គន្លឹះ​៥​យ៉ាង សម្រាប់​ជួយ​ស្ត្រី​កំពុង​ជួប​អំពើ​ហិង្សា​ក្នុង​គ្រួសារ​អំឡុង​ពេល​ជំងឺ​កូ​វី​ដ​១៩


រាជធានី​ភ្នំពេញ ៖ តើ​ស្ត្រី​បានដឹង​ទេ​ថា ត្រូវ​ត្រៀមខ្លួន​បែប​ណា ប្រសិនបើ​យើង​បាន​ជួប​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ អំឡុង​ពេល​ប្រទេស​កំពុង​មាន​វិបត្តិ​កូ​វី​ដ​១៩ ? ដូចនេះ​ដើម្បី​ជួយ​ដល់​ស្ត្រី​ដែល​កំពុង​ទទួល​រង នូវ​អំពើ​ទាំងនេះ ក្រសួង​កិច្ចការ​នារី​បាន​ផ្សព្វផ្សាយ នូវ​វី​ដេ​អូ​ខ្លី​មួយ ដែល​បាន​ផលិត​ឡើង​ដោយ​អង្គការ យូ អ៊ី​ន ឌី ផី (UNFPA Cambodia) ក្នុង​គោលបំណង ផ្តល់​ការ​អប់រំ និង​វិធីសាស្ត្រ​មួយ​ចំនួន ដែល​ពួក​គាត់​អាច​អនុវត្ត​បាន ។

ក្នុង​វី​ដេ​អូ​អប់រំ​បាន​បន្ត​ដូចនេះ​ថា ក្នុងអំឡុងពេល​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ យើង​ត្រូវ​បាន​ណែនាំ​ឱ្យ​នៅផ្ទះ​ឱ្យ​បាន​ច្រើន ។ ប៉ុន្តែ​ចុះបើ​ផ្ទះ​មិនមែន​ជា​កន្លែង​សុវត្ថិភាព​វិញ ? តើ​យើង​គួរ​ធ្វើ​យ៉ាងណា? ទាំងនេះ​គឺជា​គន្លឹះ ៥​យ៉ាង​ដែល​កំពុង​ជួយ​ស្ត្រី ដែល​កំពុង​ជួប​អំពើ​ហិង្សា​ក្នុង​គ្រួសារ ៖ ១ -​ដឹង​សញ្ញាណ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ៖ តើ​អ្នកមាន​អារម្មណ៍​ថា ខ្លាច​ដៃគូ​អ្នក​ដែរ​ឬទេ? ការ​ស្តី​គំហក​ជា​រឿយ​ៗ ចាប់បង្ខំ និង​ការ​គ្រប់គ្រង​ហួសហេតុ ក៏​ជា​អំពើ​ហិង្សា​ដែរ ហើយ​វា​អាច​នឹង​វិ​វត្ត​ទៅ​ជា​អំពើ​ហិង្សា​ផ្លូវ​កាយ​នៅ​ថ្ងៃ​ណាមួយ ។ ២ -​ប្រា​ប់នរ​ណ​ម្នាក់​ដែល​អ្នក​ទុកចិត្ត ៖ អ្នក​ប្រាប់​សមាជិកគ្រួសារ មិត្តភក្តិ ឬ​អ្នក​ជិតខាង ។

ប្រសិនជា​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ឬ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​នោះ អ្នក​ត្រូវ​រៀបចំ​ផែនការ​សុវត្ថិភាព សម្រាប់​អ្នក និង​កូន​ៗ ។ ៣ -​រៀបចំ​ផែនការ​សុវត្ថិភាព ៖ កំណត់​កន្លែង​សុវត្ថិភាព​សម្រាប់​ស្នាក់​នៅ​បណ្តោះអាសន្ន ។ វា​ជា​អាច​ផ្ទះ​បងប្អូន ឬ​ផ្ទះ​មិត្តភក្តិ ឬ​ក៏​ជា​ជំរក​សុវត្ថិភាព​សម្រាប់​ស្ត្រី ។ យក​តាម​ខ្លួន​អ្នក​នូវ​ឯកសារ​សំខាន់​ៗ ដូច​ជា​អត្តសញ្ញាណប័ណ្ណ លុយកាក់ និង​របស់របរ​ផ្ទាល់ខ្លួន​មួយ​ចំនួន ក្នុង​ករណី​ដែល​អ្នក​ត្រូវ​ចាកចេញ​ភ្លាម​ៗ ។

៤ -​ត្រូវ​ទុក​ទូរស័ព្ទ​នៅ​ជិត​ខ្លួន​គ្រប់ពេល ៖ រក្សា​លេខ​ទូរស័ព្ទ​ប៉ូលិស អាជ្ញាធរ​មូលដ្ឋាន និង​បណ្តាញទូរស័ព្ទ​បន្ទាន់​សម្រាប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ ដើម្បី​ប្រើប្រាស់ ក្នុង​ករណី​បន្ទាន់​។ ៥ -​ទៅ​មណ្ឌល​សុខភាព​៖ ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដើម្បី​ទទួល​ការ​ព្យាបាល​របួស និង​ស្វែងរក​ការ​គាំទ្រ​និង​ប្រឹក្សា​ផ្លូវចិត្ត​។

ត្រូវ​ចាំ​ថា អ្នក​មិន​ទន់ខ្សោយ​ទេ ប្រសិនជា​អ្នក​ត្រូវការ​ជំនួយ គឺ​អ្នកក្លាហាន​ទៅ​វិញ​ទេ ក្នុង​ការ​និយាយ​វា​ចេញ​មក ។ ប្រសិនជា​អ្នក​ទទួល​រង ឬ​ឃើញ​មាន​អំពើ​ហិង្សា​កើតឡើង សូម​ទាក់ទង​ទៅ​កាន់​លេខ ១២៨៨ ឬ​១២៨០ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ