ជំនួប​រវាង Mike Tyson នឹង Roy Jones ត្រូវ​លើក​ពេល​ទៅ​ចុងខែ​វិច្ឆិកា


សហរដ្ឋអាមេរិក ៖ ការ​ប្រកួត​រវាង​អតីតម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក Mike Tyson ជាមួយនឹងអតីត​ម្ចាស់​ជើងឯក​ពិភពលោក ៤​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​លោក Roy Jones Jr. ដែល​ដើម​ឡើយ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ខែ​ក្រោយ ប៉ុន្តែ​ត្រូវ​លើក​ទៅ​ចុងខែ​វិច្ឆិកា​វិញ​។ នេះ​បើ​យោង​តាម​សម្តី​របស់​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រុមហ៊ុន​រៀបចំ Triller បាន​ប្រកាស​ថា ការ​ប្រកួត​ដែល​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Los Angeles នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា វិញ ដើម្បី​ស្របគ្នា​នឹង​ថ្ងៃ​ឈប់​សម្រាក​ចុង​ស​ប្តា​ហ៍​របស់​សហរដ្ឋអាមេរិក Thanksgiving ។

បើ​ទោះបីជា​ត្រូវ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ប្រកួត​ ប៉ុន្តែ Mike Tyson ដែល​មាន​វ័យ ៥៤​ឆ្នាំ​បាន​និយាយ​ថា «​ការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា នឹង​ផ្តល់​ឱកាស​កាន់តែ​ច្រើន​សម្រាប់​អ្នកគាំទ្រ ក្នុង​ការ​មើលឃើញ​ការ​ត្រឡប់​មក​វិញ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​។

ដោយឡែក​ងាក​ទៅ​លោក Roy Jones ដែល​ឈាន​ដល់​វ័យ ៥១​ឆ្នាំ និង​ជា​អតីត​កំពូល​អ្នក​ប្រដាល់ ដែល​បាន​ឈ្នះ​ជើងឯក​ពិភពលោក ៤​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​នេះ​ផង​ដែរ​។ ដោយ​លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​។ ហើយ​ខ្ញុំ​នៅ​តែ​ត្រៀមខ្លួន​ជា​ស្រេច​។ ថ្ងៃ​ទី​២៨ ខែ​វិ​ចិ្ឆ​កា នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​»៕ (​ដកស្រង់​ចេញពី AFP)

អត្ថបទពាក់ព័ន្ធ ៖ ទីបំផុត​! រក​ឃើញ​ហើយ​ដៃគូ​ត្រូវ​តទល់​ជាមួយ Mike Tyson

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ