ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាគួរឲ្យសរសើរ ! ខ្មែរ ប៊ែវើរីជីស ត្រៀមទឹកបរិសុទ្ធ កម្ពុជា និងទឹកផ្លែឈើជាង ២ម៉ឺនកេស ឧបត្ថម្ភជូននគរបាលចរាចរណ៍នៅ ២៧៧ ច្រក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងទឹកផ្លែឈើ ជាង ២ម៉ឺនកេស…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងទឹកផ្លែឈើ ជាង ២ម៉ឺនកេស ដែលគិតជាទឹកប្រាក់សរុបអស់ជាង ៧ ម៉ឺនដុល្លារ ជូនដល់មន្រ្តីនរគ បាលចរាចរណ៍នៅច្រកការពារទាំង ២៧៧ ទីតាំងនៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ ២០២០ ។

This image has an empty alt attribute; its file name is f15aa65255fa3ec59f933ced366ff4e6-1024x677.jpg

នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកស្រី គង់ កុសល មានប្រសាសន៍ថា ៖ «ដោយមើលឃើញការបំពេញកាតព្វកិច្ចយ៉ាងសស្រាក់សស្រាំមិនគិតថ្ងៃយប់របស់មន្រ្តីនរគបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ចូលរួមឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងទឹកផ្លែឈើ ដល់មន្រ្តី នរគបាលចរាចរណ៍យើង ដើម្បីគាំទ្រពួកគាត់ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍របស់យើងឲ្យមានរបៀបរៀបរយ» ។

This image has an empty alt attribute; its file name is 951d4dff3c22e9fcc4a2707009f45ea8.jpeg

បេសកកម្មឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងទឹកផ្លែឈើ នេះនឹងធ្វើឡើងចាប់ពីថ្ងៃចន្ទ ទី ១០ ខែសីហានេះតទៅ ។ ជារៀងរាល់ខែ ក្រុមហ៊ុននឹងចែកជូននូវទឹកបរិសុទ្ធ កម្ពុជា និងទឹកផ្លែឈើ ចំនួន ២០ កេសក្នុងមួយប៉ុសិ៍្តច្រកត្រួតពិនិត្យ ។

This image has an empty alt attribute; its file name is 49a3dec38ebeb1fcd5adb918010ef746-1024x684.jpg

កន្លងមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមសកម្មភាពយ៉ាងសកម្មក្នុងការងារសប្បុរសធម៌ ដូចជាឧបត្ថម ទឹកបរិសុទ្ធ កម្ពុជា សម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យ ជួយក្នុងសកម្មភាពគ្រោះមហន្តរាយ ហើយក្នុងអំឡុងពេលដែលជំងឺកូវីដ ១៩ កំពុងរីករាលដាលខ្លាំង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភទឹកបរិសុទ្ធ ដល់ក្រសួងសុខាភិបាល និង កងរាជអាវុធហត្ថ សម្រាប់ទទួលទាន និងប្រើប្រាស់តាមតម្រូវការផងដែរ ។ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតបានស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE ទឹកបរិសុទ្ធកម្ពុជា និងស្រាបៀរ គូដូ KUDO ជាដើម ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ