ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​បឹង​តា​ម៉ុ​កបាន​ស្រក​​ តែក៏​​​ស្ថិត​ក្នុង​​កម្ពស់ត្រូវ​​ប្រុង​ប្រយ័ត្ន​ដដែល

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ស្ថានភាព​ទឹក​នៅ​អាង​ទឹក​បឹង​តា​ម៉ុ​ក​ ស្ថិត​ក្នុង​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​ស្រក​ចុះ​ចំនួន​៩​សង់ទីម៉ែត្រ ​បើ​គិត​មកដល់​​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១១ ​សីហា ២០២០ ដែលមាន​​កម្ពស់​ទឹក​ក្នុង​អាង​បឹង​តា​ម៉ុ​ក​៣,៨១​​សង់​ទី​ម៉ែត្រ​…

ខេត្តឧត្តរមានជ័យ៖ ស្ថានភាព​ទឹក​នៅ​អាង​ទឹក​បឹង​តា​ម៉ុ​ក​ ស្ថិត​ក្នុង​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​ស្រក​ចុះ​ចំនួន​៩​សង់ទីម៉ែត្រ ​បើ​គិត​មកដល់​​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១១ ​សីហា ២០២០ ដែលមាន​​កម្ពស់​ទឹក​ក្នុង​អាង​បឹង​តា​ម៉ុ​ក​៣,៨១​​សង់​ទី​ម៉ែត្រ​ ប្រៀបធៀប​ និង​ថ្ងៃ​ទី​១០ ​សីហា​ ២០២០ (ទឹកបាន​ថយ​ចុះ ០,០៩​ម៉ែត្រ)​។

យោង​តាម​របាយការណ៍​របស់​លោក ញើ​ន កួន​ ប្រធាន​មន្ទីរ​ធនធានទឹក​និងឧតុ​និយម​​ខេត្តឧត្តរមានជ័យ ផ្ទៃ​ទឹក​នៅ​ក្នុង​អាង​ស្តុក​ទឹក​បឹង​តា​ម៉ុ​ក​ ​ស្ថិត​នៅ​លើ​កម្ពស់​ប្រកាស​អោយ​មានការ​ប្រុង​ប្រយ័ត្ន​នៅឡើយ គឺ​ត្រឹម​កំរិត ៣,៨០​សង់ទីម៉ែត្រ ហើយ​កម្ពស់​ទឹក​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន ៤,២០​ម៉ែត្រ​។

ចំណែក​ផ្លូវលំ​មួយ​ខ្សែ​​ស្ថិត​នៅ​ភូមិ​ទួល​ប្រាសាទ ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរ​មាន​ជ័យ ដែល​ត្រូវ​ទឹកភ្លៀង​ជន់​លិច​ប្រវែង​៤០​ម៉ែត្រ នៅ​ពេល​នេះ​ បាន​ស្រក​ចុះ​ទាំងស្រុង​អាច​ធ្វើ​ចរាចរណ៍​បានជា​ធម្មតា​ឡើង​វិញ​។

លោក​បន្ត​ថា បើ​ទោះបីជា​ស្ថានភាព​ផ្ទៃ​ទឹក​ក្នុង​បឹង​តា​ម៉ុ​កបាន​ស្រក​ចុះ​បន្តិច​ក្តី តែ​ក៏​ជា​ការ​ព្រួយបារម្ភ​នៅឡើយ ខណៈ​មេឃ​នៅ​បន្ត​ធ្លាក់​ភ្លៀង​ច្រើន​នៅ​តំបន់​ស្រុក​អន្លង់​វែង ជា​ពិសេស​ភ្លៀង​ធ្លាក់​នៅ​ផ្នែក​ខាងលើ នៃ​ស្រុក​ត្រពាំង​ប្រាសាទ និង​តំបន់​មួយ​ចំនួន​តាម​ជួរ​ភ្នំ​ដងរែក ជាប់​ព្រំប្រទល់​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ព្រោះ​អាង​ស្តុក​ទឹក​បឹង​តា​ម៉ុ​ក
​ទ​ទួល​រង​ចរន្ត​លំហូរ​ទឹក​ពី​តំបន់​ទាំងនោះ ដែល​ផ្ទៃ​ទឹក​អាច​នឹង​ទទួល​រង​ហក់​ឡើង​គ្រប់ពេលវេលា​​។

អត្ថបទសរសេរ ដោយ