ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​ទៀត​ហើយ ! លួចកា.ប់​ឈើ​គ្រញូង​នៅ​ក្នុង​តំបន់​អង្គរ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា ដើមឈើ​គ្រញូង​មួយ​ដើម ដែល​ដុះ​នៅ​ក្នុង​តំបន់ គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​រួច​កាត់​យក​បាត់​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​ចោរលួច​កាប់​ឈើ​គ្រញូង​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា ដើមឈើ​គ្រញូង​មួយ​ដើម ដែល​ដុះ​នៅ​ក្នុង​តំបន់ គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​រួច​កាត់​យក​បាត់​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​ចោរលួច​កាប់​ឈើ​គ្រញូង​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ ត្រង់​ចំណុច​គោក​បាខែង ក្រុម​ទី​៦​ភូមិ​ត្រពាំង​សេះ សង្កាត់​កោ​ក​ចក ក្រុង​សៀមរាប​។ យោង​តាម​កំណត់ហេតុ​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្តី​ពី​ការ​ចុះ​ត្រួតពិនិត្យ​ករណី​កាប់​ឈើ​គ្រញូង​។

ការ​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​ជាក់ស្ដែង ឃើញ​ថា ពិតជា​មានការ​លួច​កាត់ឈើ​គ្រញូង​ដែល​មានមុខ​កាត់ ០.២​ម៉ែត្រ​ពិតប្រាកដ​មែន ដោយ​ជន​មិន​ស្គាល់​មុខ ហើយ​ដើម​គ្រញូង​នេះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​នោះ លួច​យក​កំណាត់​ពាក់កណ្ដាល​អស់​ប្រវែង​ប្រមាណ​៣​ម៉ែត្រ ដោយ​បន្សល់​ទុក​គល់​នឹង​ចុង​ប៉ុណ្ណោះ​។ បើ​យោង​តាម​របាយការណ៍ បាន​បញ្ជាក់​ទៀត​ថា ករណី​នេះ​ក្រុមការងារ​នឹង​បន្ត​ស្រាវជ្រាវ​រក​ជន​ដែល ប្រព្រឹត្ត​នោះ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ឱ្យ​បាន​។

គួរ​រំលឹក​ថា កាល​នៅ​វ​លា​ម៉ោង​០២​រសៀល ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០ ចំណុច​ព្រៃ​ឧទ្យាន​អង្គរ ភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ​ក្រុង​សៀមរាប មាន​ជនសង្ស័យ​ពុំ​ស្គាល់​មុខ​បាន​លួច​កាប់​ឈើ​គ្រញូង​អស់​ចំនួន​៤​ដើម​ផង​ដែរ​។ ទោះ​យ៉ាងណា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​លួច​កាប់​ឈើ​គ្រញូង​នៅ​ក្នុង​តំបន់​គ្រប់ គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ជា​បន្តបន្ទាប់ បែប​នេះ​គេ​នៅ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់​បាន​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ។

ខណៈ​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា មាន​កម្លាំង​ការពារ​យ៉ាង រ៉ឹង​តឹង​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា សូ​ម្បី​ប្រជាពលរដ្ឋ​ជួសជុល​លំនៅ​ដ្ឋា​ន​បន្តិចបន្តួច​ត្រូវ​បាន​កម្លាំង របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ទៅ​ដល់​ភ្លាម​នឹង​វា​កម្ទេច​ចោល​ទៀត​ផង​។ ជុំវិញ​ករណី​នេះ​មជ្ឈដ្ឋាន​នានា នៅ​ក្នុង​ខេត្តសៀមរាប កំពុង​រង់ចាំ​មើល​អាជ្ញាធរ​ជាតិ​អប្សរា តើ​អាច​មាន​សមត្ថភាព​ចាប់​ជនសង្ស័យ ដែល​លួច​កាប់​ឈើ​គ្រញូង​បាន​ដែរ​ឬ​យ៉ាងណា?​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ