ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ​ប្រកាស​ចុះបញ្ជី​វ៉ាក់សាំង​ប្រឆាំង​វីរុស​ COVID-19 ​ហើយ

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ប្រកាស​នា​ថ្ងៃ​ទី​១១​សីហា​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ត្រូវ​បាន​ចុះបញ្ជី ដាក់​ឲ្យ​ប្រើ​ហើយ​នៅ​រុ​ស្ស៊ី។ ក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​ជាមួយ​រដ្ឋាភិបាល​លោក ប្រធានាធិបតី​រុ​ស្ស៊ីថ្លែង​ថា សម្រាប់​ពេល​នេះ​ខ្ញុំ​ដឹង​ថា…

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ប្រកាស​នា​ថ្ងៃ​ទី​១១​សីហា​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ត្រូវ​បាន​ចុះបញ្ជី ដាក់​ឲ្យ​ប្រើ​ហើយ​នៅ​រុ​ស្ស៊ី។

ក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​ជាមួយ​រដ្ឋាភិបាល​លោក ប្រធានាធិបតី​រុ​ស្ស៊ីថ្លែង​ថា សម្រាប់​ពេល​នេះ​ខ្ញុំ​ដឹង​ថា វ៉ាក់សាំង​មួយ​ប្រឆាំង​វីរុស​COVID-19 ត្រូវ​បាន​ចុះបញ្ជី​ដាក់​ឲ្យ​ប្រើ​នា​ព្រឹក​ថ្ងៃ​ទី​១១​សីហា ដែល​នោះ​ជា​វ៉ាក់សាំង​ផលិត​បាន​មុនគេ​លើ​ពិភពលោក​។

លោក​បន្ត​ថា​រដ្ឋមន្ត្រី​ក្រសួងសុខា​ភិបាល លោក​មី​ខា​អ៊ីល​មូរ៉ា​កកូ​នឹង​ធ្វើការ​ចេញផ្សាយ​ភាព​លម្អិត​។ វ៉ាក់សាំង​នោះ​លោក​ថា មាន​ប្រសិទ្ធភាព​គួរសម​ក្នុង​ការ​បង្កើត​ភាព​ស៊ាំ ពោល​គឺ​ប្រព័ន្ធ​ការពារ​រាង​កាយ​បាន​ស្ថិតស្ថេរ ដោយ​ឆ្លងកាត់​រាល់​ការ​ត្រួតពិនិត្យ​។

វ៉ាក់សាំង​ប្រឆាំង​វីរុស​នោះ​ផលិត​រួម​គ្នា ដោយ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី ​និង​មជ្ឈមណ្ឌល​សិក្សា​ជំងឺឆ្លង​និង​មេក្រូ​ប​រុ​ស្ស៊ី GAMALEIA​។ ក្រសួងសុខាភិបាល​រុ​ស្ស៊ី ​ធ្លាប់​ប្រកាស​រួច​ហើយ​នា​ពេល​មុន​នេះ ពី​ការ​បញ្ចប់​សាកល្បង​គ្លីនិក​វ៉ា​ក់​នោះ និង​រៀបចំ​បណ្ដា​ឯកសារ​ចាំបាច់​នានា​សម្រាប់​ការ​ចុះបញ្ជី​។

ក្រសួង​នោះ​អះអាង​ទៀត​ថា ​វ៉ាក់សាំង នឹង​ចាក់​ដំបូង​គេ​ឲ្យ​ដល់​បណ្ដា​គ្រូពេទ្យ​និង​គ្រូបង្រៀន ហើយនឹង​ចាក់​ឲ្យ​ប្រជាជន​ក្នុង​ខែតុលា​ខាង​មុខ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ