ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ប៉ប្រិច​ភ្នែក! ព្រះ​អគ្គី​លេប​ត្របាក់​កុដិ​​នៅវត្ត​ដូន​ច្រែង ខ្ទេច​​ទាំង​ស្រុង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កុដិ​១​ខ្នង​នៅ​វត្តអ​ជ្ជ​បាល​និគ្រោធ​សុធា​រាម ហៅ​វត្ត​ដូន​ច្រែង ស្ថិតភូមិ​ដូន​ច្រែង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះ​នេត្រព្រះ បាន​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែសីហា…

ខេត្តបន្ទាយមានជ័យ ៖ កុដិ​១​ខ្នង​នៅ​វត្តអ​ជ្ជ​បាល​និគ្រោធ​សុធា​រាម ហៅ​វត្ត​ដូន​ច្រែង ស្ថិតភូមិ​ដូន​ច្រែង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះ​នេត្រព្រះ បាន​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ ។

មន្ត្រី​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និយាយ​ថា នា​វេលា​ទៀប​ភ្លឺ​នោះ ខណៈ​ព្រះ​សង្ឃ​និមន្ត​ចូល​ព្រះ​វិហារ​សូត្រ​មន្ត​អស់ពី​កុដិ​ស្រាប់តែ​មាន​ភ្លើង​ឆេះ​កុដិ​ខាងលើ ហើយ​ព្រះសង្ឃ​​ក្នុង​វត្ត​និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជា​ច្រើន​នាក់​បាន​មក​ជួយ​ពន្លត់ ហើយ​រហូត​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​មក​ជួយ​អន្តរាគមន៍​ពន្លត់​ទៀត​ក៏​មិន​ឈ្នះ គឺ​កុដិ​១​ខ្នង​កសាង​អំពី​ឈើ​លើ​ក្រោម​ថ្ម​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ។

មន្ត្រី​ដដែល​និយាយ​ទៀត​ថា មូលហេតុ​ដែលមាន​ភ្លើង​ឆេះ​កុដិ​នេះ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី ។ កុដិ​នេះ​មាន​កម្ពស់​២​ជាន់ ប្រក់​ហ្វ៊ី​ប្រូ​ស៊ីម៉ង់ត៍ មាន​បណ្តោយ​៩​ម៉ែត្រ​និង​ទទឹង​៨​ម៉ែត្រ​និង​សម្ភារ​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​កុដិ​មួយ​ចំនួន​ទៀត ត្រូវ​ឆេះ​អស់ទាំង​ស្រុង ។

មន្ត្រី​ពន្លត់​អគ្គិភ័យ សំណូមពរ​ដល់​ព្រះសង្ឃ​ពេល​អុជ​ធូប​ទៀន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ
អាច​បណ្តាល​ឱ្យ​កើត​មាន​អគ្គិភ័យ​ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ