ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​សរសើរ ! អ្នកជំនួញ​អូស្ត្រាលី​ពីរ​នាក់​ប្តី​ប្រពន្ធ​មិន​រត់​ចោល​កម្ពុជា​ពេល​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ធ្វើ​ជំនួញ​ក្នុង​វិស័យ​ទេសចរណ៍​ជនជាតិ​អូស្ត្រាលី លោក Islana Tulloch និង​លោកស្រី Adam Scott ដែល​ជា​គូ​ស្វាមីភរិយា​វ័យក្មេង​ជនជាតិ​អូស្ត្រាលី…

រាជធានី​ភ្នំពេញ ៖ អ្នក​ធ្វើ​ជំនួញ​ក្នុង​វិស័យ​ទេសចរណ៍​ជនជាតិ​អូស្ត្រាលី លោក Islana Tulloch និង​លោកស្រី Adam Scott ដែល​ជា​គូ​ស្វាមីភរិយា​វ័យក្មេង​ជនជាតិ​អូស្ត្រាលី ជា​ម្ចាស់​សណ្ឋាគារ​ខ្នាត​តូច​ឈ្មោះ Baby Elephant Boutique Hotel នៅ​ខេត្តសៀមរាប​។

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ថា គូ​ស្វាមីភរិយា​មក​ពី​ក្រុង Brisbane នេះ​បាន​ចាប់ផ្តើម​គ្រប់គ្រង​សណ្ឋាគារ និង​រស់នៅ​សៀមរាប តាំងពី​ឆ្នាំ​២០១៥ មក ។ «​ពួក​គេ​បន្ត​ធ្វើការ និង​វិនិយោគ ជាមួយ​ទីក្រុង និង​ប្រជាជន​នៅ​សៀមរាប​នេះ ទោះបីជា​មាន​បញ្ហា​ប្រឈម​មុខ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ​» ។ លោកស្រី Tulloch មាន​ប្រសាសន៍​ថា «​កម្ពុជា​ជា​ផ្ទះ​របស់​យើង ហើយ​បុគ្គលិក ៣០ នាក់​របស់​យើង​ក៏​ជា​សមាជិកគ្រួសារ​របស់​យើង​ដែរ ។ វា​ជា​ការ​លំបាក​ក្នុង​ការ​បន្ត​បើក​អាជីវកម្ម បើ​មើល​តាម​ទស្សនវិស័យ​អាជីវកម្ម ប៉ុន្តែ​ជំងឺ​កូ​វី​ដ​-១៩ បាន​នាំ​យើង​ឱ្យ​នៅ​ជិត​ជាមួយ​គ្នា​ដូច​ជា​ក្រុម​គ្រួសារ ហើយ​យើង​គម្រោង​មិន​ចាក​ចេញពី​សៀមរាប​ទេ​» ។

លោកស្រី​បន្ត​ថា «​សៀមរាប​ត្រូវការ​សណ្ឋាគារ​ខ្នាត​តូច​ដូច​យើង បន្ត​បើក​អាជីវកម្ម បើ​មើល​ពី​ចំណុច​ម្ខាង​ទៀត​នៃ​បញ្ហា​នេះ ។ យើង​មាន​មោទនភាព​ចំពោះ​ការ​ទទួលខុសត្រូវ​របស់​យើង​ក្នុង​ការ​ផ្តល់​នូវ​ការងារ ការ​អប់រំ និង​ឱកាស​អភិវឌ្ឍ​ជំនាញ​ដល់​បុគ្គលិក​របស់​យើង​» ។

វិស័យ​សណ្ឋាគារ​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ដោយសារ​សកម្មភាព​ដើរ​កម្សាន្ត​ឆ្លង​ប្រទេស​បាន​ផ្អាក​ស្ទើរ​ទាំងអស់ ។ ការ​បន្ត​ស្នាក់​នៅ​ជាមួយ​កម្ពុជា ជាមួយ​ពលរដ្ឋ​ខ្មែរ ដែល​ជា​បុគ្គលិក របស់​ខ្លួន​របស់​ម្ចាស់​ស​ណ្ឋ​គារ​ដែល​ជា​ជនជាតិ​អូស្ត្រាលី​នេះ ជា​ប្រការ​ល្អ​មួយ ដែល​យ៉ាង​ហោច​ណាស់ បាន​ផ្តល់​ប្រាក់​ចំណូល​តាម​លទ្ធភាព​របស់​ពួក​គាត់ ទៅ​ដល់​បុគ្គលិក​ទាំង​៣០​នាក់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ