ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាត់ការ​ទូទៅ​ថ្មី​ក្រុម Juventus ត្រៀម​រុះរើ​កីឡាករ​បច្ចុប្បន្ន​ទ្រង់​ទ្រាយ​​​​​ធំ

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ យោង​តាម​របាយការណ៍​ពី​គេហទំព័រ The Sun បានឱ្យ​ដឹង​ថា​លោក Andrea Pirlo ដែល​ទើបត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី របស់​ក្រុម​សេះបង្កង់…

អ៊ី​តា​លី ៖ យោង​តាម​របាយការណ៍​ពី​គេហទំព័រ The Sun បានឱ្យ​ដឹង​ថា​លោក Andrea Pirlo ដែល​ទើបត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី របស់​ក្រុម​សេះបង្កង់ Juventus ត្រៀម​រុះរើ​កីឡាករ​មួយ​ចំនួន​ធំ​ចេញ នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​នេះ​។

លោក Andrea Pirlo

គូសបញ្ជាក់​ថា បុរស​ជនជាតិ​អ៊ី​តា​លី​វ័យ ៤១​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ក្លិប Juventus សម្រេច​តែងតាំង​ជំនួស​តំណែង​លោក Maurizio Sarri ដែល​ត្រូវ​បណ្តេញចេញ​កាលពី​ថ្ងៃ​ទី​៨ ខែសីហា​កន្លង​ទៅ​។ ពោល​គឺ​ក្រោយ​មួយ​ថ្ងៃ​ដែល​ក្រុម Juventus ធ្លាក់​ចេញពី​ការ​ប្រកួត​ពានរង្វាន់ Champions League ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្រោម​ស្នាដៃ​ក្រុម​បារាំង Lyon​។

ខ្សែប្រយុទ្ធ Gonzalo Higuain

ប្រភព​ដដែល​បាន​រាយការណ៍​ថា Pirlo នឹង​ត្រៀម​លក់​ចេញពី​កីឡាករ​រហូត​ដល់​ទៅ​៧​នាក់​។ ហើយ​ក្នុង​ចំណោម​កីឡាករ​ទាំង​៧​នាក់​នោះ ក៏​មាន​វត្តមាន​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Gonzalo Higuain និង​ខ្សែបម្រើ​ស្លាប​ប្រេ​ស៊ី​ល Douglas Costa ផង​ដែរ​។

Higuain បច្ចុប្បន្ន​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​ក្រុម​មួយ​ចំនួន​នៅ​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​សហរដ្ឋអាមេរិក (MLS) ។ ខណៈ​ដែល Costa ក៏​ធ្លាប់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ផ្ទេរ​ទៅ​កាន់​ក្រុម​បិសាច​ក្រហម Man United ផង​ដែរ​។

ខ្សែបម្រើ​ស្លាប Douglas Costa

​ប្រសិនបើ​ដំណើរការ​ផ្ទេរ​សម្រាប់​ខ្សែបម្រើ​ស្លាប Jadon Sancho មិន​ទទួល​បាន​ជោគជ័យ នោះ​សមាជិក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​លវ័យ ២៩​ឆ្នាំ​រូប​នេះ អាច​ជា​ជម្រើស​មួយ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​សម្រាប់​លោក Ole Gunnar Solskjaer៕

កីឡាករ Gonzalo Higuain និង Douglas Costa

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ