ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ប្រើកូន​ឱ្យ​យកដុំឈើចេញពីមុខផ្ទះ អ្នកជិត​ខាងផ្ទុះកំហឹង

3 ឆ្នាំ មុន
  • កំពង់ធំ

​ខេត្តកំពង់ធំ​ ៖ ក្មេងស្រីម្នាក់បានរងរបួស​ចំក្បាល ​ខណៈ​ឪពុក​ប្រើ​​នាង​ឱ្យ​​យកដុំ​​ឈើ​ចេញពី​​មុខផ្ទះ​​ ដើម្បី​ងាយស្រួលជិះម៉ូតូចូលផ្ទះ ​ក្រោយ​ពី​មាន​បុរសជា​អ្នកជិត​ខាងម្នាក់​បានយក​ដុំឈើនោះទៅដាក់​នៅពី​មុខផ្ទះ ធ្វើឱ្យ​បុរស​រូប​នោះ​ខឹង​ក៏​ទាញ​ដែកបំពង់ទីប​ និ​ង​ដាវ​កាប់ ​បណ្តាល​ឱ្យ​នាងរងរបួសតែម្តង ។…

​ខេត្តកំពង់ធំ​ ៖ ក្មេងស្រីម្នាក់បានរងរបួស​ចំក្បាល ​ខណៈ​ឪពុក​ប្រើ​​នាង​ឱ្យ​​យកដុំ​​ឈើ​ចេញពី​​មុខផ្ទះ​​ ដើម្បី​ងាយស្រួលជិះម៉ូតូចូលផ្ទះ ​ក្រោយ​ពី​មាន​បុរសជា​អ្នកជិត​ខាងម្នាក់​បានយក​ដុំឈើនោះទៅដាក់​នៅពី​មុខផ្ទះ ធ្វើឱ្យ​បុរស​រូប​នោះ​ខឹង​ក៏​ទាញ​ដែកបំពង់ទីប​ និ​ង​ដាវ​កាប់ ​បណ្តាល​ឱ្យ​នាងរងរបួសតែម្តង ។

ហេតុការណ៍​ខាងលើនេះ​បាន​កើត​​កាលពី​​រសៀល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ស​ង្ត្រោះ ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​ ។

​ជនសង្ស័យ​ឈ្មោះ ឈឿ​ន គា ភេទ​ប្រុស អាយុ​២៧ឆ្នាំ​ ចំណែកក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ រ៉ា ស្រី​ណុ​ច អាយុ​១៥​ឆ្នាំ​ នៅ​ភូមិ​ថ្មី​ឃុំ​ពោធិ​បាន ស្រុក​កោះធំ​ ខេត្តកណ្តាល បច្ចុប្បន្ន​មក​ស្នាក់​នៅ​​ភូមិឃុំកើតហេតុ​ខាងលើ ។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ឈ្មោះ​ជាង រ៉ា ដែល​ត្រូវជា​ឪពុក​​របស់ក្មេងស្រី​​រងគ្រោះ​ រឿង​​ឈ្មោះ​​ជាង រ៉ា បាន​ប្រើ​កូនស្រី​​(ក្មេងស្រីរងគ្រោះ​)ឲ្យ​ទៅ​យក​ដុំ​ឈើ​ដែល​ជនសង្ស័យ​បាន​ដាក់ ចេញពី​មុខ​ផ្ទះ​ ដើម្បី​ងាយ​ស្រួល​ជិះ​ម៉ូតូ​ចូល​ផ្ទះ ដោយសារ​តែ​ផ្ទះ​របស់​​ក្មេងស្រីរងគ្រោះ​នៅ​ជាប់​គ្នា​ជា​មួ​​យ​នឹង​ផ្ទះ​ជនសង្ស័យ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ផ្ទុះ​កំហឹងក៍បាន​យក​ដែក​បំពង់​ទីប​មក​វាយ​ទៅ​លើ​​ឪពុករបស់ក្មេងស្រីរងគ្រោះ តែ​បាន​ប្រពន្ធ​ឃាត់​ចាប់​យក​ដែកបំពង់ទីបនោះ​​ចេញ ​។

តាម​ប្រភពព័ត៌មាន​បាន​បន្ត​ថា បន្ទាប់មក​ជនសង្ស័យ​បានរ​ត់ទៅ​យក​ដាវ​ពី​ផ្ទះ​មក​​ចង់រក​​កាប់​ទៅ​លើ​ឪពុករបស់ក្មេងស្រីរងគ្រោះទៀត​ តែ​ត្រូវ​បាន​​ក្មេង​ស្រី​​រង​គ្រោះ​ចូល​ទៅ​ចាប់​ឃាត់ ក៏​ត្រូវ​ជនសង្ស័យ​កាប់​ បណ្តាល​ឲ្យ​​នាង​រង​របួស​​ចំ​ក្បាល​តែ​ម្តង​​ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​ទទួល​បាន​បណ្តឹង​ពី​ជន​រង​គ្រោះ​នៅ​ម៉ោង​៥​និង​៥
នាទី​ល្ងាចថ្ងៃ​ដដែល​ ក៏ចុះ​​អន្តរា​គម​ន៌​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យកទៅ​​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​កដើម្បី​ក​សាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ