ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង Covid-19 ដំបូង​បង្អស់​របស់​រុ​ស្ស៊ី កូនស្រី​លោក ពូ​ទី​ន ក៏​បាន​ចាក់​រួច​ហើយ

3 ឆ្នាំ មុន

ទីក្រុង​ម៉ូ​ស្គូ ៖ លោក​ប្រធានាធិបតី​រុ​ស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​រុ​ស្ស៊ី បាន​ចុះបញ្ជី​ផ្លូវការ វ៉ាក់សាំង​ដំបូង​បង្អស់​របស់​ពិភពលោក ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩…

ទីក្រុង​ម៉ូ​ស្គូ ៖ លោក​ប្រធានាធិបតី​រុ​ស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​រុ​ស្ស៊ី បាន​ចុះបញ្ជី​ផ្លូវការ វ៉ាក់សាំង​ដំបូង​បង្អស់​របស់​ពិភពលោក ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩ ដែល​វ៉ាក់សាំង​ ដូ​សនេះ មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​បង្កើត​ភាពស៊ាំ​ប្រឆាំង​នឹង​វីរុស ដែល​កំពុង​ឆ្លង​រាលដាល​ទូ​ទាំង​ពិភពលោក នេះបើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន RT ។

លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​ប្រាប់​អោយ​ដឹង​ថា “​តាម​ដែល​ខ្ញុំ​ដឹង វ៉ាក់សាំង​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩​នេះ ត្រូវ​បាន​ចុះបញ្ជី នៅ​ព្រឹក​នេះ (​ម៉ោង​នៅ​ប្រទេស​រុ​ស្ស៊ី​) ជា​លើក​ដំបូង នៅ​លើ​ពិភពលោក​” ។​ លោក​បន្ត​ថា “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​រាល់គ្នា នេះ​ជា​ពេលវេលា​ដ៏​សំខាន់​បំផុត​សម្រាប់​ពិភពលោក​ទាំងមូល​” ។

លោកពូ​ទី​ន បាន​និយាយ​ថា ការ​ចាក់​វ៉ាក់សាំង នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី គួរតែ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត ដោយ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួលយក​ការ​ចាក់​ថ្នាំ​បង្ការ​ឡើយ ។ លោកពូ​ទី​ន ក៏​បាន​បង្ហាញ​ផង​ដែរ​ថា កូនស្រី​របស់​លោក​ម្នាក់ បាន​ចាក់​វ៉ាក់សាំង​ការពារ​នេះ​រួច​ហើយ ។

លោក​ប្រធានាធិបតី បាន​បន្ថែម​ថា “​ខ្ញុំ​ដឹង​ថា វា​មាន​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព ហើយ​ខ្ញុំ​និយាយ​ម្តងទៀត វា​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សំខាន់​ៗ​ទាំងអស់​” ។

មាន​មនុស្ស​ជាង ៧០០.០០០​នាក់​ហើយ​បាន​ស្លាប់ ដោយសារ​ជំងឺ​រាតត្បាត​នេះ និង​ករណី​ឆ្លង​មាន​សរុប​ជាង ២០​លាន​ករណី នៅ​ទូ​ទាំង​ពិភពលោក ខណៈ​កំពុងស្រែ​ករក​ដំណោះស្រាយ​ចំពោះ​វិបត្តិ Covid-19 ដែល​បាន​និង​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ ។

លោកពូ​ទី​ន បាន​ស្នើ​សុំ​ឲ្យ​លោក Mikhail Murashko រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រុ​ស្ស៊ី ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត អំពី​ផែនការ​សម្រាប់​ការ​ចាក់​ថ្នាំ​បង្ការ ទូ​ទាំង​ប្រទេស ។

លោក​សង្ឃឹមថា​វ៉ាក់សាំង​រុ​ស្ស៊ី នឹង​ត្រូវ​បាន​ចរាចរ​ជា​ទូទៅ នៅ​ខែមករា ប៉ុន្តែ​ក្នុង​ពេល​នេះ បុគ្គលិក​ពេទ្យ និង​វេជ្ជបណ្ឌិត នឹង​ត្រូវ​បាន​ផ្តល់​អាទិភាព ។ យើង​នឹង​ចាប់ផ្តើម​ការ​ប្រើប្រាស់​វ៉ាក់សាំង តាម​ដំណាក់កាល​នីមួយ​ៗ ដំបូង​និង​សំខាន់​បំផុត យើង​ចង់​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ដល់​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ នៅ​កន្លែងធ្វើការ (​គឺជា​បុគ្គលិក​ពេទ្យ​) ។ បន្ទាប់​មក​កុមារ និង​គ្រូបង្រៀន ។

កាលពី​ស​ប្តា​ហ៍​មុន រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រុ​ស្ស៊ី លោក Mikhail Murashko បាន​ថ្លែង​ថា ការ​សាកល្បង​តេស្ត​វ៉ាក់សាំង​ដំណាក់កាល​ចុង​ក្រោយ ដែល​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Gamelei នៅ​ទីក្រុង​មូ​ស្គូ ត្រូវ​បាន​បញ្ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ