ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​ហ៊ាន​ស្រ​ម៉ៃ​ខ្ពស់ អាច​ជា​ជំហាន​ដែល​នាំ​យើង​ទៅ​រក​ភាព​ជោគជ័យ​បាត់​ទៅ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​គ្រប់​រូប​ត្រូវ​មាន​ក្តី​ស្រ​ម៉ៃ​ច្បាស់លាស់ ប្រសិនបើ​យើង​ពិតជា​ក្លាយ​ខ្លួន​ជា​មេដឹកនាំ ជា​ម្ចាស់​ក្រុមហ៊ុន និង​ជា​អ្នកមាន ។ ប្រសិនបើ​មាន​ក្តី​ស្រ​ម៉ៃ​ហើយ ជំហាន​បន្ទាប់​អ្នក​គួរ​ដាក់​កាយ ដាក់ចិត្ត…

រាជធានី​ភ្នំពេញ ៖ មនុស្ស​គ្រប់​រូប​ត្រូវ​មាន​ក្តី​ស្រ​ម៉ៃ​ច្បាស់លាស់ ប្រសិនបើ​យើង​ពិតជា​ក្លាយ​ខ្លួន​ជា​មេដឹកនាំ ជា​ម្ចាស់​ក្រុមហ៊ុន និង​ជា​អ្នកមាន ។ ប្រសិនបើ​មាន​ក្តី​ស្រ​ម៉ៃ​ហើយ ជំហាន​បន្ទាប់​អ្នក​គួរ​ដាក់​កាយ ដាក់ចិត្ត ក្នុង​ការ​មាន​សកម្មភាព ដើម្បី​បន្ត​ក្តី​ស្រមៃ​នោះ ។ ប៉ុន្តែ​គ្មាន​ការងារ​ណា ដែល​មិន​ជួប​ឧបសគ្គ​នោះ​ទេ គ្រាន់តែ​ថា​ច្រើន​ឬ​តិច ទំហំ​ប៉ុណ្ណា ប៉ុន្តែ​វា​នឹង​អាច​ដោះស្រាយ​បាន ប្រសិនជា​យើង​ម្នាក់​ៗ នៅ​តែ​មិន​រា​ថយ ។

លោកស្រី ជា សុខ​ហៀ​ក អគ្គ​នាយិកា SORYA Center Point បាន​និយាយ​ថា ក្រៅពី​ធម្មជាតិ គាត់​ជឿជាក់​ថា អ្វី​ៗ​គ្រប់យ៉ាង​លើ​លោក​នេះ សុទ្ធសឹងតែ​បង្កើត​ឡើង​ដោយ​មនុស្ស បើ​ទោះបី​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​ដោយ ដូចនេះ​ដើម្បី​បង្កើត​ឱ្យ​មាន​ភាព​អស្ចារ្យ មនុស្ស​តែងតែ​ហ៊ាន​ស្រ​ម៉ៃ ហ៊ាន​សុ​បិ​ន្ត ហើយ​ត្រូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ផង​ដែរ ។ លោកស្រី ជា សុខ​ហៀ​ក បាន​បន្ត​ថា «​ត្រូវ​មាន​សកម្មភាព ប្រសិនជា​មាន​ក្តី​សុ​បិ​ន្ត និង​ការ​ស្រមើ​ស្រ​ម៉ៃ​ហើយ ប៉ុន្តែ​បើ​មិន​មាន​សកម្មភាព​ជាក់ស្តែង​នោះ​ទេ នោះ​ក្តី​សុ​បិ​ន្ត​នឹង​មិន​អាច​ក្លាយជា​ការ​ពិត​ដែរ ។ ដូចនេះ​យើង​ម្នាក់​ៗ គួរ​ប្រើ​ភាព​ប៉ិន​ប្រសប់​របស់​ខ្លួន ទៅ​ធ្វើ​ក្តី​សុ​បិ​ន្ត​ឱ្យ​ក្លាយជា​ការ​ពិត ហើយនឹង​ខិតខំ​ប្រឹងប្រែង​ប្តេជ្ញា​ចិត្ត​»​។

ក្រៅពី​នេះ លោកស្រី​បាន​បន្ថែម​ថា «​ខ្ញុំ​ជឿជាក់​ថា អ្វី​ៗ​គ្រប់យ៉ាង​សុទ្ធតែ​កើត​ចេញពី​ខ្លួន​យើង បើ​ទោះបី​ជួប​ឧបសគ្គ​បែប​ណា​ក៏​ដោយ ក៏​ត្រូវ​តែ​ជំនះ និង​ប្រឹង​បន្ត​ទៀត​រហូត​ដល់​យើង​ទទួល​បាន​ជោគជ័យ​ឬ​គោលដៅ​ណាមួយ​ដែល​យើង​កំពុង​ស្រ​ម៉ៃ​» ។

មួយវិញទៀត លោកស្រី​បន្ត​ថា យើង​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​ចេះ​ទទួលខុស​ត្រូវជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប យើង​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​លើ​ខ្លួនឯង លើ​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល វា​អាច​និយាយ​បាន​ថា ជា​ការ​ចាប់ផ្តើម​ពី​ការ​គោរព​វិន័យ ការ​ធ្វើ​ជា​មនុស្ស​ដែល​មាន​សីលធម៌ មានគុណ​ធម៌ គោរព​ច្បាប់​ចរាចរណ៍ ការ​ចូលរួម​ថែរក្សា​បរិស្ថាន សំអាត​ទីក្រុង​។​ល ។ ទាំងនោះ​សុទ្ធតែ​ជា​សកម្មភាព​មួយ ដែល​បង្ហាញ​អំពី​ការ​ទទួលខុសត្រូវ ។ លោកស្រី ជា សុខ​ហៀ​ក បាន​បន្ថែម​ថា «​ហើយ​ខ្ញុំ​ជឿជាក់​ថា យើង​ទាំងអស់​គ្នា​សុទ្ធតែ​អាច​ក្លាយជា​អ្នកដឹកនាំ​បាន និង​មានបាន ដែល​សុទ្ធតែ​ពឹងផ្អែក​ទៅ​លើ​អ្វី​ទាំងនោះ ដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើ ។

ខ្ញុំ​តែងតែ​ចែករំលែក​ជាមួយ មនុស្ស​គ្រប់​គ្នា​មិន​ថា​ជា​បុគ្គលិក​របស់ខ្ញុំ​នោះ​ទេ ប្រសិនបើ​យើង​ចង់ក​ក្លាយជា​អ្នកមាន ឬ​ជា​មេដឹកនាំ យើង​ត្រូវ​ហ៊ាន ស្រមៃ​ឬ​មាន​ក្តី​សុ​បិ​ន្ត​ជា​មុន​សិន​»​។ យើង​នឹង​មិន​អាច​ក្លាយជា​អ្នកមាន​នោះ​ទេ បើ​សូ​ម្បី​តែ អ្នកខ្លះ​មិន​ហ៊ាន​ទាំង​គិត មិន​ហ៊ាន​ស្រ​ម៉ៃ​ថា ខ្លួន​អាច​ក្លាយជា​អ្នកមាន​ផង ហើយ​តែងតែ​គិត​ថា​ខ្លួនឯង​គ្មាន​សមត្ថភាព​ថា អាច​ធ្វើ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ