ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកឈើបោះពួយ​លឿន​ជ្រុល​

3 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ ៖ បុរសជាអ្នកបើកបររថយន្តដឹកឈើម្នាក់​បាន​បាត់បង់ជីវិត ដោយត្រូវ​កៀប​ជាប់ក្នុងរថយន្ត​ ​ខណៈបោះ​ពួយយ៉ាង​លឿននោះ ករណីគ្រោះថ្នាក់ចរាចរណ៍បង្ក​ឡើង​ដោយ​ខ្លួន​ឯងនេះ ត្រូវបាន​នគរបាលជំនាញចរាចរណ៍សន្និដ្ឋានថា ​បណ្តាលមកពី​អ្នក​បើក​បររថយន្តងងុយដេក​បើកងោក ទើបរថយន្តរេចង្កូត​ធ្លាក់​ផ្លូវ ​។…

​ខេត្តក្រចេះ ៖ បុរសជាអ្នកបើកបររថយន្តដឹកឈើម្នាក់​បាន​បាត់បង់ជីវិត ដោយត្រូវ​កៀប​ជាប់ក្នុងរថយន្ត​ ​ខណៈបោះ​ពួយយ៉ាង​លឿននោះ ករណីគ្រោះថ្នាក់ចរាចរណ៍បង្ក​ឡើង​ដោយ​ខ្លួន​ឯងនេះ ត្រូវបាន​នគរបាលជំនាញចរាចរណ៍សន្និដ្ឋានថា ​បណ្តាលមកពី​អ្នក​បើក​បររថយន្តងងុយដេក​បើកងោក ទើបរថយន្តរេចង្កូត​ធ្លាក់​ផ្លូវ ​។

សាក្សីនិយាយថា គ្រោះថ្នាក់នេះ​បានកើតឡើងនៅវេលាទៀប​ភ្លឺ ថ្ងៃទី១១ ​សីហា នៅ លើផ្លូវជាតិលេខ៧ ក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី។ ជនរងគ្រោះឈ្មោះ ម៉ាន់ កុយ អាយុ ៤១ឆ្នាំ រស់នៅសង្កាត់អូរប្ញ​ស្សី ក្រុងក្រចេះ ដោយកៀបជាប់​ក្នុងរថយន្តជាមួយ​និងឈើ​ប្រណីត​​ជាច្រើន​កំណាត់ ។

ប្រភពព័ត៌មាននិយាយថា រថយន្តបង្កហេតុ​ជារថយន្តម៉ាក​ហាយឡេនឌ័រ​ដឹកឈើ ​ប្រណីតប្រភេទ​ធ្នង់ជាច្រើនកំណាត់ ដឹកចេញពីខេត្តស្ទឹងត្រែង នាំ​ទៅខេត្តត្បូងឃ្មុំ។ ជនរងគ្រោះ​ត្រូវបានគេស្គាល់ថា ជាតៃកុងឡានដឹកឈើប្រណីតតាមរថយន្តឲ្យថៅកែ ឈើល្បីឈ្មោះ​ម្នាក់នៅខេត្តក្រចេះ ដែលគេស្គាល់ឈ្មោះថា ធី កាប៉ូ។

នេះជាករណីកម្រមួយ ដែលបង្កឡើងដោយរថយន្ត​ដឹកឈើក្រឡាប់ដោយខ្លួនឯង​នេះ ព្រោះថា កន្លងមកករណីដឹកជញ្ជូនឈើតាមរថយន្តពីក្រុមឈ្មួញ គឺមានការស្ងប់ស្ងាត់​ជា​យូរ​មកហើយ ដោយសារតែស្ថានភាពមានការរឹតបន្តឹងខ្លាំង​ពីក្រុមសមត្ថកិច្ចជំនាញ​ពាក់ព័ន្ធ​នៅ​គ្រប់ស្ថាប័ន។

តែបើទោះជាបែបណា ថៅកែឈើឈ្មោះធី កាប៉ូ គឺនៅតែបន្តសកម្មភាពដឹកជញ្ជូនទៅ បាន ដោយប្រើគ្រប់រូបភាពមធ្យោបាយរបស់គេ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ។

អត្ថបទសរសេរ ដោយ