ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ករណី​ចិន​ដាក់​ថ្នាំ​សណ្ដំ​​​ចិនគ្នាឯង​​​បោក​លុយ​អស់ជាង​៦​ម៉ឺន​ដុល្លារ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ ៖ ករណី​ជនជាតិ​ចិន​ដាក់​ថ្នាំ​សណ្ដំ ​ដើម្បី​បន្លំ​បោក​លុយ​ជនជាតិ​ចិន​ដូច​គ្នា​ជាង​៦​ម៉ឺន​ដុល្លារ ត្រូវ​កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បំបែក​បាន​ដោយ​ជោគជ័យ និង​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់ រំដោះ​ជន​រង​គ្រោះ​ម្នាក់​ផង​ដែរ នៅ​ចំណុច​ហាង​បាយ ជប៉ុន…

ក្រុងព្រះសីហនុ ៖ ករណី​ជនជាតិ​ចិន​ដាក់​ថ្នាំ​សណ្ដំ ​ដើម្បី​បន្លំ​បោក​លុយ​ជនជាតិ​ចិន​ដូច​គ្នា​ជាង​៦​ម៉ឺន​ដុល្លារ ត្រូវ​កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បំបែក​បាន​ដោយ​ជោគជ័យ និង​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់ រំដោះ​ជន​រង​គ្រោះ​ម្នាក់​ផង​ដែរ នៅ​ចំណុច​ហាង​បាយ ជប៉ុន សណ្ឋាគារ​ឃ្វី​ន​កូ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០២ ខែសីហា ក្រោយ​ទទួល​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​ជំនាញ​បាន​បើក​ការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ នៅ​យប់​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២០​។

បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ ជនសង្ស័យ​ទាំង​៤​នាក់ ដែល​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ចាប់​ខ្លួ​នេះ បាន​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​សណ្តំ​ក្នុង​ស្រា​បៀរ ឲ្យ​ជន​រង​គ្រោះ​ផឹក រួច​បំភ័ន្ត​ឲ្យ​ជន​រង​គ្រោះ​វេ​លុយ​តាម​វី​ឆាត ទៅ​គណនី​ជនសង្ស័យ អស់​ទឹកប្រាក់​ចំនួន ៦៤,៨៩០​ដុល្លារ​។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ ឈ្មោះ Lie Hua Sen ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​មុខរបរ​អ្នក​សាងសង់ ស្នាក់​នៅផ្ទះ​ជួល​ជិត​ឧតុនិយម សង្កាត់​៣ ក្រុងព្រះសីហនុ​។ ដោយ​ជនសង្ស័យ​ទាំង​៤​នាក់ ទី​១៖​ឈ្មោះ Wang Bin អាយុ​៣០​ឆ្នាំ​, ទី​២៖​ឈ្មោះ Li Zhi Shun អាយុ​២១​ឆ្នាំ​, ទី​៣៖​ឈ្មោះ Zhou Wei You អាយុ​៤៤​ឆ្នាំ និង​ទី​៤៖​ឈ្មោះ Pei Quay អាយុ​២៣​ឆ្នាំ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​បណ្តោះ អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុបន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ