ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័រ​ទុ​យ​ហ្គា​ល់ចេញ​ច្បាប់​តឹង​រឹង​ជា​ច្រើន អំឡុងពេល​ការ​ប្រកួត Champions League

3 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ វា​ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​២០២០ ដែល​មាន​ក្រុម​កំពូល​ៗ​ចំនួន​៨ របស់​អឺរ៉ុប​ក្នុង​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់ Champions League ជាង ១២​ថ្ងៃ​នៅ​រដ្ឋធានី​លី​ស​បោ​ន (Lisbon)…

ព័រ​ទុ​យ​ហ្គា​ល់ ៖ វា​ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​២០២០ ដែល​មាន​ក្រុម​កំពូល​ៗ​ចំនួន​៨ របស់​អឺរ៉ុប​ក្នុង​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់ Champions League ជាង ១២​ថ្ងៃ​នៅ​រដ្ឋធានី​លី​ស​បោ​ន (Lisbon) ខណៈ​ដែល​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែសីហា​។

បើ​ទោះបីជា​ព្រឹត្តិការ​ណ័​ប្រវត្តិសាស្ត្រ​របស់​ព័រ​ទុ​យ​ហ្គា​ល់ ក៏​ប៉ុន្តែ​ប្រទេសនេះ ​បាន​ចេញ​នូវ​វិធានការ​ដ៏​តឹង​រឹង​បំផុត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ អំឡុង​ពេល​ដំណើរការ​ប្រកួត ដែល​ត្រូវធ្វើ​ឡើង​ចាប់​វគ្គ​៨​ក្រុម​ចុង​ក្រោយត​ទៅ​។

អាជ្ញាធរ នឹង​មិន​អនុញ្ញាត​អោយ​មានការ​ជួបជុំ​គ្នា​ជាដាច់ខាត។ គ្មាន​ការ​ចាក់​បទ​ភ្លេង និង​ការ​បង្ហែរ​នៅ​តាម​ដងផ្លូវ​​។ ខណៈ​មិន​អនុញ្ញាត​អោយ​បើក​អាជីវកម្ម​បារ​, ក្លិប​កម្សាន្ត និង​ភោជនីយដ្ឋាន​ក្នុង​តំបន់​មានការ​ប្រកួត​ទាំងអស់​។ មិន​មាន​សញ្ញា​ស្វាគមន៍​ព្រឹត្តិការណ៍​នៅឯ​អាកាសយានដ្ឋាន​។ មិន​មាន​តំបន់​សម្រាប់​អ្នកគាំទ្រ​នៅ​ក្នុង​ទីក្រុង ឬ​ការ​សុំ​ហត្ថលេខា។ ហើយ​ពិតជា​គ្មាន​ការ​ដណ្តើម​គ្នា​ដូច​រាល់ដង ដើម្បី​ជួល​បន្ទប់​សណ្ឋាគារ ដែល​មាន​តម្លៃ​ថ្លៃ​ផង​ដែរ។ រួម​ជាមួយ​វិធានការ​ជា​ច្រើន​ផ្សេង​ទៀត​។ អ្នក​ដែល​រំលោភ​បំពាន នឹង​ត្រូវ​ប្រឈម​មុខជា​មួយ​ផ្លូវច្បាប់​។​

ដោយឡែកនៅក្នុងការប្រកួត អ្នកគាំទ្រ​មិន​ត្រូវ​បាន​អនុញ្ញាត ​អោយ​ចូល​ទស្សនា​ផ្ទាល់ឡើយ​។ សូ​ម្បី​តែ​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​សារព័ត៌មាន ក៏​ត្រូវ​បាន​កំណត់​ចំនួន​ជាមួយ​កម្រិត​យ៉ាង​តឹង​រឹង​បំផុត​។ ​

សូម​ជម្រាប​ជូន​ថា ការ​ប្រកួត​វគ្គ ៨​ក្រុម​ចុង​ក្រោយ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១២ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែសីហា ជាមួយ​សមាសភាព​ក្រុម​ទាំង​៨ មាន​ដូច​ជា Barcelona, Bayern Munich, Atlético Madrid, Manchester City, PSG, Lyon, Atalanta និង RB Leipzig។ ដែលនឹង​ត្រូវ​ធ្វើការ​ប្រកួត​តែ​មួយ​ជើង ដើម្បី​រក​៤​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕ (ដកស្រង់​ចេញពី Reuters)