ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ប្រុង​ប្រយ័ត្ន​! កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​២​នាក់​បន្ថែម​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សូម​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ការពារ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​២​នាក់​បន្ថែម​ទៀត ជា​ជនជាតិ​ចិន និង​ជន​ជាតិ​អា​មេ​រិ​ក​កាំ​ង​។ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ សូម​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ការពារ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​២​នាក់​បន្ថែម​ទៀត ជា​ជនជាតិ​ចិន និង​ជន​ជាតិ​អា​មេ​រិ​ក​កាំ​ង​។

យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​នាក់​ថ្មី​បន្ថែម ។ ក្នុង​នោះ​ម្នាក់​ជា​បុរស​ជនជាតិ​ចិន​មាន​អាយុ​២២​ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើ​ម្បើ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ហ្វី​លី​ពី​ន តាម​ជើងហោះហើរ​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០ ត្រូវ​បាន​ធ្វើតេស្ត​លើក​ទី​២ ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ហើយ​ច​ប្ចុប្បន្ន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ ។

និង​ម្នាក់​ទៀត​ជា​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​កាំ​ង មាន​អាយុ​២៥​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មក​ពី​សហរដ្ឋអាមេរិក​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ ដែល​ការ​ធ្វើតេស្ត​ពេល​មក​ដល់​កម្ពុជា គាត់​ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​-​ខ្មែរ​សូ​វៀត​។

ក្រសួង​ក៏​សូម​កត់​សម្គាល់ថា ជើងហោះហើរ​នេះ មាន​អ្នកដំណើរ​សរុប​២៥​នាក់ ក្នុង​ស្រី​៧​នាក់ បុរស​៩​នាក់ និង​កុមារ​៩​នាក់​។ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​១៤​នាក់ ជន​ជា​អា​មេ​រិ​ក​កាំ​ង​៥​នាក់ ជនជាតិ​កូរ៉េ​ខាងត្បូង​១​នាក់ ជនជាតិ​វៀតណាម​១​នាក់ ជនជាតិ​ថៃ​១​នាក់ ជនជាតិ​ទូក​គី​១​នាក់ និង​ជនជាតិ​អង់គ្លេស​២​នាក់​។

ចំណែង​អ្នកដំណើរ​ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ចំនួន​២១​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​មន្ត្រី​ស្ថានទូត​អា​មេ​រិ​ក​ចំនួន​៣​នាក់ ស្នាក់​នៅ​ក្នុង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ក​ម្បុ​ជា ដែល​គ្រប់គ្រង​ដោយ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងសុខាភិបាល​ក៏​បាន​ឲ្យ​ដឹង​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ទូ​ទាំង​ប្រទេស​ជា​សះស្បើយ មាន​ចំនួន​២២០​នាក់ (​ស្មើ​នឹង​៨២,០៩% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វី​ដ​១៩​ទាំងអស់​) ក្នុង​នោះ​មាន​ស្រី​៤៦​នាក់ និង​បុរស​១៧៤​នាក់ ។ អ្នកមាន​វីរុស​កូ​វី​ដ​១៩ មាន​ចំនួន​សរុប​២៦៨​នាក់ (​ស្ត្រី​៥៣​នាក់ និង​បុរស​២១៥​នាក់​)​។

ក្រសួង​បន្ត​ថា អ្នកមាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​មាន​ចំនួន​៤៨​នាក់ ក្នុង​នៅ​មាន​៖ នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន​៣​នាក់ (​ស្ត្រី​ជនជាតិ​កា​ណា​ដា​១​នាក់ ស្ត្រី​ជា​កងទ័ព​មួក​ខៀវ​អង្គការសហប្រជាជាតិ​១​នាក់ និង​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​១​នាក់​)​។

នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ មាន​ចំនួន​៤០​នាក់ (​ស្ត្រី​៣​នាក់ និង​បុរស​៣៧​នាក់​)​។ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន​៣​នាក់ ជា​បុរស និង​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ មាន​ស្ត្រី​ជនជាតិ​កា​ហ្សា​ក់​ស្តង់ មាន​ចំនួន​១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ