ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកមានវិប្បដិសារីជាពន់ពេក ក្រោយ​ប្រើកូន៧ឆ្នាំ​ឱ្យ​ទៅ​ចាំស្រែ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​ក្មេង​ប្រុស​ម្នាក់​អាយុ​៧​ឆ្នាំ​​បាន​បាត់បង់ជីវិត​ ​បន្ទាប់ពី​ឳ​ពុក​ប្រើ​ឲ្យ​ទៅ​ចាំ​ស្រែ​មើល​ស្រូវពង្រោះ​ខ្លាច​មាន​គោក្របី​ចុះ​ស៊ី​បំផ្លាញ ប៉ុន្តែ​​ជា​អកុសល​ពេលក្មេង​រងគ្រោះ​​ជិះ​កង់​ទៅស្រែ ស្រាប់តែ​រអិល​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ​ បណ្តាល​ឲ្យ​លង់​​បាត់បង់ជីវិត​តែ​ម្តង ​។ ​ហេតុការណ៍​ខាងលើ​​នេះ​បាន​​កើតឡើង​​កាលពី​​វេលា​ម៉ោង​ប្រហែល៨ព្រឹក​ថ្ងៃ​ទី​១១ ​សីហា​​ឆ្នាំ​២០២០​…

ខេត្តស្វាយរៀង ​៖ ​ក្មេង​ប្រុស​ម្នាក់​អាយុ​៧​ឆ្នាំ​​បាន​បាត់បង់ជីវិត​ ​បន្ទាប់ពី​ឳ​ពុក​ប្រើ​ឲ្យ​ទៅ​ចាំ​ស្រែ​មើល​ស្រូវពង្រោះ​ខ្លាច​មាន​គោក្របី​ចុះ​ស៊ី​បំផ្លាញ ប៉ុន្តែ​​ជា​អកុសល​ពេលក្មេង​រងគ្រោះ​​ជិះ​កង់​ទៅស្រែ ស្រាប់តែ​រអិល​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ​ បណ្តាល​ឲ្យ​លង់​​បាត់បង់ជីវិត​តែ​ម្តង ​។

​ហេតុការណ៍​ខាងលើ​​នេះ​បាន​​កើតឡើង​​កាលពី​​វេលា​ម៉ោង​ប្រហែល៨ព្រឹក​ថ្ងៃ​ទី​១១ ​សីហា​​ឆ្នាំ​២០២០​ នៅ​ចំណុច​ប្រឡាយ​ទឹក​ឯ​វាលស្រែ​ចម្ងាយ​៥០០​ម៉ែត្រ​ពី​ផ្ទះ​ក្មេង​រងគ្រោះ ​​ស្ថិត​នៅ​ភូមិ​ត្រពាំង​អំ​ពឹ​ល ​ឃុំ​សំបួរ​ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ​។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កុមា​រា​រង​គ្រោះ​ឈ្មោះ​ចាន់ រ៉ា​ដា​យុទ្ធ អាយុ៧​ឆ្នាំ ​រស់នៅភូមិឃុំកើតហេតុ​ខាងលើ មាន​ឪពុក​ឈ្មោះ​ចាន់ ស៊ី​ណាត​ និង​ម្តាយ​ឈ្មោះ​ស៊ឹ​ម សា​រ៉ាត់ ។

តាម​ប្រភព​ដ​ដែល​បាន​​បន្ត​ថា ​មុនពេលកើតហេតុ ឪពុក​របស់​កុមា​រា​រង​គ្រោះ​បាន​ប្រើ​អោយទៅ​ចាំ​ស្រូវពង្រោះ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ចំងាយ​ប្រហែល​៥០០​ម៉ែត្រ ​ព្រោះ​​បារម្ភក្រែង​​មាន​គេ​លែងគោ​ក្របី​ចូល​ស៊ី​ស្រូវ​របស់​ខ្លួន​ ។ ​ពេលនោះ​​កូនប្រុសក៏បាន​​ទៅ​ចាំ​ស្រូវ ​ដោយជិះកង់​​តាម​ភ្លឺស្រែ​ទៅ​មើល​ស្រូវ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​នោះទេ ​នៅ​ពេលកុមារារងគ្រោះ​​ជិះ​កង់​ដល់​ភ្លឺ​ប្រឡាយ ស្រាប់តែ​រ​អិ​ល​ដួល​ទាំង​កង់​ទាំង​មនុស្ស​ធ្លាក់​ចូលទឹក​​ប្រឡាយ​ជម្រៅ​ជិត​២​ម៉ែត្រ​ ​បណ្តាល​ឲ្យ​លង់​តែ​ម្តង ​ដោយសារ​​ក្មេង​ប្រុស​មិន​ចេះ​ហែល​ទឹក​នោះ​ទេ​។

តាម​ប្រភពដដែលបានបន្ត​ថា បន្ទាប់ពី​បាត់​កូន​យូ​រ​ពេក ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ឪពុក​ក៏​បាន​ចេញ​ទៅ​តាម​រក​ លុះ​ទៅ​ដល់​កន្លែង​ស្រូវពង្រោះ​ពុំ​ឃើញ​កូនឡើយ​ ឃើញ​តែ​កង់​ធ្លាក់​នៅ​ក្នុង​ទឹក​ប្រឡាយ ក៍​មានការ​សង្ស័យ​ ​ក្រែង​កូន​លង់ទឹក ក៏ចុះ​​រាវរក​ឃើញ​កូន​លង់​លិ​ច​ក្នុង​ទឹក​បាត់បង់ជីវិត​បាត់​ទៅ​ហើយ​ ធ្វើ​ឱ្យ​បុរស​ជា​ឳ​ពុក​មានការ​សោកស្តាយ​និង​មាន​វិ​ប្ប​ដិ​សារីយ៉ាង​​ខ្លាំង ​មិន​គួរ​ប្រើ​កូន​តូច​ឲ្យ​​ទៅ​​ចាំ​ស្រែ​មើល​ស្រូវ​បែប​នេះ​សោះ ​ព្រមទាំង​​​យំសោក​ស្តាយ​​ឱបកូន​ប្រុស​គួរ​ឲ្យ​ស​ង្វេ​គ​​។

ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​សព​រួច​ ក៏​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

ពាក់ព័ន្ធនឹងករណី​ខាងលើនេះដែរ​ ​សមត្ថកិច្ច​ក៏​បាន​អំពាវនាវ​​ដល់​​ឳ​ពុក​ម្តាយ​​កុំ​ប្រើ​​កូន​​តូច​ៗ​ឲ្យ​ទៅ​ឃ្វាលគោ​ក្របី​ឬ​ទៅ​ចាំ​ស្រែ​មើលថែ​ស្រូវ​នៅ​វាលស្រែ​ឆ្ងាយ​ផ្ទះ ចៀស​វាងកើតមាន​​គ្រោះថ្នាក់​ជាយថាហេតុដូច​ករណី​ខាងលើ​នេះ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ