្រ​ទុកចិត្ត​លើ​ពួក​គាត់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​នឹង​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​លិខិត​ទទួលយក និង​រក្សា​ទុក​ប៉ា​ស្ព័​រ ឬ​ស​លិខិតឆ្លងដែន​ទុក​សិន រង់ចាំ​ការ​ដោះស្រាយ​នៅ​ថ្ងៃស្អែក​នឹង​ប្រគល់​ជូន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ